Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់រំលោភ អារកសម្លាប់ ដុតសពចោល

ចាប់រំលោភ អារកសម្លាប់ ដុតសពចោល

ត្បូងឃ្មុំ ៖ សាកសពនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញឆេះខ្លោច នៅក្នុងព្រៃចម្ការចេកមួយកន្លែងបង្ក ឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ចុះពិនិត្យ រកឃើញថា នៅលើខ្លួនប្រាណសព ក្រៅពីឆេះខ្លោច មានស្លាកស្នាមអារកទៀតផង ទើបសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីឃាតកម្ម អារកសម្លាប់ពីកន្លែង ផ្សេង រួចដឹកមកទម្លាក់ចោលក្នុងព្រៃចេក ដុតសពចោល បំបាត់ដាន។

ហេតុការណ៍ប្រទះឃើញសាកសពឆេះខ្លោចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្នុងចម្ការចេក ១កន្លែង ចម្ងាយប្រមាណ ៦០ម៉ែត្រ ពីផ្លូវជាតិ លេខ៧៣ ស្ថិតក្នុងភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ។

សាកសពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាមនុស្សស្រី មានអាយុចន្លោះ ពី២០ ទៅ៣០ឆ្នាំ រីឯស្ថានភាពសាកសព ត្រូវភ្លើងឆេះប្រមាណ ២៥ភាគរយ។តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ករណីនេះ ឃាតករអាចសម្លាប់នារីរងគ្រោះ នៅទីតាំងផ្សេង រួចហើយដឹកយកមកទម្លាក់នៅទី តាំងខាងលើ និងដុតចោល បំណងបំបាត់ដាន ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣  មាន ប្រជាពលរដ្ឋរស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ បានរាយការណ៍តាមទូរស័ព្ទ ប្រាប់សមត្ថកិច្ចថានៅក្នុង ចម្ការចេក របស់គាត់ ចម្ងាយប្រមាណ ៦០ម៉ែត្រ ពីផ្លូវជាតិលេខ៧៣ ប្រទះឃើញសាកសពមនុស្សម្នាក់ មិនស្គាល់ អត្តសញ្ញាណ មិនច្បាស់ភេទ ដោយមូលហេតុភ្លើងឆេះខ្លោច និងហើមស្អុយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជា មួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងស្រាវជ្រាវ។តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច សាកសពភេទស្រី អាយុប្រហែល២០ ទៅ៣០ឆ្នាំ និងត្រូវភ្លើងឆេះ ប្រមាណ ២៥ភាគរយ ដោយជនដៃដល់បានប្រើស្លឹកចេកស្ងួតដែលគរចោល ដុតសពនារីរងគ្រោះ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣។ សាកសព មានសភាពហើមស្អុយ សម្លៀកបំពាក់ខ្មៅ មានស្នាមរបួសនៅត្រង់បំពង់ កផ្នែកខាងមុខ (អារក) ហើយសាកសពត្រូវបានដឹកពីទីតាំងផ្សេង យកមកទម្លាក់ក្នុងព្រៃចម្ការចេក ហើយដុត ចោល។

ដោយឡែក តាមប្រភពមួយថា សពស្ត្រីរងគ្រោះ អាចត្រូវទទួលរងការរំលោភសេពសន្ថវ: មុននឹងត្រូវអារក សម្លាប់ និងដុតសពបំបាត់ដាន។ជុំវិញករណីនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់ឱ្យនគរបាលជំនាញ ជូនដំណឹងទៅកាន់សាច់ញាតិដែលបាន បាត់សមា ជិកគ្រួសារ មានភិនភាគដូចខាងលើ ជាពិសេសធ្វើការជាបន្ទាន់ ដើម្បីស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លម្អិត ដើម្បីធ្វើការវែកមុខ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជាឃាតករ យកមកផ្តន្ទាទោសទៅតាមច្បាប់ ឱ្យខាង តែបាន៕

RELATED ARTICLES