ភ្នំពេញ៖តារាចម្រៀងលោកខែម ប៊ុនថៃ បានជំទាស់ទៅនិងមិនយល់ស្របទៅនិងអ្នកដែលលើកឡើងថាអ្នកចម្រៀងដែលឡើងជាឧកញ៉ាហើយមិនគូរចេញច្រៀងសម្ដែងទៀតនោះទេ ដោយលោកអះអាងថាតារាស្រុកគេមានលុយរាប់រយពាន់លានដុល្លារគេនៅតែច្រៀង ហេតុអីតារានៅខ្មែរពេលឡើងឧកញ៉ាច្រៀងមិនបាន?លោកប៊ុនថៃ ហៅសិរីមន្ដ ថាឬមួយអ្នកដែលមិនចង់ឲ្យតារាឡើងឧកញ៉ាហើយមិនចាំបាច់ឡើងច្រៀងនោះ ព្រោះពួកគេមិនចង់ឃើញតារាយើងរីកចម្រើន និងមានជីវភាពធូធារ?
ការលើកឡើងរបស់លោកខែម ប៊ុនថៃ នាពេលនេះបញ្ជាក់ថាលោកនៅតែបន្ដអាជីពចម្រៀងតទៅទៀត មិនអាចបញ្ឈប់អាជីពចាស់ត្រឹមពេលក្លាយជាឧកញ៉ានេះបានឡើយ ព្រោះលោកថាតារាស្រុកគេក្លាយទៅជាសេដ្ឋីទៅហើយតែនៅតែច្រៀង រឿងអីលោកឡើងជាឧកញ៉ាមិនអាចច្រៀងបានទៀត?អ្វីដែលគូរឲ្យភ្ញាក់ផ្អើលលោកប៊ុនថៃ នៅក្នុងការចេញមុខLive វីដេអូកាលពីល្ងាចថ្ងៃទី២៤ ឧសភា នោះលោកថែមទាំងស្រក់ទឹកភ្នែករលីងរលោងទៀតផង ព្រោះឈឺចាប់អ្នកវាយប្រហារទៅលើថៅកែរបស់លោកអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ។ប៉ុន្ដែសិរីមន្ដ បែជានិយាយថាលោកស្អប់បំផុតអ្នកកាប់បំផ្លាញព្រៃឈើទៅវិញខណៈដែលកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ទូទាំងនគរបានដឹងថាក្រុមហ៊ុនឡេង ណាវ៉ាត្រា បានឈូសឆាយព្រៃឈើនៅភ្នំតាម៉ៅដល់ទៅជាង៦០០ហិកតា ឲ្យរាបស្មើដល់ដី ហេតុនេះហើយបានជាអ្នកនៅលើបណ្ដាញសង្គមជាច្រើនបានឌឺដងដល់លោកប៊ុនថៃ កាន់តែខ្លាំង រហូតមានអ្នកខ្លះព្រមានចុចUn Follow ផេករបស់លោកទៀតផង ។ប៉ុន្ដែក្រោយចប់ការLive លោកប៊ុនថៃ បានបង្ហាញភស្ដុតាងតាងថាមុន និងក្រោយLive ចំនួនអ្នកតាមដានផេករបស់លោកគឺនៅរក្សារដដែល 2.5 លាន មិនមានបាត់ដល់ទៅ100K ដូចគេTroll លើOnline ឡើយ។
គូរបញ្ជាក់ថាក្រោយលោកខែម ប៊ុនថៃ បានឡើងជាឧកញ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២២ នោះលោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីសិល្បៈនៅទូរទស្សន៍CTN បានផ្ដល់បទសម្ភាសន៍ដល់”នគរធំ”ដោយលោកស្នើរសុំឲ្យតារាទាំងឡាយដែលឡើងជាឧកញ៉ាហើយគូរណាស់តែឈប់ពីសិល្បៈឲ្យដាច់ស្រឡះតែម្ដងទៅ ជៀសវាងការនច្រៀងផង ធ្វើឧកញ៉ាផង នាំឲ្យមានភាពច្របូកច្របល់ មិនដឹងថាគូរឡើងអក្សរយ៉ាងម៉េចនៅលើអេក្រង់ទូរទស្សន៍។ការលើកឡើងរបស់លោកសិលា បែបនោះមិនមែនសំដៅតែលោកប៊ុនថៃ ម្នាក់នោះទេ ប៉ុន្ដែលោកចង់និយាយដល់តារាទូទៅដែលទទួលបានគោរម្យងារមួយនេះ ខណៈដែលលោកឧកញ៉ាឃ្លោគ និងលាន អាហ្វ្រីលគីនីន ត្រូវបានគេដឹងថាមិនលេងសិល្បៈតទៅទៀតនោះទេ តាំងពីក្លាយជាឧកញ៉ាមុនលោកប៊ុនថៃ ។តែលោកសិរីមន្ដ មិនយល់ស្របចំពោះអ្នកដែលចង់ឲ្យតារាឡើងងារជាឧកញ៉ាឈប់ពីសិល្បៈនោះឡើយ ដោយលោកថាគូរក្រឡេកមើលតារានៅប្រទេសជិតខាងគេដើរដល់ចំណុចណាហើយ ម៉េចបានគេមានទ្រព្យវ៉ាល់សែនដុល្លារហើយនៅតែច្រៀងសម្ដែងបាន?
