Monday, June 9, 2025
Homeព័ត៌មានជាតិប្រទះឃើញសត្វព្រៃកម្រ ៨ប្រភេទ ក្នុងតំបន់អភិរក្ស ជីវចម្រុះ

ប្រទះឃើញសត្វព្រៃកម្រ ៨ប្រភេទ ក្នុងតំបន់អភិរក្ស ជីវចម្រុះ

ភ្នំពេញ ៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) ការសិក្សា ស្រាវជ្រាវជីវចម្រុះរហ័ស ក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ជាប់នឹងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី ត្រូវបាន ធ្វើឡើង។ ប្រភេទសត្វព្រៃជាច្រើនប្រភេទ ត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កាលខែមីនា ឆ្នាំ២០២៣ ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ដោយក្រុមមន្ត្រីជំ នាញមកពីអង្គការសត្វព្រៃនិងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហ គមន៍មូលដ្ឋាន ដោយទុកថតនៅក្នុងព្រៃអស់រយៈ ពេល២ខែ។

សត្វព្រៃចំនួន ៣៤ប្រភេទ ត្រូវបានថតបាន ដែលក្នុងនោះមាន ៨ប្រភេទ ត្រូវបានកំណត់ជាប្រភេទ រងការគំរាម កំហែង ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (មាន៥ប្រភេទជាប្រភេទងាយ រងគ្រោះ ២ប្រភេទ ជាប្រភេទកំពុងជិតផុតពូជ និង ចំនួន១ ប្រភេទជិតផុតពូជបំផុត) ហើយមាន ២ប្រភេទទៀត ជាប្រភេទជិតរងការគំរាមកំហែងផងដែរ។

របកគំហើញសំខាន់ៗទាំងនេះ រួមមានការថតជាប់រូបភាពសត្វខ្លាឃ្មុំធំ សត្វកែះ សត្វក្ងោក សត្វស្វាកន្ទុយស ហើយក៏ថតជាប់សត្វខ្លាភ្ញីថ្មកែវ ១ក្បាល ដែលឃើញមានកូនផងដែរ។

លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជួយជាព័ត័មានដល់ការពិភាក្សា ជុំវិញការកំណត់ និងចែងចែកតំបន់គ្រប់គ្រងនៃ ឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនា ខាងមុខនេះដើម្បី ធានាថា សត្វព្រៃសំខាន់ៗទាំង នេះ ត្រូវបានការពារ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ ទាំងអស់ សហគមន៍មូលដ្ឋាន និងម្ចាស់ជំនួយមូលនិធិ Darwin Initiative/DERFA ដែលគាំទ្រលើការសិក្សានេះ៕

RELATED ARTICLES