Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធដេកឱបប្រុស ប្តីតាមទាន់

ប្រពន្ធដេកឱបប្រុស ប្តីតាមទាន់

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ រស់នៅបែកឆ្ងាយគ្នា យូរៗទើបបានជួបគ្នាម្តង ដោយបុរសជាប្តី ត្រូវចេញទៅធ្វើការ នៅខេត្តឆ្ងាយ ទុកឱ្យប្រពន្ធស្នាក់នៅបន្ទប់ជួល ឯរាជធានីភ្នំពេញ តែម្នាក់ឯង ស្រាប់តែក្រោយមកស្ត្រីជាប្រពន្ធ បែកគំនិតលួចលាក់ទាក់ទងជាមួយប្រុសផ្សេង រហូតដល់ នាំប្រុសស្នេហ៍មកដេកក្នុងបន្ទប់ជួលរបស់ខ្លួនទីបំ ផុតត្រូវបុរសជាប្តីតាមទាន់ ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនប្រពន្ធនិងប្រុសស្នេហ៍ នាំយកទៅសាកសួរទាំងកណ្តាល យប់ ។

ហេតុការណ៍ប្តីតាមទាន់ប្រពន្ធដេកឱបប្រុសថ្មីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្តោ យផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

បុរសជាប្តីដែលតាមទាន់ប្រពន្ធដេកឱបប្រុសនោះ សុំមិនបង្ហាញអត្តសញ្ញាណទេ មានមុខរបរជាជាងដែកធ្វើការ ចល័តតាមខេត្ត និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ចំណែកស្ត្រីជាប្រពន្ធ មានមុខរបរជាកម្មការិនីរោង ចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ រីឯបុរសជាជនទី៣ ត្រូវបានបុរសជាប្តី អះអាងថាមានប្រ ពន្ធកូនរួចទៅហើយ និងជាកម្មករោងចក្រ ធ្វើការជាមួយស្រ្តីជាប្រពន្ធរបស់ខ្លួន។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា រវាងខ្លួននិងស្ត្រីជាប្រពន្ធ បានចាប់ដៃគ្នា សាងគ្រួសារ អស់រយៈពេល ជាង១០ឆ្នាំមកហើយ ដោយបង្កើតបានកូនចំនួន៣នាក់ ជាចំណងនិស្ស័យ ក្នុងនោះកូនច្បង មានអាយុ៨ឆ្នាំកូនទី ២ មានអាយុ៥ឆ្នាំ និងកូនទី៣ ទើបនឹងមានវ័យជាង ១ខួបប៉ុណ្ណោះ។ កន្លងមកក្រុមគ្រួសាររបស់ខ្លួន រួមរស់ចុះ សម្រុ ងនឹងគ្នាល្អណាស់ មិនធ្លាប់មានបញ្ហាល្អក់កករអ្វីធំដុំនោះទេ ទើបតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខ្លួនចាប់អារម្មណ៍ឃើញថា ប្រពន្ធរបស់គាត់ហាក់មានកិរិយាប្លែកៗ និងលេងឆាតហ្វេសប៊ុក ជាប្រចាំ មួយថ្ងៃៗ ចេះតែអង្គុយញញឹមញញែមតែជាមួយទូរស័ព្ទ ទើបធ្វើឱ្យខ្លួនមានការសង្ស័យ ចេះតែព្យាយាមតាមសង្កេតមើល ទីបំផុតដឹងថា ប្រពន្ធកំពុងទាក់ទងជាមួយបុរសម្នាក់ ហើយខ្លួនក៏បានព្យាយាមអប់រំណែនាំ និងហាមប្រពន្ធជា ច្រើនដងដែរ តែប្រពន្ធមិនខ្ចីស្តាប់ ដោយប្រាប់ថា បុរសនោះ គឺជាមិត្តភក្តិរួមការងារជាមួយនាង ហើយពួកនាង គ្មានទំនាក់ទំនងអ្វីពិសេស លើសពីមិត្តរួមការងារឡើយ។

បុរសជាប្តី បានបន្តថា ក្នុងរយៈពេលប្រមាណ ២ខែចុងក្រោយនេះ ខ្លួនបានតាមដានប្រពន្ធជាប់ជានិច្ច ដោយ ពេលខ្លះត្រឡប់មកពីខេត្តវិញស្ងាត់ៗ មិនឱ្យដំណឹងប្រពន្ធបានដឹងនោះឡើយ ប៉ុន្តែមិនធ្លាប់ចាប់បាន ឬតាម ទាន់អ្វីឱ្យច្បាស់នឹងភ្នែកនោះឡើយ។ រហូតមកដល់វេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានទទួលដំណឹងថា ប្រពន្ធបាននាំប្រុសខាងលើ ចូលមកដេកក្នុងបន្ទប់ ទើបខ្លួនប្រញាប់ធ្វើដំ ណើរឡើងមកពីខេត្តភ្លាម និងបានមកដល់បន្ទប់ជួល នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃដដែល។ លុះពេលមកដល់ ខ្លួនបានគោះទ្វារហៅប្រពន្ធ មួយសន្ទុះ ទើបប្រពន្ធព្រមបើកទ្វារឱ្យ ស្រាប់តែប្រទះឃើញ បុរសម្នាក់ស្ថិតក្នុងសភាពដោះអាវ កំពុងដេកនៅក្នុងបន្ទប់ ចំណែកប្រពន្ធ ស្ថិតក្នុងសភាពស្លៀករ៉ូបរាត្រី។ ទោះ ជាយ៉ាងណា ប្រពន្ធរបស់ខ្លួន បានអះអាងថា ពួកនាងមិនបានធ្វើអ្វីជាមួយគ្នានោះទេ គឺខាងប្រុស គ្រាន់តែមក ដេកធម្មតាប៉ុណ្ណោះ។ ដោយសារតែទ្រាំនឹងទង្វើ របស់ប្រពន្ធមិនបាន ទើបខ្លួនសម្រេចរាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង ដោយនាំប្រពន្ធ និងប្រុសសហាយ ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដោះ ស្រាយគ្នា។

បុរសជាប្តី បានបង្ហាញជំហររបស់ខ្លួនថា មិនមានបំណងប្តឹងផ្តល់អ្វីប្រពន្ធនោះទេ គ្រាន់តែចង់ដោះស្រាយដោយ សន្តិវិធីប៉ុណ្ណោះ ប៉ុន្តែរឿងលែងលះ ដឹងតែគេចមិនផុតនោះទេ ព្រោះខ្លួនមិនអាចទទួលយកប្រពន្ធនេះ តទៅ ទៀតបានឡើយ។ រីឯកូនៗ ខ្លួនធ្លាប់បានដាក់លក្ខខណ្ឌជាមួយប្រពន្ធរួចហើយថា បើអ្នកណាម្នាក់ប្រព្រឹត្តអំពើ ខុសឆ្គង មិនមានសិទ្ធិគ្រប់គ្រងចិញ្ចឹមកូននោះទេ ហេតុនេះ កូនទាំង៣ ខ្លួននឹងទទួលរ៉ាប់រងចិញ្ចឹមមើលថែតែ ម្នាក់ឯង។

ជុំវិញរឿងរ៉ាវខាងលើនេះ ភាគីស្ត្រីជាប្រពន្ធ និងបុរសជាជនទី៣ ដោយដឹងកំហុស មិនបាននិយាយស្តីអ្វីឡើយ៕

RELATED ARTICLES