Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខយាមធនាគារ ដេកស្លាប់រឹងស្តូក

សន្តិសុខយាមធនាគារ ដេកស្លាប់រឹងស្តូក

រតនគិរី ៖ បុរសជាសន្តិសុខឯកជន យាមប្រចាំការនៅធនាគារ ABA ម្នាក់ បានចូលទៅយាមវេនយប់ដូចសព្វដង រួចក៏បានចងអង្រឹងដេកនៅវេលាទៀបភ្លឺ ស្រាប់តែព្រឹកឡើង មិត្តភក្តិរួមការងារមកប្តូរវេន ដាស់ហៅជនរងគ្រោះ មិនក្រោក ក៏ទៅអង្រួនមើលទើប ដឹងថាជនរងគ្រោះ បានស្លាប់រឹងស្តូកទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមុខធនាគារ ABA ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

បុរសរងគ្រោះមានឈ្មោះកាល សាវីន អាយុ៣៣ឆ្នាំ ជនជាតិដើមភាគតិច (ទំពួន) មុខរបរសន្តិសុខឯកជន មានលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង។

យោងតាមប្រភពពីសន្តិសុខធនាគារ ABA ដូចគ្នា បានឱ្យដឹងថា នៅព្រឹកពេលដែលពួកគេទៅយាមវេនព្រឹក ស្រាប់តែឃើញជនរងគ្រោះនៅដេកក្នុងអង្រឹង មិនទាន់ក្រោក ក៏ទៅដាស់ មិនឮឆ្លើយតប លុះពេលទៅអង្រួន ស្រាប់តែខ្លួនបុរសនោះរឹងស្តូកទៅហើយ ទើបដឹងថាស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មិនមែនជាករណីឃាត កម្មទេ។

បន្ទាប់ពីកម្លាំងមានសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យរួច សពជនរងគ្រោះ ត្រូវបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES