Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចតេឡក្រាមគេ បោកលុយ១៤ម៉ឺនដុល្លារ ខ្នោះ

លួចតេឡក្រាមគេ បោកលុយ១៤ម៉ឺនដុល្លារ ខ្នោះ

ភ្នំពេញ ៖ សកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើបណ្តាញទំនាក់ទំនងសង្គម បន្តកើតមាន ឡើងជាច្រើនករណី ក្នុងព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កម្លាំងជំនាញនាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបាន ទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះមួយចំនួន លើការលួចចូលគ្រប់គ្រងបណ្តាញសង្គម តេឡេក្រាម (Telegram) ឆបោកប្រាក់ក្រោមរូបភាពប្តូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋាន បានសហ ការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ស៊ើបអង្កេត លើករណីឆបោកប្រាក់ ដូចរូបភាពខាងលើ ដែលមានចំនួនទឹកប្រាក់ ១៤៣ ៥៦០ដុល្លារ រហូតឈានដល់ការឃាត់ ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ ប្រើប្រាស់បណ្តាញសង្គមផ្ទាល់ ខ្លួន ដោយកុំផ្តល់លេខសម្ងាត់ សម្រាប់ចូលក្នុងគណនីផ្សេងៗ នៅពេលដែលមានការស្នើសុំតាមរយៈទូរស័ព្ទ ឬតាមរយៈសារដែលបានទទួល ព្រោះជនខិលខូច អាចបន្លំជាបុគ្គលិករបស់ក្រុមហ៊ុន ទាមទារលេខសម្ងាត់ ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គម។ សម្រាប់គណនីធនាគារ សូមកុំលក់ ឬឱ្យអ្នកដទៃខ្ចីគ្រប់គ្រង និងប្រើប្រាស់ ព្រោះអាចជាការទទួលផលនៃបទល្មើសជាយថាហេតុ ដែលបណ្តាលឱ្យម្ចាស់គណនី ទទួល ខុសត្រូវ ចំពោះមុខច្បាប់៕

RELATED ARTICLES