Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែដីឡូត៍ គំរាមហែកកេរ្តិ៍គេ ជាប់ខ្នោះ

ថៅកែដីឡូត៍ គំរាមហែកកេរ្តិ៍គេ ជាប់ខ្នោះ

ភ្នំពេញ ៖ លោកគឹម ចាន់រតនា ដែលគេស្គាល់ថា ជាថៅកែដីឡូត៍ល្បីឈ្មោះមួយរូប ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនតាមដីការបស់តុលាការ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនឈ្មោះគឹម ចាន់រតនា តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទកំហែងយក និងបទ គំរាមកំហែងហែកកេរ្តិ៍។

ប្រភពដដែលបន្តថា យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញ កាល ពីថ្ងៃទី១៥  ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា  បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ៩១៥ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៖ ១៣៧៥ អ.យ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ ដែលចោទប្រកាន់លើឈ្មោះគឹម ចាន់រតនា ភេទប្រុស អាយុ៣១ឆ្នាំ (កើតថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៩២) ជនជាតិខ្មែរ មុខរបរអាជីវករ លំនៅបច្ចុប្បន្ន ស្ថិតនៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំ ពេញ  ពីបទកំហែងយក និងគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៦៣ មាត្រា ៣៦៤ មាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

ដីកាដដែល បានបន្តថា ៖ បានឃើញដីកាបង្គាប់ឱ្យចូលខ្លួន លេខ ៖ ៦០៨ “ឃ១” ព្រ.ទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ  ជនត្រូវចោទ ពុំបានមកបង្ហាញខ្លួននៅចំពោះ មុខតុលាការទាល់ តែសោះ ហេតុដូច្នេះតុលាការគប្បីនាំខ្លួនជនត្រូវចោទ ឈ្មោះ គឹម ចាន់រតនា មកបង្ហាញខ្លួននៅ ចំពោះមុខតុលា ការ ។ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ គឹម ចាន់រតនា មកចំពោះ មុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច ៖ ១- ឱ្យនាំខ្លួនឈ្មោះគឹម ចាន់រតនា ដែលមានអត្ត សញ្ញាណដូចខាងលើនេះ។ ២-បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់និងនាំខ្លួនឈ្មោះខាងលើនេះមកប្រ គល់ជូនសាលាដំបូងរាជធានីភ្នំពេញ មុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមច្បាប់។

ក្រោយការឃាត់ខ្លួន ជនត្រូវចោទជាថៅកែដីឡូត៍ ឈ្មោះគឹម ចាន់រតនា ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES