Thursday, November 14, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខដេកយាមធនាគារ ស្លាបរឹងស្តូក

សន្តិសុខដេកយាមធនាគារ ស្លាបរឹងស្តូក

ភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បានចូលយាមវេនយប់ ដូចសព្វដង លុះព្រឹកឡើង មិត្ត ភក្តិរួមការងារមកផ្លាស់វេន ឃើញដេកមិនទាន់ក្រោក ក៏ចូលទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះ ស្លាប់រឹងស្តូកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបរិវេណធនាគារស្ថាបនា សាខាទួលទំពូង ទីតាំងលេខ១៤០ ផ្លូវលេខ១៥៥ ភូមិ៤ សង្កាត់ទំពូងទី១ ខណ្ឌចម្ការមន។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌចម្ការមន បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះស៊ុំ បញ្ញារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន BCS។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះបានចូល មកយាមវេនយប់ដូចសព្វដង។ លុះព្រឹកឡើង នៅវេលាម៉ោងកើតហេតុ មានមិត្តភក្តិរួមការងារបានមកផ្លាស់វេន ជាមួយជនរងគ្រោះ ប៉ុន្តែមិនឃើញជនរងគ្រោះក្រោកពី ដំណេក ក៏ចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយបានទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំពូងទី១ លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES