Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនបុរសម្នាក់ ចេញសែកស្អុយ

ឃុំខ្លួនបុរសម្នាក់ ចេញសែកស្អុយ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បាន សម្រេចចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទ ឈ្មោះម៉ៅ ម៉ុច អាយុ៣៥ឆ្នាំ យកទៅដាក់ពន្ធនា គារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសតាមនីតិវិធី ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។

ការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះម៉ៅ ម៉ុច ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់ លើបុគ្គលនេះ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ)។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លូនឈ្មោះ ម៉ៅ ម៉ុច អាយុ៣៥ឆ្នាំ មានលំនៅ បច្ចុប្បន្ន ផ្ទះលេខ១៩៣ ផ្លូវលេខ១០ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ហើយបានបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា កម្លាំងអាអាវុធហត្ថក្រុងភ្នំពេញ ឃាត់ខ្លួនឈ្មោះ ម៉ៅ ម៉ុច នេះគីធ្វើឡើងបណ្តឹងរបស់ម្ចាស់បំណុល ឈ្មោះ ស៊ុត វិចិត្រ បន្ទាប់មក បានកសាងសំណុំរឿងបញ្ជូនជន សង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ហើយពេលនេះត្រូវតុលាការសម្រេច ឃុំខ្លួនរួចហើយ៕

RELATED ARTICLES