Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រាតដេកស្ទាបស្រី ប្រុងរំលោភ ស៊យស្រីស្រែក ជាប់ខ្នោះ

ស្រាតដេកស្ទាបស្រី ប្រុងរំលោភ ស៊យស្រីស្រែក ជាប់ខ្នោះ

ឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ ទើបនឹងចូលធ្វើការក្នុងឡឥដ្ឋមួយកន្លែង បានត្រឹមរយៈពេល៥ថ្ងៃក៏បែកគំនិត លបចូលទៅប៉ុនប៉ងចាប់រំលោភស្ត្រីជាកម្មករឡឥដ្ឋម្នាក់ ដែលកំពុងដេកលង់លក់ ដោយបានស្រាតសម្លៀក បំពាក់ខ្លួនឯងចេញអស់ រួចចូលទៅដេកក្បែរស្ត្រីរងគ្រាះ បន្ទាប់មកប្រើដៃលូករាវ ស្ទាបខ្លួនប្រាណស្រី លុះស្រី រងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកឆោឡោ ផ្អើលដល់កម្មករផ្សេងទៀត ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅ ចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៣ នៅចំណុចរោងស្នាក់នៅរបស់កម្មករ ស្ថិតនៅត្រង់ចំណុចរោងសិប្បកម្មឡឥដ្ឋមួយកន្លែង ក្នុង ភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្មាន  ហ៊សេន ហៅអ៊ីស្មាម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ ស្នាក់នៅភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះអ-អ អាយុ៤៤ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលវេលាម៉ោង ១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣  សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីរំលោភសេពសន្ថវៈ បង្កឡើង ដោយជនសង្ស័យឈ្មោះស្មាន  ហ៊សេន ហៅអ៊ីស្មាម បានធ្វើសកម្មភាពចាប់រំលោភសេព សន្ថវៈលើជនរងគ្រោះ ឈ្មោះ អ-អ នៅចំណុចរោងស្នាក់នៅរបស់កម្មករឡឥដ្ឋ ស្ថិតក្នុងទីតាំងកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានឱ្យដឹងនៅវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ថា ជន សង្ស័យ និងរូបនាង មិនដែលមានការទំនាក់ទំនងគ្នាពីមុនមកទេ គ្រាន់តែដឹងថា ជនសង្ស័យរូបនេះ ទើបនឹង ចូលមកធ្វើការនៅឡឥដ្ឋ បាន៥ថ្ងៃប៉ុណ្ណោះ ហើយមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នាងកំពុងតែដេកលក់នៅក្នុងរោងធ្វើការ នៅទីតាំងខាងលើ រហូតដល់វេលាម៉ោងប្រហែល ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣  នាងបានភ្ញាក់ឡើង ដោយសារជនសង្ស័យយកដៃរាវ ស្ទាបលើខ្លួន ប្រាណរបស់នាង លុះនាងបើកភ្នែកឡើងក៏ឃើញជនសង្ស័យកំពុងដេកក្បែរនាង ទាំងខ្លួនប្រាណអាក្រាត ទើបនាងភ័យស្លន់ស្លោ ស្រែកឆោឡោផ្អើលដល់ក្រុមកម្មករ និងប្តឹងសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនខេត្ត ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES