ភ្នំពេញ ៖ ក្មេងឈាមរាវមួយក្រុម អាយុ ចន្លោះពី១៣ ទៅ១៥ឆ្នាំ ចំនួន៥នាក់ ត្រូវបាន សមត្ថកិច្ចក្របួចជាប់ភ្លាមៗក្រោយពីក្រុមក្មេង- ទំនើងទាំងនោះ បានចូលទៅធ្វើសកម្មភាពអុក- ឡុកក្នុងសាលា ដោយវ៉ៃគំរាមទារប្រាក់ពីសិស្ស រួចហែកជញ្ជាំងបន្ទប់ទឹកចូលទៅសម្ងំក្នុងបន្ទប់ ទឹក បង្កការភ័យខ្លាចដល់សិស្សស្រីៗមិនហ៊ាន ចូលបត់ដៃបត់ជើង។
ប្រតិបត្តិការបង្ក្រាបក្រុមបងធំអុកឡុក សាលារៀននោះ បានធ្វើឡើង កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចនៅបរិវេណអនុវិទ្យាល័យគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រុមក្មេងទំនើងទាំង៥នាក់ ដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះឌី សុវណ្ណារ៉ា អាយុ១៣ឆ្នាំ ទី២-ឈ្មោះយឿន សុខនាថ អាយុ១៤ឆ្នាំ ទី៣-ឈ្មោះរ័ត្ន ប៉ាង អាយុ១៥ឆ្នាំ ទី៤-ឈ្មោះគ្រី សុភ័ក្រ អាយុ១៥ឆ្នាំ និងទី៥-ឈ្មោះលាង សម្ភព អាយុ១៤ឆ្នាំ។ ក្មេងទំនើង ទាំង៥នាក់ មានលំនៅក្នុងភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យជាមួយគ្នា។
តាមប្រភពពីលោកគ្រូអ្នកគ្រូអនុវិទ្យា- ល័យគោកបញ្ជាន់ បានឱ្យដឹងថា ក្រុមបងធំ ទាំងនេះ តែងនាំគ្នាចូលមកអុកឡុកនៅក្នុង សាលាជារៀងរាល់ថ្ងៃ ហើយបក្ខពួកគេ មិនមែន មានតែ៥នាក់នេះទេ គឺនៅមានច្រើនទៀត។ រាល់ថ្ងៃក្រុមក្មេងទំនើងខាងលើ តែងនាំគ្នាចូល មកបង្ករឿងឈ្លោះប្រកែក វាយតប់ គំរាម ជំរិតទារលុយពីសិស្សសាលាជារឿយៗ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ក្រុមក្មេងទំនើងខាងលើ បាននាំគ្នាចូលមកអុកឡុកក្នុងបរិវេណសាលាសាជាថ្មី ដោយនាំគ្នា សម្លុតគំរាមកូនសិស្សយកលុយ រួចវ៉ៃហែក ជញ្ជាំងបន្ទប់ទឹក ចូលទៅសំងំពួនក្នុងបន្ទប់ទឹក បង្កការរំខាននិងធ្វើឱ្យសិស្សស្រីៗភ័យខ្លាចមិន ហ៊ានចូលបន្ទប់ទឹក រួចក៏នាំគ្នារត់មកប្រាប់លោកគ្រូអ្នកគ្រូ។ ក្រោយពីដឹងរឿង លោកគ្រូអ្នកគ្រូ បាននាំគ្នាទៅហៅក្រុមក្មេងទំនើងនោះ ឱ្យចេញ ពីបន្ទប់ទឹកមកវិញ តែពួកគេមិនព្រមចេញ ទើប សម្រេចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះឃាត់ខ្លួនពួកគេយកទៅអប់រំតែម្តង។
ក្មេងទំនើងទាំង៥នាក់ ត្រូវបានសមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ លុះ ក្រោយពីធ្វើការណែនាំអប់រំរួចហើយ សមត្ថកិច្ច បានទាក់ទងទៅអាណាព្យាបាល ដើម្បីមក ធ្វើកិច្ចសន្យាធានាកូនៗកំហូចរបស់ខ្លួនត្រឡប់ ទៅវិញ៕