Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ទូដែក៥ លួចលុយរោងចក្រ វ៉ៃខ្នោះសន្តិសុខ

គាស់ទូដែក៥ លួចលុយរោងចក្រ វ៉ៃខ្នោះសន្តិសុខ

តាកែវ ៖ ជនសង្ស័យ ១ក្រុម មានគ្នាចំនួន៤នាក់ ពាក់ម៉ាស់ក៍ និងពាក់ស្រោមដៃ បានធ្វើសកម្មភាពចូល ទៅគាស់ ទម្លុះទម្លាយទ្វារកញ្ចក់ បន្ទប់ទី៣ ផ្នែកគណនេយ្យ បន្ទាប់មកបន្តចូលទៅធ្វើសកម្មភាពគាស់ទូដែក ចំនួន៥ ប្រ មូលយកលុយអស់រាប់ម៉ឺនដុល្លារ លុះក្រោយពីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួនជន សង្ស័យជាសន្តិសុខយាមរោងចក្រម្នាក់ នាំយកទៅសាកសួរ។

ករណីចោរគាស់ទូដែករោងចក្រ លួចលុយអស់រាប់ម៉ឺនដុល្លារនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចរោងចក្រ ប្រាយ ផាសស៊ីងឯក ហៅរោងចក្រលាយបូរ ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់។

តាមលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីលួច គាស់ទម្លុះទម្លាយ គាស់ទូដែកក្នុងរោងចក្រ ប្រាយផាកស៊ីងឯក ហៅរោងចក្រលាយបូរ កាលពីនៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៣ ប្រាកដមែន។

លោកអធិការនគរបាលស្រុកត្រាំកក់ បានបន្តថា ករណីលួចគាស់ទូដែកនេះ បង្កឡើងដោយជនសង្ស័យ មិន ស្គាល់អត្តសញ្ញាណ មួយក្រុម ដែលមានគ្នាចំនួន ៤នាក់ ពាក់ម៉ាស់ក៍ និងពាក់ស្រោមដៃ ធ្វើសកម្មភាព ចូល គាស់ទ្វារកញ្ចក់ បន្ទប់ទី៣ ផ្នែកគណនេយ្យរោងចក្រប្រាយផាសស៊ីងឯក ឬហៅរោងចក្រលាយបូរ។ បន្ទាប់មក ក្រុមចោរទាំងនោះ បានបន្តចូលទៅក្នុងបន្ទប់ ហើយធ្វើសកម្មភាពគាស់ទូដែក ចំនួន៥ទៀត (ក្នុងនោះទូធំ ចំនួន៤ និងទូតូច១)។

លោកអធិការ បន្តទៀតថា ចំពោះទ្រព្យសម្បត្តិដែលត្រូវក្រុមចោរយកបាន រួមមាន ប្រាក់ដុល្លារ ចំនួន ៣៥ ៣១០ ដុល្លារ ប្រាក់រៀល ចំនួន៤៨លាន៦៩ម៉ឺនរៀល និងគាស់កម្ទេចទូដែកខូចខាតស្ទើរទាំងស្រុង អស់ចំនួន៥ទូ។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ឈ្មោះវ៉ាត ពុទ្ធថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិធ្នង់ រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ដែលជាតំណាងឱ្យម្ចាស់រោងចក្រភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុ ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្តបន្ទាប់។

ជាលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេត និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំ សម្របសម្រួលដោយលោកព្រះរាជអាជ្ញា នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះដុំ ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាសន្តិសុខរោងចក្រ មានលំនៅ ភូមិដកវ៉ាន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។

លោកឧត្តមសេនីយ៍ ហ៊ឹន សុខេន ស្នងការរងទទួលផែនយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ថា នៅយប់កើតហេតុនោះ ជនសង្ស័យយាមនៅខាងក្រោយ ហើយរោងចក្រកំ ណត់ឱ្យសន្តិសុខដែលយាមនោះ មកស្កេនមេដៃ ១ម៉ោងម្តង។ ប៉ុន្តែដល់ម៉ោង៤ ជនសង្ស័យត្រូវឡើងមកស្កេន មេដៃម្តងទៀត តែមិនឃើញជនសង្ស័យមកទេ លុះពេលឱ្យមនុស្សមកមើល ក៏មិនឃើញជនសង្ស័យនៅកន្លែង ទៀត ហេតុនេះហើយ ទើបសមត្ថកិច្ច ក៏ដូចជាលោកព្រះរាជអាជ្ញា ដាក់ការសង្ស័យទៅលើជនសង្ស័យបើទោះ បីជាជនសង្ស័យ មិនព្រមសារភាពក៏ដោយ។

រហូតមកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំ ណុំរឿន បញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យ៣នាក់ ទៀត ដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទា ទោសឱ្យខាងតែ បាន៕

RELATED ARTICLES