Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់៣០០ដុល្លារ បានលុយខ្មោច ភ្ជង់កាំបិត ចាប់ស្រីម៉ា ស្សា

បាត់៣០០ដុល្លារ បានលុយខ្មោច ភ្ជង់កាំបិត ចាប់ស្រីម៉ា ស្សា

ភ្នំពេញ ៖ បុរសម្នាក់ បានចូលទៅរកសេវាម៉ាស្សា នៅក្នុងហាងម៉ាស្សា កោសជប់ មួយកន្លែង ស្រាប់តែ ត្រូវនារី ម៉ាស្សា បន្លំលួចលុយអស់៣០០ដុល្លារ ជាហេតុធ្វើឱ្យបុរសនោះខឹងសម្បា ក៏ជិះម៉ូតូកង់បី ដោយ កាន់ទាំងកាំបិត ប៉័ងតោ មកគំរាមនារីម៉ាស្សា ចំនួន២នាក់ ឱ្យឡើងជិះម៉ូតូកង់បី ទៅជាមួយ បង្កឲ្យមាន ការផ្អើលដល់សមត្ថកិច្ច ចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២២៣ នៅចំណុចផ្ទះម៉ាស្សា កោសជប់ ១កន្លែង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ហៅផ្លូវមហាវិថីចោមចៅ ក្នុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បុរសជនជាតិចិន ម្នាក់ បានហៅនារីម្នាក់ដែលបម្រើការងារនៅក្នុងហាងម៉ាស្សា កោសជប់ ខាងលើ ឱ្យម៉ាស្សា កោសជប់ ឱ្យខ្លួន។ បន្ទាប់ពីម៉ាស្សា កោសជប់ រួចរាល់ហើយ បុរសជនជាតិចិននោះ បានចេញទៅបាត់។

ប្រភពដដែល បន្តថា រហូតដល់យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បុរសជនជាតិចិន ម្នាក់នោះបានទៅផ្សារ ដើម្បី ទិញអីវ៉ាន់ ខណៈពេលរើសអីវ៉ាន់រួចហើយ ក៏ដកកាបូប ដើម្បីឱ្យលុយអ្នកលក់ ស្រាប់តែឃើញមានលុយក្រដាស ដុល្លារសែន ចំនួន៣សន្លឹក នៅក្នុងកាបូប។ ភ្លាមៗនោះ បុរសជនជាតិចិន សង្ស័យថា នាងៗជាអ្នកម៉ាស្សា កោស ជប់ បន្លំដូរលុយរបស់ខ្លួន ក៏បានហៅម៉ូតូកង់បី ជិះទៅឈប់នៅមុខហាងម៉ាស្សា កោសជប់ ដោយក្នុងដៃកាន់កាំ បិត រួចចុះពីលើម៉ូតូកង់បី ហើយបានគំរាមនារីម៉ាស្សា កោសជប់ ចំនួន២នាក់ ដែលកំពុងអង្គុយនៅខាងមុខហាង រង់ចាំភ្ញៀវ ឱ្យឡើងជិះលើម៉ូតូកង់បី ទៅជាមួយខ្លួន ចេញទៅបាត់តែម្តង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបន្តថា ភ្លាមៗនោះ ថៅកែហាងភ័យស្លន់ស្លោ ក៏បានទូរស័ព្ទទៅប្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ដើម្បីជួយអន្តរាគមន៍។ បន្ទាប់មក ថៅកែហាង បានឲ្យលេខ ទូរស័ព្ទនារីម៉ាស្សាម្នាក់ដែលជនជាតិចិន បង្ខំឲ្យជិះម៉ូតូកង់បី ទៅជាមួយគេនោះ ឱ្យសមត្ថកិច្ច ដើម្បីទាក់ទង តាមរក។

ក្រោយមក សមត្ថកិច្ចបានរកឃើញបុរសជាជនជាតិចិន និងនារីម៉ាស្សា កោសជប់ ទាំង២នាក់ កំពុងតែអង្គុយ ក្នុងហាងផឹកស៊ីមួយកន្លែង នៅចំណុចបុរីពិភពថ្មី កំបូល (គម្រោង២) ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំ បូល។ ភ្លាមៗនោះ សមត្ថកិច្ចបានហៅខាងបុរសជនជាតិចិន និងនារីទាំង២នាក់ ធ្វើការសម្របម្រួលគ្នា ដោយ ភាគីទាំងសងខាង មិនបានប្តឹងផ្តល់គ្នាទៅវិញទៅមកនោះទេ ហើយក៏បានឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនទៅ៕

RELATED ARTICLES