តាមរយៈការចេញមុខ១ប្រាវរបស់លោកខែម ប៊ុនថៃ Live ការពារថៅកែGalaxy ជុំវិញភាពចម្រូងចម្រាសរឿងគេចោទថាលោកសង់ផ្ទះខ្យល់ នោះអតីតតារាU2 រូបនេះបង្ហាញពីភក្ដីភាពចំពោះថៅកែខ្លួនដោយមិនក្វល់Fan រាប់ពាន់នាក់បានស្នើរសុំកុំឲ្យលោកLive ព្រោះពួកគេមិនចង់ប្រឆាំងជាមួយញអ្នកចម្រៀងរូបនេះ។ប៉ុន្ដែសិរីមន្ដ នៅតែចេញមុខលាងជម្រះថៅកែខ្លួនដោយនិយាយពីមូលហេតុដែលខ្លួនគិតថាអយុត្តិធ័មលើអតីតពលករមកពីកូរ៉េរូបនេះ ដោយលោកមិនក្វល់ការខមិនឌឺដងទាំងឡាយលើខ្លួនឡើយ ។យ៉ាងណានេះមិនមែនជាលើកទី១ នោះទេសម្រាប់លោកប៊ុនថៃ ដែលត្រូវFan ដៀមដាមឲ្យឡើងស្ពឹកមុខនោះ ព្រោះកាលពីខែសីហា ឆ្នាំ២០២២ នៅពេលដែលសិរីមន្ដ បបួលពលរដ្ឋទៅដាំកូនឈើនៅភ្នំតាម៉ៅឡើងវិញនោះលោកក៍ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនវាយប្រហារម្ដងរួចទៅហើយដោយចាត់ទុកអ្នកចម្រៀងវ័យ៣៨ឆ្នាំរូបនេះថាជាតារាពូកែយកមុខជាដើម ព្រោះពេលគេកាប់ទន្ទ្រានព្រៃឈើនោះដំបូងលោកនៅឲ្យស្ងាត់ច្រៀប។
ក្រៅពីខេមរៈ សិរីមន្ដ តារាផ្សេងៗទៀតរបស់Galaxy ក៍ទទួលបានការខមិនផ្លែផ្កាឲ្យជាបន្ដបន្ទាប់ដូចគ្នាដែរ ខណៈដែលព្រាប សុវត្ថិ វិញដែលជាអ្នកចម្រៀងគេចាត់ទុកថាកម្រមានអ្នកស្អប់លោកនោះក៍មានអ្នកចេញជេរប្រទេចឧកញ៉ាស្នាយ ចំៗ ផងដែរ នៅពេលដែលលោកចេញការពារថៅកែដូចលោកប៊ុនថៃ ដែរ។
មហាជនរងចាំមើលថាក្រោយលោកខែម ប៊ុនថៃ ហាក់ខ្វែងគំនិតគ្នាជាមួយFan ដល់ទៅ២លើកបែបនេះ តើសន្ទុះនៃការគាំទ្រតារាកូន៣ នឹងនៅខ្លាំងដូចមុនទៀត ឬមួយក៍ធ្លាក់ចុះខ្សោយជាងមុន?