Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះ៧៨ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះ៧៨ខ្នង

បាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ប្រមាណ១០០ខ្នង ស្ថិតនៅក្នុងស្រុកចំនួន៥ នៃភូមិ សាស្ត្រខេត្តបាត់ ដំបង បានទទួលរងការខូចខាត ខ្លះបាក់រលំ ខ្លះប៉ើងរប៉ើកដំបូល បន្ទាប់ពីជួបនឹងគ្រោះធម្មជាតិ ភ្លៀងលាយ ខ្យល់កន្ត្រាក់។

ឧបទ្ទវហេតុបង្កឡើងដោយគ្រោះធម្មជាតិនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដោយបានបង្កផលប៉ះពាល់ដល់សាលារៀន លំនៅឋានរបស់ប្រជាពលរដ្ឋ សរុបចំនួន ៧៨ខ្នង រួមទាំងបង្កជា រន្ទះបាញ់ ត្រូវសត្វគោ របស់កសិករ បណ្តាលឱ្យងាប់ ១ក្បាលទៀតផង។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ដោយធម្មជាតិលើកនេះ ហាក់មានសភាពខ្លាំងក្លា ក្រោយផ្ទៃមេឃ ប្រែប្រួល ពពកឡើងខ្មៅឆាប់រហ័ស ស្រាប់តែធ្លាក់ខ្យល់បោកបក់កន្ត្រាក់ មួយលើកៗខ្លាំងៗ ថែមទាំងធ្លាក់ភ្លៀង តំណក់ទឹកធំៗថែមទៀត។

ប្រភពដដែល បន្តថា ភូមិសាស្ត្រដែលរងការប៉ះពាល់ខ្លាំងជាងគេ រួមមាន ស្រុកសង្កែ ប៉ះពាល់ខូចខាតផ្ទះ ចំនួន ៦៣ខ្នង របើកដំបូលសាលារៀន ២ខ្នង។ បន្ទាប់មក មានស្រុកមោងឫស្សី ប៉ះពាល់ផ្ទះ ចំនួន១០ខ្នង។ ស្រុកថ្ម គោល ចំនួន២ខ្នង។ ដោយឡែកនៅឯស្រុកកំរៀង រន្ទះបាញ់ត្រូវសត្វគោ របស់ប្រជាពលរដ្ឋ បណ្តាលឱ្យងាប់ អស់១ក្បាល៕

RELATED ARTICLES