Tuesday, July 8, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ៖ត្រៀមដឹកដៃដេវីត ទៅបារាំង១៥ថ្ងៃ

ទេព បូព្រឹក្ស ៖ត្រៀមដឹកដៃដេវីត ទៅបារាំង១៥ថ្ងៃ

ភ្នំពេញ៖ក្នុងជំនួបជាមួយទេព បូព្រឹក្ស កាលពីរាត្រីថ្ងៃទី២ ឧសភា តារាចម្រៀងទើប​សម្រាល​កូនបានជាង២ខែ​រូបនេះបានឲ្យដឹងថានាងនឹងលោកងួន ចាន់ដេវីត​ ដែលជាគូស្នេហ៍គ្រោង​ទៅ​កម្សាន្ដនៅប្រទេសបារាំង​ជា​មួយ​គ្នានៅអំឡុងពាក់កណ្ដាលខែឧសភាឆ្នាំ២០២៣ នេះហើយ​ដែលដំណើរក្រៅស្រុកនោះមានរយៈពេលកន្លះខែ ព្រោះអាចនឹងហួសទៅដើរលេងនៅ​ប្រ​ទេស​​ក្បែបារាំងផងដែរ។យ៉ាងណានាងថាដោយសារតែកូនប្រុស​នាង​នៅតូចពេកហេតុនេះ​នាង​​ទៅតែជាមួយដេវីត មិនបានយកកូនទៅជាមួយឡើយ។

 ការចេញទៅប្រទេសបារាំងលើកនេះរបស់ទេព បូព្រឹក្ស គេជឿរថាក៍មិនខុសពីលើក​មុន​ៗ​ដែរ​​ពោលគឺ​ក្រៅពីរឹត​ចំណងស្នេហាឲ្យកាន់តែផ្អែមល្ហែមនោះ​ពួកគេក៍ប្រាកដជាទិញ​អ៊ឺវ៉ាន់​ម៉ាក​​ប្រេន ប្រេន ជាច្រើនថែមទៀតមិន​ខាន​ដើម្បីលើកទឹកចិត្តដល់ស្វាមីនាងលោកដេវីត ដែល​​ហត់​​​នឿយ​ចេញច្រៀងសម្ដែងពេញ១រដូវក្ដៅកន្លងមក។

 ឆ្លើយតបសំណួរថាតើទេព បូព្រឹក្ស គ្រោងនឹងវិលមករកឆាកតន្រ្ដីនាពេលណា​នោះ​ភរិយា​លោក​ដេវីត រូបនេះថា​មិន​ទាន់​អាចកំណត់ពេលវេលាឲ្យជាក់លាក់បានទេ ព្រោះនាង​នៅ​សសៃខ្ចី​នៅ​ឡើយ។នាងថាមុនសម្រាលកូន​នាង​បានឡើងគីឡូដល់ទៅជាង៧០ គ.ក្រ ឯណ្ណោះ តែ​ពេល​នេះ​នាងមានគីឡូជាង៥០ ហើយនៅតែចង់សម្រក​ឲ្យស្រាលជាងនេះដើម្បី​វិល​ទៅរក​គីឡូដូចកាលនៅ​លីវ​ឡើងវិញដែលពេលនោះទើបអាចគិតគូពីការឡើង​ឆាក​ឡើង​វិញបាន។ដោយឡែកសម្រាប់តារារួមអាជីពបានសរសើរបូព្រឹក្ស ថានាងពិតជាពូកែថែរាងមែន ពោលគឺ​ទើបសម្រាលកូន​ហើយ​ថ្មីៗសោះ តែមិនសូវបែកសាច់ខ្លាំងនោះទេ ហើយនាងចាប់​ផ្ដើម​​ចូលរួមតាមបណ្ដារ​កម្ម​វិធីអ្នកសិល្បៈជាបន្ដបន្ទាប់បើទោះជាមិនទាន់អាចកាន់​ក្បាលមីក្រូ​ឡើង​ច្រៀងសម្ដែងបានដូចមុនក្ដី។

 គូររំលឹកថាទេព បូព្រឹក្ស បានភ្ជាប់ស្នេហ៍ជាង៦ឆ្នាំជាមួយលោកងួន ចាន់ដេវីត ហើយ​អ្នក​ទាំងពីរគ្រោងដឹក​ដៃគ្នា​រៀបការនៅឆ្នាំ២០១៩ ទៀតផង តែក្រោយពីថតPre-Wedding នៅកោះម៉ាល់ឌីវរួចមង្គលការរបស់អ្នកទាំង​ពីរបែ​ជាស្ងប់ស្ងាត់ដល់ពេលនេះទៅវិញ ខណៈ​ដែលលាកពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បូព្រឹក្ស ហៅស្រីនិច្ច សម្រាល​កូនប្រុសដោយ១​ដោយ​​ដាក់ឈ្មោះថាទេព បញ្ចាវរាប ហៅAlbert ។បូព្រឹក្ស ធ្លាប់និយាយថានាងមិនអាចប្រាប់​បាន​ថាតើត្រូវរៀបការពេលណាជាមួយដេវីត នោះទេ ប៉ុន្ដែ​ជូនកាលនាងនិងគូស្នេហ៍បាន​រៀប​ចំកម្មវិធីអ្វីផ្ទាល់​ខ្លួនរួចទៅហើយក៍ថាបាន គ្រាន់តែមាន​រឿងខ្លះនាងមិនអាចនិយាយបាន រឿង​ខ្លះអាចប្រាប់បាន។ការលើក​ឡើង​របស់បូព្រឹក្ស បែប​នេះធ្វើឲ្យគេសង្ស័យថានាង​បានចុះអេតា​ស៊ីវិលឬពិធីរៀបការបែបសែនព្រេនរួចហើយជា​មួយ​ដេវីត មុនយកកូនតែនាង​ថារឿងនេះមិន​អាចប្រាប់បានឡើយ។

 គេកត់សម្គាល់ថាគិតត្រឹមឆ្នាំ២០២៣ នេះក្រៅពីទេព បូព្រឹក្ស តារាកូន១ មានដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សូលី​កា ,ឌុច លីដា ,កែវ ពេជ្រពិសី ,នៅ សុនិតា និងផាត់ ផាន់ណា ជា​ដើម។Fan តារាចម្រៀងទេព បូព្រឹក្ស រងចាំមើល​ថាក្រោយអ្នកចម្រៀងពូកែតុបតែងខ្លួន និងលេងក្បាច់រាំប្លែកៗរូបនេះមានកូន១ហើយវិល​រកឆាកតន្រ្ដីនាពេល​ខាង​មុខនេះតើនាងនៅតែមានយីអ៊ុនល្អក្នុងទីផ្សារចម្រៀងទៀត ឬក៍ប្រឈមនៅទ្រឹងដូចតារាមានប្ដីនិងកូន​ដ៍ទៃ​ទៀត​?​ប៉ុន្ដែគេជឿរថាសម្រាប់បូព្រឹក្ស នាងប្រាកដជាត្រូវបានគូស្នេហ៍នាងលោកដវីត ធ្វើបទ​ចម្រៀ​ង​យ៉ាង​សម្រិត​សម្រាំងដើម្បីទប់លំនឹងនាងកុំឲ្យធ្លាក់ចុះជាមិនខាន ក្រោយរូបនាង​បាត់​មុខជា​ច្រើន​ខែតាំងពីពពោះ​និងក្រោយ​សម្រាលនេះ។

ចំណែកតារាចម្រៀងជិតដិតបូព្រឹក្ស បាន​បង្ហើប​ថាថរឿងរៀបការជាចំហរបស់អតីតតារាហង្សមាសរូប​នេះនិងគូ​ស្នេហ៍​អាចនឹងមិន​អាច​រៀបចំក្នុងពេលឆាប់ៗនេះបានទេ ព្រោះថាពួកគេច្បាស់លាស់ជាមួយគ្នាហើយទើបបាន​សម្រេ​ច​ចិត្តយកកូនមុនរៀបការបែបនេះ។ប៉ុន្ដែរឿងដែលបូព្រឹក្ស ត្រូវធ្វើនៅឆ្នាំ២០២៣ នេះគឺ​ការ​ពង្រឹង​អាជីព​ចម្រៀងឡើងវិញ រួមទាំងការរៀបគម្រោងយកកូនថែម ដើម្បីឲ្យចំណង​ស្នេ​ហា​កាន់តែរឹងមាំថែមទៀត ខណៈ​ដែល​លោកដេវីត ត្រូវបានគេមើលឃើញថាមានទីផ្សា​រស្ទុះ​ឡើង និងតម្លៃខ្លួនខ្ពស់ជាងមុន ក្រោយផ្ទុះសង្រ្គាម​Diss Track ជាមួយលោកវណ្ណដា ១ប្រាវ​កាល​ពី​ចុង​ឆ្នាំ២០២២ ៕

RELATED ARTICLES