Monday, June 9, 2025
Homeសង្គម និងជីវិតតាយាយប្តីប្រពន្ធ ដេកស្លាប់ឱបគ្នាក្នុងផ្ទះ

តាយាយប្តីប្រពន្ធ ដេកស្លាប់ឱបគ្នាក្នុងផ្ទះ

បាត់ដំបង ៖ ប្តីប្រពន្ធវ័យចំណាស់ ១គូ ស្នាក់នៅផ្ទះ តែ២នាក់ ខណៈដេលកូនចៅនាំគ្នាចេញ ទៅធ្វើការ រកស៊ីនៅ ស្រុកឆ្ងាយៗអស់ យូរៗទើបបានមកលេងផ្ទះម្តង ចំណែកលោកយាយជាប្រពន្ធ មានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដេកលើ គ្រែ តែមួយកន្លែង ដោយបានលោកតាជាប្តីជាអ្នកមើលថែ លុះចុងក្រោយ កូនៗទូរស័ព្ទមិនចូល ក៏ប្រញាប់មក មើល ស្រាប់តែប្រទះឃើញ តាយាយ ២នាក់ប្តីប្រពន្ធ ដេកស្លាប់ឱបគ្នានៅក្នុងផ្ទះ ហើមស្អុយទៅហើយបង្កឱ្យ មានការផ្អើលឆោឡោ រាយការណ៍ប្រាបស់មត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ។ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលដេកស្លាប់នៅក្នុងផ្ទះ រួមមាន លោកតាជាប្តី មានឈ្មោះសូ សំអឿន អាយុ ៧៦ឆ្នាំ ចំណែកលោកយាយជាប្រពន្ធ មានឈ្មោះអិត លឿន អាយុ៦៦ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះខាងលើ តែ២នាក់ តាយាយប៉ុណ្ណោះ។

តាមការបញ្ជាក់ពីកូនស្រីរបស់សព ឈ្មោះចាន់ ធូ អាយុ៤២ឆ្នាំ បានរៀបរាប់ប្រាប់ថា ចាប់តាំងពីអំឡុងចូលឆ្នាំ ហើយ ពួកគាត់ជាកូនៗ មិនសូវដែលបានមកលេងផ្ទះឪពុកម្តាយទេ ដោយរវល់ការងាររកស៊ីរៀងខ្លួនហើយគាត់ នៅតែពីរនាក់ប្តីប្រពន្ធ ដោយប្តីមើលថែប្រពន្ធដែលមានជំងឺរ៉ាំរ៉ៃ ដេកនៅលើគ្រែ។

ប្រភពដដែល បានបន្តថា មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ ខ្លួនបានទូរស័ព្ទមកឪពុកម្តាយដែរ តែទាក់ទងមិនបាន ក៏ហីៗទៅ លុះដល់ព្រឹកថ្ងៃកើតហេតុ ប្អូនប្រុសរបស់ខ្លួន បានមកមើល ក៏ប្រទះឃើញពួកគាត់ដេកស្លាប់ ទាំងពីរនាក់ ក្នុងសភាពហើមស្អុយទៅហើយ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ សព និងបាន សន្និដ្ឋានថា សពបុរសជាប្តី ស្លាប់ដោយសារគាំងបេះដូង។ ចំណែកប្រពន្ធ ស្លាប់ដោយសារជំងឺរ៉ាំរ៉ៃ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ លោកតាជាប្តី អាចស្លាប់មុន ចំណែកលោកយាយជាប្រពន្ធ អាចស្លាប់ តាមក្រោយ ដោយសារគ្មានអ្នកមើលថែ (ដើរមិនរួច) គួបផ្សំជាមួយអាកាសធាតុក្តៅផង ដាច់អាហារនិងទឹកផង ទើបបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

សពលោកតាលោកយាយ ២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យកូនៗ ដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES