Sunday, December 22, 2024
Homeសន្ដិសុខសង្គមស្រវឹងស្រាជិះម៉ូតូបុកបារាស់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍

ស្រវឹងស្រាជិះម៉ូតូបុកបារាស់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍

ភ្នំពេញះ កម្លាំងនគរបាលខណ្ឌទួលគោក ចុះដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយុវជន២នាក់ជិះម៉ូតូបុកបារាស់ពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាអនុវត្តន៍ នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។


តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុកម្លាំងរបស់លោកបានដាក់គោលដៅនៅចំណុចកើតហេតុខាងលើដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលរាត្រី និងជួយកាត់បន្ថយគ្រោះថ្នាក់

ចរាចរណ៍ ពេលនោះស្រាប់តែឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-6063 ជិះដោយយុវជន២នាក់ តាមផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង នៅក្នុងស្ថានភាពស្រវឹងស្រា បានបើកក្នុងល្បឿនលឿនដូចហោះ ក៍ជ្រុលទៅបុកបារាស់ដែលសមត្ថកិច្ចដាក់នៅលើដងផ្លូវ ដែលជាសញ្ញាបានបុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ភ្លាមៗនោះ សមត្ថកិច្ចក៍បានឃាត់ខ្លួនភ្លាមផងដែរ ចំណែកអ្នករងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។


ក្រោយកើតហេតុយុវជនម្នាក់និងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

RELATED ARTICLES