Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អារកសម្លាប់ថៅកែស្រី និងកូនស្រី រត់គេច១១ឆ្នាំ ទើប ប៉ូលិសចាប់បាន

 អារកសម្លាប់ថៅកែស្រី និងកូនស្រី រត់គេច១១ឆ្នាំ ទើប ប៉ូលិសចាប់បាន

បាត់ដំបង ៖ ជនដៃដល់ជាឃាតករដៃឆៅម្នាក់ បានធ្វើសកម្មភាពអារកសម្លាប់ថៅកែស្រីរបស់ខ្លួន និងកូនស្រី ម្នាក់ទៀត យ៉ាងសាហាវឃោរឃៅ រួចបានព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួន ដោយប្តូរឈ្មោះ ប្តូរត្រកូលអស់ រយៈពេលជាង១០ឆ្នាំ ទីបំផុតឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចតាមរកឃើញ បន្ទាប់ពីជនកំណាចនេះ បាន ប្រើអំពើហិង្សា វាយឪពុកក្មេក បណ្តាលឱ្យរងរបួសធ្ងន់ លុះសមត្ថកិច្ចចាប់ខ្លួនបាន ទើបដឹងថា ជននេះគឺ ជាឃាត ករកំណាចឃោរឃៅ ដែលធ្លាប់សម្លាប់មនុស្ស ដល់ទៅ២នាក់ តាំងពី១១ឆ្នាំមុន។

ករណីឃាតកម្ម សម្លាប់ស្ត្រី ២នាក់ម្តាយកូននេះ បានកើតឡើង តាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ រហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ពោលគឺរយៈពេល ជាង១១ឆ្នាំក្រោយមក ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាឃាតករបាន នៅចំណុចភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីជននេះបានប្រព្រឹត្តអំពើហិង្សា លើឪពុកក្មេក។

ជនត្រូវចោទជាឃាតករ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ ៣៤ឆ្នាំ មានលំនៅ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ក្រោយពីបានសម្លាប់មនុស្សហើយ ជនជា ឃាតកររូបនេះ បានរត់គេចមកសម្ងំលាក់ខ្លួន ដោយប្តូរឈ្មោះប្តូរត្រកូល មកជាឈ្មោះណា វ៉ាន់ មានប្រពន្ធ និង ស្នាក់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោកគឹម រ៉ាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣ ជនត្រូវចោទឈ្មោះច្រាញ់ អឿម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ជននេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ ពីបទ “ឃាតកម្ម” ព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (សម្លាប់ថៅកែអេតចាយ ម្តាយនិងកូនស្រី)។

គួររំលឹកថា ករណីអំពើឃាតកម្មដ៏ព្រៃផ្សៃខាងលើ បានកើតឡើង កាលពីយប់ថ្ងៃទី០៤ ធ្នូ ឆ្នាំ២០១២ នៅចំណុច ឃ្លាំងស្តុកអេតចាយដ៏ធំ មួយកន្លែង របស់ជនរងគ្រោះ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង។ អំឡុងពេលនោះ ឈ្មោះច្រាញ់ អឿម ធ្វើជាកម្មករ បម្រើការនៅក្នុងឃ្លាំងអេតចាយរបស់ជនរងគ្រោះ ហើយកាលនោះ ជននេះក៏មានឈ្មោះជាមន្ត្រីយោធាផងដែរ។

នៅយប់កើតហេតុ ជនសង្ស័យជាឃាតករ បានធ្វើសកម្មភាពដោយប្រើកាំបិត អារកសម្លាប់ស្ត្រីរងគ្រោះជា ថៅកែរបស់ខ្លួន និងកូនស្រី នៅក្នុងបន្ទប់ ដែលគេអះអាងថា ផ្តើមចេញពីរឿង “គំនុំ” ដោយពុំមានក្រុមគ្រួសារ ឬនរណាម្នាក់ដឹងនិងបានជួយអន្តរាគមន៏ទាន់ពេលឡើយ។ ក្រោយពេលសម្លាប់ថៅកែរបស់ខ្លួន២នាក់ម្តាយ និងកូនស្រី ស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ទឹក និងបន្ទប់ដេក រួចហើយ ឃាតករដៃឆៅនេះ បានរត់គេចខ្លួន បាត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន បានកំណត់មុខសញ្ញាជនឧក្រិដ្ឋនេះភ្លាមៗដែរ ហើយថែមទាំង បានព្យាយាមស្វែងរកចាប់ខ្លួនជាឃាតករនេះ គ្រប់ច្រកល្ហក និងទីកន្លែងដែលជននេះធ្លាប់ស្នាក់នៅ តែពុំជួប ប្រទះឡើយ។

រហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មានកើត មានករណីអំពើហិង្សាក្នុងគ្រួសារ (កូនប្រសាវាយឪពុកក្មេក) ដោយបុរសជាកូនប្រសាចិត្តកំណាចម្នាក់ ក្រោយ ពីកើតមានទំនាស់ពាក្យសម្តីជាមួយឪពុកក្មេក ស្រាប់តែស្ទុះទាញដំបងឈើជ្រុង សំពងឪពុករបស់ខ្លួន បណ្តាល ឱ្យរងរបួស លុះក្រោយពីសមត្ថកិច្ចចាប់ខ្លួន ទើបដឹងថា ជននេះគឺជាមុខសញ្ញាដែលតុលាការ ចេញដីកាបង្គាប់ ឱ្យតាមចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់មនុស្ស២នាក់ នៅខេត្តបាត់ដំបង កាលពី ១១ឆ្នាំមុន។

លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ ដ្ឋាននគរបាល ខេត្តតាកែវ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះណា វ៉ាន់ (ឈ្មោះដើម ច្រាញ់ អឿម)  បានកើត មានទំនាស់ពាក្យសម្តីជាមួយនឹងឪពុកក្មេករបស់ខ្លួន បន្ទាប់មក ស្រាប់តែទាញដំបងឈើជ្រុង វាយឪពុកក្មេក ចំភ្លៅ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ហើយភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ខាងលើ នាំយកមកសាកសួរនៅអធិការដ្ឋានគរបាលស្រុក ស្រាប់តែបែកធ្លាយថា ជនសង្ស័យនេះ ក៏មានដីកា បង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តបាត់ដំបង ផងដែរ ពាក់ព័ន្ធនឹងករណីសម្លាប់មនុស្សដល់ទៅ២នាក់ កាល ពីអំឡុង ១១ឆ្នាំមុន ទើបកម្លាំងជំនាញខេត្តតាកែវ បានទំនាក់ទំនងភ្លាមៗទៅកម្លាំងជំនាញស្នងការខេត្តបាត់ដំបង ហើយចំពេលជននេះមានដីកាចាប់ខ្លួនស្រាប់ផង លោកស្នងការខេត្តបាត់ដំបង ក៏បានបញ្ជាឱ្យកម្លាំងជំនាញ ឡើងទៅសហការជាមួយកម្លាំងស្នងការដ្ឋានខេត្តតាកែវ ដើម្បីនាំខ្លួនជនកំណាចឃោរឃៅនេះ យកមកប្រ គល់ជូនតុលាការតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករខាងលើ បានឆ្លើយសារភាពថា កាលនោះ ខ្លួនពិតជាបានសម្លាប់ ថៅកែអេតចាយរបស់ខ្លួន ២នាក់ម្តាយនិងកូនស្រី ប្រាកដមែន។ ប៉ុន្តែជននេះមិនបានបញ្ជាក់ប្រាប់ពីមូលហេតុទេ គ្រាន់តែរៀបរាប់ប្រាប់ថា ក្រោយសម្លាប់ថៅកែអេតចាយរួច ខ្លួនបានព្យាយាមរត់គេចទៅកាន់ប្រទេសថៃ រហូត ដល់អំឡុងឆ្នាំ២០២០ ចំពេលផ្ទុះជំងឺកូវីដ-១៩ ទើបខ្លួនលួចត្រឡប់ចូលប្រទេសកំណើតវិញ តែមិនបានស្នាក់នៅ ខេត្តបាត់ដំបងទេ គឺគេចទៅសំងំរស់នៅជាមួយប្រពន្ធ នៅឯខេត្តតាកែវ (កន្លែងចាប់ខ្លួន) រហូតមកដល់ថ្ងៃកើត ហេតុ ខ្លួនបានទាស់សម្តីជាមួយឪពុកក្មេក ក៏ទាញដំបងវាយឪពុកក្មេក ធ្វើឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន សាកសួរ រហូតធ្លាយរឿងឃាតកម្ម កាលពី ១១ឆ្នាំមុនតែម្តង។

ជនត្រូវចោទជាឃាតករកំណាចខាងលើ ត្រូវបានសមត្ថកិច្ចជំនាញខេត្តតាកែវ ប្រគល់ឱ្យសមត្ថកិច្ចជំនាញខេត្ត បាត់ដំបង នាំយកទៅសាកសួរបន្ត និងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES