Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធដើរចោលផ្ទះ៣ថ្ងៃ ប្តីទះ៣ដៃ

ប្រពន្ធដើរចោលផ្ទះ៣ថ្ងៃ ប្តីទះ៣ដៃ

កណ្តាល ៖ បុរសម្នាក់ ខឹងប្រពន្ធដើរបាត់ចោលផ្ទះ ដោយមិនមានដំណឹង អស់រយៈពេល៣ថ្ងៃ លុះប្រពន្ធ ត្រឡប់មកវិញ ក៏រករឿងឈ្លោះប្រកែក ឈានដល់អំពើហិង្សា ស្ទុះទះកំផ្លៀងស្ត្រីជាប្រពន្ធ ចំនួន៣ដៃបណ្តា លឱ្យហើមមុខ ទើបប្រពន្ធទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនបង្កជាប្តីដែលទះកំផ្លៀងប្រពន្ធ៣ដៃ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះនូ បាន អាយុ៣៩ឆ្នាំ មុខរបរក សិករ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធ មានឈ្មោះវ៉ាន់ តំ អាយុ៤៨ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៩ និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួល សេចក្តីរាយការណ៍មកថា មានករណីអំពើហិង្សាក្នុងគ្រួសារ (ប្តីវាយប្រពន្ធ) បានកើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ  កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយ កម្លាំងជំនាញនគរបាល យុត្តិធម៌ បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យមកធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាវាយលើប្រពន្ធ ចំនួន៣ដៃមែន មូលហតុខឹងរឿងប្រពន្ធដើរបាត់ពីផ្ទះចំនួន៣ថ្ងៃ ដោយគ្មានដំណឹង។

ជុំវិញករណីខាងលើនេះ ស្ត្រីរងគ្រោះជាប្រពន្ធ បានប្តឹងសុំឱ្យសមត្ថកិច្ចជួយអប់រំ ណែនាំ និងធ្វើកិច្ចសន្យាចំពោះ ប្តី ឱ្យឈប់ប្រើអំពើហិង្សាបន្តទៀត៕

RELATED ARTICLES