Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសលក់មុង ដេកស្លាប់ក្នុងផ្ទះសំណាក់

បុរសលក់មុង ដេកស្លាប់ក្នុងផ្ទះសំណាក់

ក្រចេះ ៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ បានដើរលក់មុង ជាមួយបងថ្លៃរបស់ខ្លួន ដោយស្កាត់ចេញពីខេត្តតាកែវ រហូតមកដល់ខេត្តក្រចេះ រួចជួលផ្ទះសំណាក់ស្នាក់នៅ ១យប់ ស្រាប់តែព្រឹកឡើង បងថ្លៃគោះទ្វារដាស់ មិនឮ ឆ្លើយតប ក៏ហៅបុគ្គលិកផ្ទះសំណាក់ ចាក់សោ ចូលទៅមើល ឃើញប្អូនថ្លៃស្លាប់បាត់ទៅហើយ។

ករណីខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ផែលើ បន្ទប់លេខ២០៧ មានទីតាំងស្ថិតនៅមាត់ទន្លេផែលើ ក្នុងភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

បុរសរងគ្រោះខាងលើ មានឈ្មោះអេះ អារី ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មុខរបរដើរលក់មុង មានលំនៅ ភូមិកំបុត  ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។

តាមការបំភ្លឺពីឈ្មោះម៉ាត់ ហ៊ីម ត្រូវជាបងថ្លៃជនរងគ្រោះ ដែលចេញមកដើរលក់មុងជាមួយគ្នា បានរៀបរាប់ប្រាប់ ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ពួកខ្លួនទាំង២នាក់ ដែល ត្រូវជា បងប្អូនថ្លៃ បាននាំគ្នាចូលទៅសម្រាកនៅផ្ទះសំណាក់ផែលើ ជាន់ទី០២ បន្ទប់លេខ២០៧។ លុះព្រឹកឡើងនៅវេ លាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានទៅហៅឈ្មោះអេះ អារី ជាប្អូនថ្លៃ ដើម្បីរៀបចំ ខ្លួនចេញទៅលក់មុង ដូចរាល់ដង តែមិនឮឆ្លើយ ក៏បានផ្អើលឆោឡោ រកសោចាក់ចូល ទើបប្រទះឃើញ ប្អូនថ្លៃ បានស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋានក្រុងក្រចេះ សហការជាមួយកម្លាំង ជំនាញខេត្ត និងមន្ត្រីមន្ទីរពេទ្យខេត្តក្រចេះ ព្រមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រចេះ និងអាជ្ញាធរមូលដ្ឋានបានចុះ ទៅដល់កន្លែងកើតហេតុភ្លាម ដើម្បីធ្វើការពិនិត្យសព។

បន្ទាប់ពីពិនិត្យសព និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង)។

បន្ទាប់បញ្ចប់នីតិវិធីត្រួតពិនិត្យ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា រួចមកសមត្ថកិច្ចបានប្រគល់សពឱ្យ ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯខេត្តតាកែវ៕

RELATED ARTICLES