Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនស្ត្រីអ្នកជំនួញ ចេញសែកស្អុយ៥ម៉ឺនដុល្លារ

ឃុំខ្លួនស្ត្រីអ្នកជំនួញ ចេញសែកស្អុយ៥ម៉ឺនដុល្លារ

សៀមរាប ៖ ស្ត្រីជាអ្នកជំនួញម្នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី មិនបំពេញកាតព្វ កិច្ចចំពោះឧបករណ៍ដែល អាចជួញដូរបាន (ចេញសែកស្អុយ) ដែលមានទំហំទឹកប្រាក់ ប្រមាណ៥ម៉ឺនដុល្លារ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេច ចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោកស៊ឹន សង្ហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីឈ្មោះញាណ សំបូរ អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បច្ចុ ប្បន្នស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ពាក់ព័ន្ធរឿងឆបោកដោយចេញសែកស្អុយឱ្យជនរង គ្រោះឈ្មោះថោង គយហេង ដាក់ពន្ធនាគារបណ្តោះអាសន្ន និងត្រូវដាក់ឱ្យ នៅក្រោមការត្រួតពិនិត្យចោទពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ដែលប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលា កំរើក ក្រុងសៀមរាប  ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទា ទោសខាងលើនេះ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី “ឧបករណ៍ដែលអាចជួញដូរបាន” និងប្រតិបត្តិការទូរ ទាត់សងប្រាក់។

គួររំលឹកថាស្ត្រីជាអ្នកជំនួញឈ្មោះញាណ សំបូរ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាននគរបាល ខេត្តសៀមរាប ចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ សាស្ត្រក្រុងសៀមរាប ខណៈពេលកំពុង ធ្វើដំណើរ តាមផ្លូវ។

លោកវរសេនីយ៍ ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានប្រាប់ឱ្យដឹង ការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើង ក្រោយទទួលពាក្យបណ្តឹងរបស់ជន រងគ្រោះ ដែលបានដាក់ពាក្យបណ្តឹងរៀបរាប់ថា កាលពីក្នុងអំឡុងឆ្នាំ២០២២ ជនសង្ស័យឈ្មោះ ញាណ សំបូរ បានទំនាក់ទំនងយកភេសជ្ជៈជាច្រើនពីក្រុមហ៊ុនរបស់ ជនរងគ្រោះឈ្មោះថោង គយហេង ភេទប្រុស អាយុ៤១ឆ្នាំ ទៅលក់បន្តសរុបជាទឹកប្រាក់ ស្មើនឹងចំនួន៥ម៉ឺនដុល្លារ។ បន្ទាប់មក ជនសង្ស័យឈ្មោះញាណ សំបូរ ក៏បាន ចេញមូលប្បទានបត្រ១សន្លឹករបស់ធនាគារស្ថាបនា មានទឹកប្រាក់៥ម៉ឺនដុល្លារ ដោយកំណត់កាលបរិច្ឆេទថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យទៅឈ្មោះ សេង សុគីម ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីទៅបើកយកប្រាក់ វិញគ្រប់ ចំនួន។ ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះក៏បានយកមូលប្បទានបត្រ ខាងលើទៅបើកប្រាក់ តែត្រូវបុគ្គលិកធនា គារចេញលិខិតបញ្ជាក់ថា មូលប្បទានបត្រនេះ គ្មានសាច់ប្រាក់នោះទេ ហើយជនសង្ស័យឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេស រហូតមកដល់ពេលនេះ។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះញាណ សំបូរ បានឆ្លើយសារភាពថា គាត់ពិតជាបានចេញមូល្បទានបត្រ ខាងលើនេះ ទៅឱ្យ ជនរងគ្រោះដែលមានទឹកប្រាប់ចំនួន៥ម៉ឺនដុល្លារពិតប្រាកដមែន ដោយប្រាក់នេះគាត់បង្វិល ពីជនរងគ្រោះមកទិញដី ហើយកំណត់កាលបរិច្ឆេទ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យជនរងគ្រោះទៅបើកយក ប្រាក់វិញគ្រប់ចំនួន។ តែដល់ថ្ងៃកំណត់ គាត់មិនមានប្រាក់ដាក់បញ្ចូលក្នុង មូលប្បទាន បត្រខាងលើនេះឱ្យជន រងគ្រោះនោះទេ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់មានប្រាក់សម្រាប់ទូទាត់ឱ្យជន រងគ្រោះវិញ នោះដែរ។

បច្ចុប្បន្ន ស្ត្រីខាងលើ ត្រូវបានលោកស៊ឹន សង្ហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេច ចេញដីកាឃុំខ្លួនជា បណ្តោះអាសន្នហើយ៕

RELATED ARTICLES