Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាត ប្តឹងឧកញ៉ាចេញសែកស្អុយ

 ស្រីស្អាត ប្តឹងឧកញ៉ាចេញសែកស្អុយ

ព្រៃវែង ៖ ស្ត្រីរូបស្រស់ម្នាក់ បានដាក់ពាក្យប្តឹងឧកញ៉ា ១រូប ទៅសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) និងរំលោភលើទំនុកចិត្ត ។

ឧកញ៉ាដែលត្រូវបានស្ត្រីម្នាក់ប្តឹងនោះ មានឈ្មោះនួន អក ត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនជោគជ័យនិង ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ហើយក៏ជាម្ចាស់រីសត កំពត ឋានសួគ៌ និងជាម្ចាស់គម្រោងផ្សារអាហារ សមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះហាក់ វណ្ណៈ បានជម្រាបជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ថា ដំបូងឡើយ នាងបានចូលរៀនផ្នែកទីផ្សារជោគជ័យ ដែលមានឈ្មោះនួន អក ជាគ្រូបង្រៀន។ បន្ទាប់ពីបាន ស្គាល់គ្នាហើយ ឈ្មោះនួន អក បានប្រើយុទ្ធសាស្ត្រណែនាំឱ្យនាងចូលហ៊ុនវិនិយោគ ដោយបានប្រាក់ចំ ណេញទ្វេដង (១គុណជា២) ត្រឹមតែរយៈពេល១៣ខែប៉ុណ្ណោះ។ ដោយសារតែជឿជាក់តាមការបញ្ចុះបញ្ចូល លួងលោម នៅខែវិច្ឆិកា ឆ្នាំ២០១៩ នាងបានប្រគល់ប្រាក់ឱ្យឈ្មោះនួន អក ចំនួន ៥ម៉ឺនដុល្លារ មានរយៈពេល វិនិយោគ ចំនួន១៣ខែ គិតចាប់ពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះនួន អក សន្យាប្រគល់ប្រាក់ដើម និងភាគលាភមកឱ្យនាង សរុបចំនួន ១០ម៉ឺនដុល្លារ។ លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃកំណត់បង្វិលប្រាក់ដើមវិនិយោគ និងភាគលាភ មកឱ្យនាងវិញនោះ ស្រាប់តែឈ្មោះនួន អក មិនព្រមប្រគល់ប្រាក់ឡើយ ដោយគេចវេះរហូត។

ពាក្យបណ្តឹងដដែល បន្តថា ក្រោយពីបានព្យាយាមស្កាត់ជួបជាច្រើនដង ឈ្មោះនួន អក បានចេញមូល ប្បទានបត្រលេខ ៦៣១៩៦៣ ចុះថ្ងៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ ចំនួន ២៦០០០ដុល្លារ ដើម្បីទូទាត់ប្រាក់ខាងលើ។ នៅដើមខែមេសា ឆ្នាំ២០២៣ នេះ នាងបានយកមូលប្បទានបត្រខាងលើ ទៅដកប្រាក់នៅធនាគារស្រុកពារាំង ប៉ុន្តែខាងធនាគារ បានប្រាប់ថា ពុំមានទឹកប្រាក់ឡើយ (សែកស្អុយ) ដូចមានមូលប្បទានបត្របញ្ជូនត្រឡប់ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ជាភ័ស្តុតាង។ នាងបានព្យាយាម ទាក់ទងឈ្មោះ នួន អក អំពីករណីដែលចេញនូវមូលប្បទានបត្រខាងលើនេះ ប៉ុន្តែឈ្មោះនេះ មិនបានឆ្លើយតប ហើយថែមទាំងគេចវេះពីនាង រហូតមកដល់បច្ចុប្បន្ន។

ស្ត្រីជាដើមបណ្តឹងខាងលើ បានបញ្ជាក់ថា ទង្វើរបស់ឈ្មោះនួន អក ជាចេតនាទុច្ចរិតនៃអំពើចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់ និងរំលោភលើទំនុកចិត្ត ដែលធ្វើឱ្យខ្លួនបាត់បង់នូវពេលវេលា និងប៉ះពាល់ដល់ផលប្រ យោជន៍របស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ជាពិសេស អំពើនេះ គឺជាអំពើ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម ក៏ដូច ជាបង្កអសន្តិសុខសង្គមផងដែរ។

ស្ត្រីជាដើមបណ្តឹងខាងលើ បានសំណូមពរដល់ព្រះរាជអាជ្ញា សុំឱ្យចោទប្រកាន់ និងផ្តន្ទាទោសឈ្មោះនួន អក ទៅតាមផ្លូវច្បាប់ ទាមទារប្រាក់ដើម ចំនួន ៥ម៉ឺនដុល្លារ និងសុំទាមទារថ្លៃសំណងជំងឺចិត្ត និងការខាតបង់ពេល វេលា ជាប្រាក់ចំនួន ៤០លានរៀល។

ជុំវិញការប្តឹងចោទប្រកាន់របស់ស្ត្រីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកឧកញ៉ា នួន អក បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES