ភ្នំពេញ៖លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលចេញមុខLive មួយប្រាវទាក់ទងរឿងរ៉ាវមេរបស់លោកអ្នកឧកញ៉ាឡេង ណាវ៉ាត្រាដែលកំពុងតែមានបញ្ហាចម្រូងចម្រាសជាមួយអតិថិជនខ្លួនរឿងពួកគេកក់លុយគ្រប់ទិញផ្ទះគ្រប់ចំនួនដល់ពេលកំណត់អត់ទាន់ឃើញផ្ទះតាមកិច្ចសន្យានោះដែលលោកប៊ុនថៃ បានស្រក់ទឹកភ្នែកជោគថ្ពាល់ព្រោះតែលោអាណិតថៅកែខ្លាំងពេកធ្វើឲ្យទស្សនិកជនហួសចិត្តព្រោះរឿងមិនត្រូវចេញទឹកភ្នែកសោះតែបែជាកម្សត់នៅពេលនេះទៅវិញ។យ៉ាងណាអ្វីដែលគូរឲ្យចាប់អារម្មណ៍ខ្លាំងគឺលោកប៊ុនថៃ បានឈានទៅហួស១ជំហានទៀតនោះគឺលោកថាខ្លួនស្អប់បំផុតអ្នកកាប់បំផ្លាញព្រៃឈើ ហើយកំពុងរកមុខអ្នកទាំងនោះទៀតផង ទើបធ្វើឲ្យម្នាក់ៗហួសចិត្ត ព្រោះអ្នកកាប់ឈើទ្រង់ទ្រាយធំភាគច្រើនជាឧកញ៉ាដូចលោកសិរីមន្ដ ដែររឿងអីដែលថាតារាចម្រៀងរូបនេះមិនស្គាល់?
អតីតតារាសម្ដែងលោកសុភ័ណ្ឌ ឡារី ដែលកំពុងតែភៀសខ្លួននៅបរទេសដើម្បីសុវត្ថិភាពនោះបានចេញវីដេអូបង្ហាញឈ្មោះរូបក្រុមហ៊ុនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលកាប់ព្រៃឈើភំតាម៉ៅឡើងរាបដល់ដីជាង៦០០ហិកតា កាលពីខែសីហា ឆ្នាំ២០២២ និងឧកញ៉ា៣រូបទៀតដែលជាលោកអះអាងថាជាមេក្លោងបំផ្លាញព្រៃឈើទ្រង់ទ្រាយធំគឺឧកញ៉ាទី្រ ភាព ,ឧកញ៉ាខ្នា និងឧកញ៉ាសេង សំអុល ហើយលោកឡាវី ផ្ដាំទៅលោកសិរីមន្ដ ថាពេលស្គាល់មុខឧកញ៉ាដែលលោកបានណែនាំទាំងនោះហើយសូមលើកមកនិយាយផង។
ជាការឆ្លើយតបទៅលោកសុភ័ណ្ឌ ឡាវី នោះអតីតតារាចម្រៀងហង្សមាសលោកខែម ប៊ុនថៃ មិនមានប្រតិកម្មដោយការខឹងសម្បារទៅលោកឡាវី ដែលហាក់ឌឺដងឲ្យខ្លួននោះទេ តែលោកអរគុណអតីតតារារូបនេះទៅវិញថាជាការឆ្លើយតបយ៉ាងល្អមកលោក។លោកសិរីមន្ដ ថែមទាំងថាទោះជាមាននិន្នាការខុសគ្នាក៍ដោយតែគោលបំណងរបស់យើងទាំងអស់គ្នាចង់ឲ្យប្រទេសជាតិរីកចម្រើន ហើយរូបលោកជាសិល្បករ មិនមែនជាអ្នកនយោបាយឡើយ។
ដោយឡែកតារាកំប្លែងនាយវ៉ាងអង វិញក្រោយឃើញលោកខែម ប៊ុនថៃ យំអាណិតមេខ្លួននោះនាយបាននិយាយផ្លែផ្កាទៅលោកសិរីមន្ដ ថាសូមឲ្យពួកគេគិតគូរដល់តារា១រៀលៗដូចនាយផង។នាយវ៉ាងអង ដែលបានបង់លុយរួចទិញផ្ទះថៅកែលោកសិរីមន្ដ តែផុតកិច្ចសន្យា៨ខែ អត់ឃើញផ្ទះនោះថែមទាំងព្រមានថា”កុំធ្វើឲ្យឆ្កែ ទ័លច្រក”។នាយក៍ដៀមដាមសិរីមន្ដ ថាអាប្អូនអើយអ្នកដែលត្រូវយំគឺបង ,ខំប្រឹងម្លេះ លេចពងខ្លួនឯងអស់ហើយ ។នាយវ៉ាងអងថានាយហៀបនឹងយំទៅហើយតែយំអត់ទាន់ គេយំបានមុន…។
លោកខែមរៈ សិរីមន្ដ មិនបានឆ្លើយតបចំពោះនាយវ៉ាងអង ដែលហាក់ដៀមដាមឲ្យខ្លួនខ្លាំងនោះទេ ប៉ុន្ដែលោកថាមានអ្នកឆ្លើយតបរឿងនេះមកលោកបានល្អៗ ទៅវិញ។លោកប៊ុនថៃ ក៍មិនបានប្រកាសសារជាថ្មីថាលោកនឹងចេញមុខLive ការពារថៅកែនៅពេលណាទៀតទេ ខណៈដែលមុននេះលោកព្រាប សុវត្ថិ ដែលពីមុនតារារូបនេះត្រូវបានគេចាត់ទុកថាសឹងតែគ្មានអ្នកស្អប់នោះតែពេលនេះក៍មានអ្នកជេរលោកចំៗផងដែរ ក្រោយលោកឧកញ៉ាស្នាយ ចេញការពារថៅកែដូចលោកប៊ុនថៃ ដែរ។
គូរបញ្ជាក់ថានេះមិនមែនជាលើកទី១ឡើយសម្រាប់លោកខែមរៈ សិរីមន្ដ ដែលមានភាពចម្រូងចម្រាសជាមួយFan របស់គេ ព្រោះកាលពីខែសីហា ឆ្នាំ២០២២ អំឡុងពេលដែលលោកប៊ុនថៃ បានបបួលពលរដ្ឋទៅដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅនោះចំនួនអ្នករិះគន់តាមរយៈការខមិនក៍បានធ្លាក់ស្រោចមកលើតារាកូន៣រូបនេះដូចទឹកបាក់ទំនប់តែម្ដង ដោយពួកគេចាត់ទុកថាលោកជាតារាពូកែទ្រពង និងយកមុខជាដើម។មហាជនចង់ដឹងថាបើលោកប៊ុនថៃ នៅតែមានៈ និងប្រឆាំងជាមួយFan បែបនេះតទៅទៀតតើវាសនាអាជីពចម្រៀងតារាវ័យ៣៨ឆ្នាំ រូបនេះទៅជាយ៉ាងណាទៅ?ចំណែកអ្នកឃ្លំាមើលបញ្ហាសង្គមខ្លះបានលើកឡើងថានៅពេលដែលលោកសិរីមន្ដ ស្គាល់មុខឧកញ៉ាគ្រាក់ៗមេឈ្មួញកាប់ឈើដែលលោកសុភ័ណ្ឌ ឡាវី ចុចឈ្មោះចំៗមកហើយនោះ តើពាក្យដែលសិរីមន្ដ អះអាងច្បាស់ៗថាស្អប់ណាស់ និងកំពុងតែរកមុខពួកគេនោះលោកនឹងហ៊ានធ្វើសកម្មភាពបញ្ឈប់ក្រុមខាងលើមិនឲ្យកាប់បំផ្លាញព្រៃឈើតទៅទៀតដែរឬទេ?