Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋចាញ់បោកឧកញ៉ា សុំថ្នាក់ដឹកនាំជួយ អន្តរាគមន៍

ពលរដ្ឋចាញ់បោកឧកញ៉ា សុំថ្នាក់ដឹកនាំជួយ អន្តរាគមន៍

កណ្តាល ៖ ក្រុមអាជីវករផ្សារអាហារ២៤ម៉ោង សមុទ្រខៀវ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានអះអាង ថា ពួកគាត់បានចាញ់បោកឧកញ៉ា នួន អក អស់ប្រាក់ខ្ទង់លានដុល្លារ លើការទិញតូបក្នុងផ្សារ ស្រាប់តែចុង ក្រោយ បែរជាមិនមានតូបផ្សារសម្រាប់ពួកគាត់លក់ ហើយទីតាំងនោះជាដីជួលគេ ខណៈម្ចាស់ដីនឹងរឹបអូស យក វិញនៅពេលឆាប់ៗទៀតផង។

ក្រុមអាជីវករបានឱ្យដឹងថា កាលបើកគម្រោងដំបូង ត្រូវបង់ប្រាក់បង្គ្រប់ ចំនួន៣ឆ្នាំ ចាប់ពី ១ម៉ឺន២ពាន់ដុល្លារ ឡើងដល់ជិត ២ម៉ឺនដុល្លារ សម្រាប់រយៈពេលជួល ៣ឆ្នាំ អាស្រ័យលើទីតាំងតូប។ តែពេលបង់ប្រាក់រួចមិន ទាន់បានចូលលក់ដូរផង ស្រាប់តែប្រកាសថា ដីជួលគេ និងក្ស័យធន តើប្រាក់របស់ពួកគាត់ នរណាជាអ្នក ទទួលខុសត្រូវ ដូច្នេះសូមថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ផង។

លោកស៊ូ សេន តំណាងឱ្យអាជីវករជាង១០០នាក់ បានរៀបរាប់ថា កាលពីឆ្នាំ២០២២ កន្លងទៅ លោកឧកញ៉ា នួន អក បានឃោសនាបើកគម្រោងផ្សារអាហារ២៤ម៉ោង ដែលមានការរៀបចំតាមស្តង់ដារ មានសួនកម្សាន្ត ប្រកប ដោយផាសុកភាព មានសួនច្បារមិនចាញ់ផ្សារអ៊ីអន នោះឡើយ ហើយក្នុងតូប១ ដែលមានទំហំ ៤គុណ ១០ម៉ែត្រ ជួលឱ្យលក់ដូរ រយៈពេល៣ឆ្នាំ តម្លៃ១២០០០ដុល្លារ ដោយសន្យាថា ក្រោយពួកគាត់បង់ប្រាក់ រយៈពេល៣ ទៅ៦ខែ នឹងផ្តល់តូប ឱ្យលក់ដូរ។ ប៉ុន្តែមកដល់ពេលនេះ គឺ១១ខែហើយ នៅឡើយមិនទាន់ប្រគល់តូបឱ្យលក់ដូរទៀត។ ផ្ទុយទៅវិញ បែរជាប្រាប់ពួកគាត់តាមប្រព័ន្ធតេឡេក្រាមថា ក្ស័យធនហើយ គ្មានប្រាក់ឈ្នួលបង់ថ្លៃដីទេ ហើយទី តាំងក៏ត្រូវម្ចាស់គេយកវិញដែរ ដោយតម្រូវឱ្យពួកគាត់ចាកចេញឱ្យបានមុនថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នេះទៀតផង។

ចម្លើយបែបនេះ បានធ្វើឱ្យពួកគាត់មានការស្រឡាំងកាំងជាខ្លាំង ហើយឧញ៉ា នួន អក បាននិយាយថា នឹងសង ប្រាក់ត្រឡប់ឱ្យវិញ ដោយឱ្យចំណេញ ៥០ភាគរយនៃប្រាក់ដើម តាមការចេញសែកឱ្យ ប៉ុន្តែសែកនោះ ទាល់តែ ១ឆ្នាំក្រោយ ទើបមានមានសាច់ប្រាក់ និងអាចបើកបាន ហើយបើចាំ ១ឆ្នាំកន្លះ ទើបបើកយក គឺឱ្យចំណេញថ្លៃ ស្មើដើម។ ប៉ុន្តែពួកគាត់អត់ជឿពាក្យសំដីនេះទេ ទើបស្នើសុំថ្នាក់ដឹកនាំ ជួយដោះស្រាយជូនផង។

អ្នកតំណាងប្រជាពលរដ្ឋរងគ្រោះ បានបញ្ជាក់ថា ពួកគាត់ពិតជាអស់សង្ឃឹមណាស់ ដំបូងឧកញ៉ារូបនេះ បានអះ អាងថា ជាដីរបស់គាត់ ដល់ឥឡូវ បែរជាថា ដីនោះជួលគេ ហើយក្ស័យធន គ្មានលុយបង់ថ្លៃឈ្នួល គេដកហូត វិញ ចុះប្រាក់ដែលគាត់បានបង់ឱ្យ ១២០០០ដុល្លារ សរុបទាំងអស់ជាង ១លានដុល្លារនោះ តើនរណាទទួលខុស ត្រូវ?

ជុំវិញរឿងរ៉ាវខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺពីលោកឧកញ៉ា នួន អក បានទេ កាលពីម្សិលមិញ ខណៈដែលថ្មីៗនេះ ឧកញ៉ា នួន អក ក៏ទើបនឹងរងបណ្តឹងក្តៅៗពីស្ត្រីម្នាក់ផងដែរ ក្នុងករណីចេញសែកស្អុយ៕

RELATED ARTICLES