Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនកាប់ឪ ២កាំបិត ខឹងសុំលុយអត់ឱ្យ

កូនកាប់ឪ ២កាំបិត ខឹងសុំលុយអត់ឱ្យ

តាកែវ ៖ បុរសម្នាក់ តែងប្រើប្រាស់ញៀនថ្នាំជាប្រចាំ និងឧស្សាហ៍រករឿងអុកឡុកក្រុមគ្រួសារជាញឹកញាប់ និង ធ្លាប់ចូលមណ្ឌលកែប្រែបន្សាបថ្នាំញៀន ២ដងរួចមកហើយ លុះចេញមកវិញ មិនរាងចាល បែរជាខ្លាំងដៃលើស ដើម រហូតដល់ហ៊ានលើកដៃកាប់ឪពុកបង្កើតខ្លួនឯង ចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ព្រោះតែខឹងសុំលុយ ទិញថ្នាំញៀនជក់ អត់បាន ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសកាប់ឪពុកបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី។

ជនសង្ស័យជាកូនប្រុសកំណាចដែលកាប់ឪពុកបង្កើត ចំនួន២កាំបិត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មាន ឈ្មោះគ្រុយ រ៉ាស៊ី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។ ចំណែក បុរសរងគ្រោះជាឪពុក មានឈ្មោះឈាង សុង អាយុ ៥៧ឆ្នាំ មុខរបរកសិករ ។ ឪពុកកូនអ្នក ទាំងពីរសព្វថ្ងៃ មាន លំនៅក្នុងភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅ ចំណុចផ្ទះឈ្មោះឈាង សុង ស្ថិតក្នុងភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី បានកើតមានអំពើហិង្សា ដោយ ចេតនា និងគំរាមថានឹងសម្លាប់ ១ករណី ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះគ្រុយ រ៉ាស៊ី ត្រូវជាកូនប្រុស និងជាមនុ ស្សញៀនថ្នាំ បានយកកាំបិតប៉័ងតោកាប់ទៅលើជាឪពុកបង្កើតខ្លួនឯង ឈ្មោះឈាង សុង បណ្តាល ឱ្យរងរបួស ខ្នងដៃស្តាំ និងលើដៃឆ្វេង។ មូលហេតុខឹងសុំលុយឪពុកមិនបាន។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត និងមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ ចុះបានឃាត់ ខ្លួនជនសង្ស័យ នៅវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃដដែល រួចនាំយកមកកាន់អធិការដ្ឋាន នគរបាលស្រុក អង្គរបុរី ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តហិង្សា (កាប់ឪពុក ខ្លួនឯង) ប្រាកដមែន។

ជនសង្ស័យ បានសារភាពបន្តថា មុនពេលកើតហេតុ ខ្លួនអត់មានលុយទិញថ្នាំញៀនជក់ ក៏បានទៅសុំលុយពី ឪពុក ដើម្បីយកទៅទិញថ្នាំញៀន តែឪពុកមិនឱ្យ ទើបធ្វើឱ្យរូបគេខឹងសម្បា ក៏ទាញកាំបិតប៉័ងតោ កាប់ឪពុក ចំនួន២កាំបិតតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ធ្លាប់ចូលមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ចំនួន ២ដងរួចមកហើយ និងធ្លាប់អប់រំនៅប៉ុស្តិ៍រដ្ឋបាលនៅអធិការដ្ឋាននគរបាលស្រុកជាញឹកញាប់ដែរ តែមិនកែប្រែ ឡើយ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ ការតាមនីតិវិធី៕

RELATED ARTICLES