Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនារីលក់ក្រឡាន ប្រុសចាប់ដាក់ឡាន គ្រួសារប្តឹងស្នង ការ ជួយតាមរក

នារីលក់ក្រឡាន ប្រុសចាប់ដាក់ឡាន គ្រួសារប្តឹងស្នង ការ ជួយតាមរក

បន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា កំពុងតែអង្គុយលក់ក្រឡាន នៅតូបខាង មុខផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែត្រូវជនមិនស្គាល់អត្តសញ្ញាណ ៣នាក់ចាប់រុញចូលក្នុងរថយន្ត ១គ្រឿង រួចបើក ចាកចេញទៅបាត់ ធ្វើឱ្យក្រុមគ្រួសារភ័យបារម្ភ ប្តឹងសមត្ថកិច្ចឱ្យជួយតាមរក លុះក្រោយពីសមត្ថកិច្ចជំនាញ ចុះ ស៊ើបអង្កេតស្រាវជ្រាវ ក៏បញ្ជាក់ថា ករណីនេះ គឺជារឿងទំនាក់ទំនងស្នេហា។

ករណីផ្អើលថា នារីលក់ក្រឡាន ត្រូវប្រុសចាប់ដាក់ឡាននេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចតូបលក់ក្រឡាន ១កន្លែង តាមបណ្តាយផ្លូវជាតិ៦ មុខសាលាឃុំបន្ទាយនាង ស្ថិតភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

នារីលក់ក្រឡាននោះ មានឈ្មោះស៊ី នាន អាយុ២០ឆ្នាំ មានប្តី និងមានកូនប្រុសម្នាក់ មានលំនៅភូមិពោធិ៍រាង ឃុំអូរប្រសាទ ស្រុកមង្គលបុរី តែសព្វថ្ងៃបានមកលក់ក្រឡាន នៅត្រង់ចំណុចកើតហេតុខាងលើ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុក ឈ្មោះ «MaLy Kubota» ដែលអះ អាងថា ត្រូវជាពូរបស់នារីរងគ្រោះ បានបង្ហោះរូបភាព និងសំណេរថា «ដំណឹងបន្ទាន់ ៖ ម្សិលមិញនេះ វេលាម៉ោង ៤និង៣០នាទី រសៀល មានបុរស ២-៣នាក់ បានចាបអូសក្មួយស្រីខ្ញុំដែលកំពុងលក់ក្រឡាន តាមផ្លូវ រុញចូលក្នុង ឡាន ដូច្នេះបើប៉ូលិស ឬទាហានតាមជាយដែន ឃើញស្ត្រីដូចក្នុងរូបនេះ សូមជួយឃាត់ទុកផង ព្រឡបេលនេះ នៅមិនទាន់រកឃើញនៅឡើយ»។

 នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ គណនីហ្វេសប៊ុក ដដែល បានសរសេរបន្ថែមថា «ខ្ញុំបាទនិងក្រុមគ្រួសារ សូមអរគុណដល់ឯកឧត្តមស្នងការខេត្តបន្ទាយមានជ័យ ដែលពីល្ងាចមិញ រូបខ្ញុំបាទបានខលទំនាក់ទំនង ទៅឯកឧត្តមស្នងការខេត្តបន្ទាយមានជ័យ ដោយផ្ទាល់ និងបានខលទំនាក់ទំនាក់ទៅមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ សូមជួយរកជនដៃដល់ដែលបានចាប់ក្មួយស្រីរបស់ខ្ញុំ តាំងពីល្ងាច ម៉ោង 4ៈ30នាទី រហូតមកដល់ពេលនេះ យប់ម៉ោង 12ៈ00នាទីហើយនៅតែមិនទាន់រកឃើញជនដៃដល់នៅឡើយទេ។ ដូច្នេះខ្ញុំបាទនិងក្រុមគ្រួសារ សង្ឃឹមថា ឯកឧត្តមស្នងការខេត្តបន្ទាយ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ នឹងខិតខំប្រឹងប្រែងបន្តជួយស្វែងរក ក្រុមជនដៃដល់ទាំងនោះ មកផ្ដន្ទាទោសទៅតាមច្បាប់»។

ពាក់ព័ន្ធករណីខាងលើនេះ តាមប្រភពីមន្ត្រីនគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុក ឈ្មោះ Maly Kubota បានបង្ហោះរូបភាពនារីវ័យក្មេងម្នាក់ ដែលមានមុខរបរ ជាអ្នកលក់ក្រឡាន នៅតាមបណ្តាយផ្លូវជាតិ៦ មុខសាលាឃុំបន្ទាយនាង ស្ថិតនៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ថាត្រូវបានជន ១ក្រុម បើករថយន្តម៉ាកឡិចស៊ីស ១គ្រឿង និងហាយឡែនដឺរ ១គ្រឿង បានចាប់ នារីរូបនោះដាក់ក្នុងរថយន្ត ហើយបើកចេញទៅទិសខាងប៉ោយប៉ែត និងសុំឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ស្រាវ ជ្រាវ។

ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យកម្លាំងជំនាញ និងស្រុក ចុះស្រាវជ្រាវ និងជួបជាមួយស្ត្រីឈ្មោះ ឆប គឹមឡាន ត្រូវជាម្តាយ បានប្រាប់សមត្ថកិច្ចថា រយៈពេល កន្លងមក កូនស្រីដែលត្រូវគេចាប់យកទៅនោះ មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ នៅក្រុងប៉ោយប៉ែត។ ម្តាយបន្តថា ប៉ុន្តែកូនស្រីគាត់សុំដកខ្លួនវិញ ដោយដឹងថា ខាងប្រុសមានប្រពន្ធ និងកូនហើយ ហើយនាងបាន សម្រេចចិត្តយកប្តី មានកូនម្នាក់ រស់នៅជាមួយគ្នាដែរ។

ស្ត្រីជាម្តាយ បញ្ជាក់ថា រយៈពេលថ្មីនេះ ស្រាប់តែបុរសម្នាក់ដែលធ្លាប់ទំនាក់ទំនងស្នេហាជាមួយកូនស្រី បានសុំ ជួបគ្នាវិញ ហើយមកជួបម្តងទៅ២ដងហើយ ដោយគេនិយាយថា គេបានលែងលះគ្រួសារគេ ហើយសុំជួបគ្នាវិញ តែកូនស្រីគាត់បានបដិសេធថា នាងមានប្តីនិងកូនម្នាក់ហើយ មិនអាចទៅរួចទេ ហើយត្រូវបានបុរសនោះ និង បក្ខពួក ជិះរថយន្ត ២គ្រឿង (ឡិចស៊ីស និងហាយឡែនដឺរ) ចាប់នាងដាក់រថយន្ត បើកចេញទៅទិសខាង ប៉ោយ ប៉ែត បាត់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខសាលាឃុំបន្ទាយនាង ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

ក្រោយចាប់យកទៅ ត្រូវបានប្តីនិងសាច់ញាតិ បង្ហោះតាមបណ្តាញសង្គម ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរកកូនស្រី និងជនចាប់ខ្លួននោះ មកផ្តន្ទាទោសតាមច្បាប់។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតស្រាវជ្រាវ តាមរកនារីរងគ្រោះ និងតាមចាប់ខ្លួនក្រុមជន សង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES