Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ប៉ើងផ្ទះ ១៣ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ប៉ើងផ្ទះ ១៣ខ្នង

ពោធិ៍សាត់ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ប្រមាណ១៣គ្រួសារ នៅក្នុងភូមិបាគូ ភូមិព្រីងខ្ពស់ ភូមិឥន្ធធ្យា និងភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានទទួលរងការខូចខាតយ៉ាងដំណំដោយសារ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីខ្យល់កន្ត្រាក់ វាយប្រហារបណ្តាលឱ្យខូចខាត ផ្ទះសម្បែងប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

របាយការណ៍ដដែល បន្តថា ផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះធម្មជាតិខាងលើ រួមមាន ផ្ទះខ្លះបាន ប៉ើងរបើកដំបូលសង្ក័សី ក្បឿង ផ្ទះខ្លះប៉ើងរបើកជញ្ជាំងក្តារ ខ្លះប៉ើងដំបូលទាំងស្រុង ហោះចេញពីជើង សសរបេតុង ដួលរលំ និងបាក់ដើមឈើសង្កត់សំយាបផ្ទះ ៘ ប៉ុន្តែទោះជាយ៉ាងណា ពុំមានមនុស្ស ឬសត្វបានរងគ្រោះនោះឡើយ។

គួររំលឹកថា កន្លងទៅថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចខេត្ត ឧស្សាហ៍រំលឹកដល់ប្រជាកសិករ ជាពិសេស អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ឱ្យបានខ្ពស់ និងសហការចុះឱ្យទាន់សភាពការណ៍ ខណៈគ្រោះធម្ម ជាតិដើមឆ្នាំនេះ មានការកាចសាហាវ ដោយពុំមាននណាដឹងមុននោះទេ ហើយកន្លងមក ប្រជាពលរដ្ឋ ក៏រងការខួចខាតជាច្រើនខ្នងផ្ទះ ច្រើនគ្រួសារហើយមកដែរ៕

RELATED ARTICLES