Monday, December 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះស្ត្រី៣នាក់ ជួញថ្នាំញៀន១៥០គីឡូ

វ៉ៃខ្នោះស្ត្រី៣នាក់ ជួញថ្នាំញៀន១៥០គីឡូ

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិ បត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ ដោយចាប់ខ្លួនបានស្ត្រីសង្ស័យ ៣នាក់ រួមជាមួយថ្នាំញៀន ៤ប្រភេទ សរុបទម្ងន់ប្រមាណ ១៥០គីឡូក្រាម នៅភូមិសាស្ត្ររាជធានី ភ្នំពេញ និងខេត្តកណ្តាល។

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៣ ថាប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កម្លាំងនគរបាលជំនាញបាន ចាប់ខ្លួនជនសង្ស័យ ភេទស្រី ចំនួន៣នាក់ ដកហូតបានថ្នាំញៀន ៤ប្រភេទ សរុបទម្ងន់ប្រមាណ ១៥០គីឡូគ្រាម និងរថយន្ត មួយគ្រឿង។

នាយឧត្តមសេនីយ៍ បានអះអាងទៀតថា បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តបើកការស្រាវជ្រាវ ដើម្បីឈានដល់ការចាប់ខ្លួនមេខ្លោង និងបក្ខពួកដែលនៅសេសសល់ និងប្រឆាំងការសម្អាតប្រាក់។

គួរបញ្ជាក់ថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចុះបង្ក្រាបបទ ល្មើសគ្រឿង ញៀន នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស ដូចភ្លៀងរលឹម ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនធំៗ៕

RELATED ARTICLES