បន្ទាយមានជ័យ ៖ ទំនាស់ដីធ្លីមួយ ត្រូវបានម្ចាស់ដើមបណ្តឹង យកអេស្កាវ៉ាទ័រ កាយកម្ទេចផ្ទះ ចំនួន៣ខ្នង និងមានការខូចខាតម៉ូតូ ២គ្រឿង និងកង់ ១គ្រឿង រហូតផ្អើលដល់ប្រជាពលរដ្ឋ ធ្វើការតវ៉ាហិង្សា ទើបភាគី ដើមបណ្តឹង ដកអេស្កាវ៉ាទ័រ ថយទៅវិញ។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្សារយួន ក្នុងភូមិ ក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលដែលយកអេស្ការវ៉ាទ័រ កាយកម្ទេចផ្ទះចោល ឃើញវត្ត មានកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ នៅទីតាំងខាងលើផងដែរ។ ចំណែកម្ចាស់ដី បានឈរបញ្ជា ឱ្យកាយកម្ទេចចោល អស់ផ្ទះ ចំនួន៣ខ្នង ធ្វើពីឈើប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសី បណ្តាលខ្ទេចរាបដល់ដី និងសម្ភារយកមិនបានផង ព្រមទាំងខូចខាតម៉ូតូចំនួន២គ្រឿង និងកង់ ១គ្រឿង ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ ជាច្រើននាក់ នាំគ្នាតវ៉ាដោយហិង្សា និងបានយកដុំថ្មគប់ទៅគ្រឿងចក្រ បណ្តាលបែកកញ្ចក់មុខ និងចំហៀង ទើបខាងគ្រឿងចក្រ បានដកថយចេញ។

ប្រជាពលរដ្ឋ បានប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅចំណុចនេះ មានចំនួន ១៣គ្រួសារ ស្មើនឹង ១៣ខ្នង ហើយ ផ្ទះដែលរស់នៅ មានរយៈពេលជាង២០ឆ្នាំហើយ ដែលភាគច្រើនធ្វើការសំណង់ និងកម្មករនៅប្រទេសថៃ សម្រាប់ចិញ្ចឹមជីវិត តែឃើញម្ចាស់ដី ឈ្មោះលោកស្រី លី ម៉ារី ជាប្រពន្ធសពលោកទិត្យ លេខ ជាដើមបណ្តឹង បានយកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ កាយកម្ទេចផ្ទះ អស់ចំនួន៣ខ្នង នៅចុងខាងកើត រាបដល់ដី និងខូចខាត ទ្រព្យសម្បត្តិជាច្រើនទៀត ទើបប្រជាពលរដ្ឋតវ៉ាហិង្សា គប់ទៅលើគ្រឿងចក្រ រហូតដកថយចេញវិញ។

យ៉ាងណា ប្រជាពលរដ្ឋ ស្នើសុំឱ្យថ្នាក់ដឹកនាំ ជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ផង។ចំណែកលោកស្រី លី ម៉ារី បានបញ្ជាក់ប្រាប់ថា ដីនេះជាកម្មសិទ្ធិរបស់គាត់ ត្រឹមត្រូវរយៈពេលជិត៣០ឆ្នាហើយ មានទាំង ប័ណ្ណកម្ម សិទ្ធិត្រឹមត្រូវស្របច្បាប់ និងត្រូវបានប្រជាពលរដ្ឋរំលោភជាក់ស្តែង មានចំនួន៦ខ្នងផ្ទះ ដែលទំហំទទឹង ២០ម៉ែត្រ បណ្តោយជាង៥០ម៉ែត្រ ស្មើ១០៤០ម៉ែត្រការ៉េ ទើបគាត់បានដាក់ពាក្យបណ្តឹង និងបានប្តឹងឈ្នះក្តីនៅ សាលាដំបូង ខេត្ត និងសាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល ក៏ឈ្នះជាស្ថាបពរ ទើបជូនដំណឹងដល់ភាគីប្រជាពលរដ្ឋ ៤លើករួចមកហើយ ទម្រាំយកគ្រឿងចក្រកាយចេញ ដើម្បីយកដីអភិវឌ្ឍន៍។ ហើយរយៈពេល កន្លងមកធ្លាប់ ដោះស្រាយ ដោយមានការដោះដូរដី ចំនួន៧ល្វែង នៅក្បែរផ្សារមិត្តភាព ក្រុងប៉ោយប៉ែតដែរ តែប្រជាពលរដ្ឋមិន យល់ព្រម ទើបមានការឈូសឆាយ អនុវត្តន៍សាលដីកាតុលាការកំពូល បែបនេះតែម្តង។

ជុំវិញករណីខាងលើនេះ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា អាជ្ញាធរមិន ជំទាស់សាលដីកាតុលាការកំពូលនោះទេ ហើយជាការណែនាំ អាជ្ញាធរខេត្ត និងក្រុង ចុះពិនិត្យសម្រប សម្រួល ជូនប្រជាពលរដ្ឋជាក់ស្តែងសិន នៅពេលដែលយក អេស្ការវ៉ាទ័រ មកវ៉ៃកម្ទេចផ្ទះប្រជាពលរដ្ឋ ២ខ្នង មានក្នុងបន្ទុក គ្រួសារ រហូតជាង១០នាក់ រងការខូចខាតទាំងទ្រព្យសម្បត្តិ ហើយនេះជារដូវភ្លៀង ប្រជាពលរដ្ឋគ្មានជម្រកទើប សម្រេចរុះរើជម្រកចាស់ដែលវ៉ៃចោល សង់ផ្ទះជាបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋ ទៅក្រុងប៉ោយប៉ែតរកដំ ណោះស្រាយបន្ត។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានថា ប្រជាពលរដ្ឋចំនួន៣គ្រួ សារ មានផ្ទះ ៣ខ្នង ដែលមានទំនាស់ដីធ្លី ត្រូវបានម្ចាស់ដី ជាដើមបណ្តឹងឈ្នះក្តី យកអេស្កាវ៉ាទ័រ វាយកម្ទេច ចោលរាបដល់ដី និងខូចខាតទ្រព្យសម្បត្តិដែលយកមិនទាន់បែបនេះ ទើបអាជ្ញាធរប្រញាប់ប្រញាល់ចុះមកពិ និត្យមើល និងជួយធ្វើការសម្របសម្រួល ដោះស្រាយជម្រកជូនប្រជាពលរដ្ឋ ចំនួន៣គ្រួសារ ជាបណ្តោះអា សន្ន៕
