Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឪពុកបង្កើតចាប់រំលោភ ៣ដង កូនក្រមុំប្រាប់ម៉ែ ប្តឹងប៉ូលិសចាប់

 ឪពុកបង្កើតចាប់រំលោភ ៣ដង កូនក្រមុំប្រាប់ម៉ែ ប្តឹងប៉ូលិសចាប់

កណ្តាល ៖ បុរសជាឪពុកតិរច្ឆានម្នាក់ ឆ្លៀតពេលស្ត្រីជាប្រពន្ធមិននៅ បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បានសម្រេច ជាបន្តបន្ទាប់ សរុបចំនួន៣ដង រហូតដល់កូនស្រីទ្រាំលែងបាន ក៏ទម្លាយរឿងរ៉ាវប្រាប់ម្តាយ និង ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាឪពុកល្មោភកាម នាំយកទៅចាត់ការតាម ច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងនេះ បានកើតឡើងតាំងពីអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ដេក ឃ្លាំងអេតចាយ ស្ថិតក្នុងភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ។ រហូតមក ដល់វេលាម៉ោង ៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីបានទទួលពាក្យបណ្តឹងពីកូនស្រីរងគ្រោះ និង ម្តាយ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យជាឪពុកតែម្តង។

មន្ត្រីនគរបាលក្រុងអរិយក្សត្រ បានឱ្យដឹងថា ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង និងត្រូវសម ត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអាត ណាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរដើរទិញអេតចាយ មានស្រុកកំ ណើត នៅភូមិត្រពាំងសាលា ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកកូនស្រីរងគ្រោះ មានអាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ។ ក្រុមគ្រួសារខាងលើ សព្វថ្ងៃស្នាក់នៅឃ្លាំងអេតចាយ មួយកន្លែង ស្ថិតក្នុងភូមិព្រែកហ្លួង សង្កាត់ ព្រែកហ្លួង ក្រុងអរិយក្សត្រ។

ប្រភពដដែល បន្តថា កន្លងមក ជនរងគ្រោះបានមកស្នាក់នៅជាមួយឪពុកម្តាយបង្កើត ដោយប្រកបមុខរបរ ទិញអេតចាយ ស្នាក់នៅភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ដោយស្នាក់នៅក្នុងបន្ទប់រួមគ្នា។ រាល់ពេលដែលស្ត្រីជាម្តាយបង្កើតនារីរងគ្រោះ និងត្រូវជាប្រពន្ធជនសង្ស័យ ចេញទៅដើរទិញអេតចាយបាត់់ ជនសង្ស័យឈ្មោះអាត ណាក់ ដែលត្រូវជាឪពុកបង្កើត បានហាមឃាត់កូនស្រី (នារីរងគ្រោះ) មិនឱ្យចេញ ក្រៅបន្ទប់ដេកទេ ហើយតែងតែលួចសម្លឹងមើលកូនស្រីខ្លួនឯង ពេលកំពុងដេកមើលទូរស័ព្ទម្នាក់ឯងក្នុងបន្ទប់ និងច្រើនតែធ្វើសកម្មភាពមិនគួរគប្បីទៅលើកូនស្រីជាញឹកញាប់។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់អំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ២រសៀល (មិនចាំថ្ងៃ) ខណៈដែលប្រពន្ធចេញទៅទិញអេតចាយបាត់ ចំណែកនារីរងគ្រោះជាកូនស្រី កំពុងដេកមើល ទូរស័ព្ទម្នាក់ឯងក្នុងបន្ទប់ ស្រាប់តែជនសង្ស័យ បានដើរចូលទៅក្នុងបន្ទប់ ហើយឡើងលើគ្រែកូន ស្រីបង្កើត ខ្លួនឯង ដោយគំរាមថា កុំស្រែកប្រយ័ត្នខ្មាសគេ បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ នារី រងគ្រោះជាកូនស្រី រហូតបានសម្រេច រួចដើរចេញពីក្នុងបន្ទប់ ទៅក្រៅបាត់ទៅ។

លុះរំលងបានប្រហែល ៥ថ្ងៃ នៅអំឡុងចុងខែឧសភា  ឆ្នាំ២០២៣ នៅវេលាម៉ោង ២រសៀលដដែល ពេលប្រពន្ធ ចេញទៅទិញអេតចាយ ជនសង្ស័យបានដើរចូលក្នុងបន្ទប់ ហើយធ្វើសកម្មភាពចាប់រំលោភកូនស្រី រហូតបាន សម្រេចម្តងទៀត។

បន្ទាប់មកទៀត នៅវេលាម៉ោង ៣រសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យបានលួងលោមកូនស្រី (នារីរងគ្រោះ) ឱ្យរួមភេទជាមួយខ្លួន ដោយសន្យាឱ្យលុយទិញស្បែកជើង និងទិញខោអាវ។ ចំណែកនារីរង គ្រោះជាកូនស្រី ដោយសារតែខ្លាចមានគេដឹងរឿង ទើបមិនហ៊ានមាត់ ជាឱកាសសម្រាប់ជនសង្ស័យជាឪពុក ធ្វើសកម្មភាពចាប់រំលោភកូនស្រី រហូតបានសម្រេចជាលើកទី៣។ លុះពេលរួមភេទរួច ជនសង្ស័យបានឱ្យ ប្រាក់ទៅនារីរងគ្រោះ ចំនួន៥ម៉ឺនរៀល។

ចំណែកនារីរងគ្រោះ ដោយសារតែទ្រាំនឹងទង្វើរបស់ឪពុកដែលតែងប្រព្រឹត្តមកលើរូបខ្លួនដដែលៗ ទើបពេល ម្តាយត្រឡប់មកពីទិញអេតចាយវិញ ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវទាំងអស់ប្រាប់ម្តាយ ។ ភ្លាមនោះ ស្ត្រីជាម្តាយ បានទៅសួរនាំប្តី តែជនសង្ស័យជាប្តី បានឆ្លើយបដិសេធថា មិនបានប្រព្រឹត្តឡើយ។ បន្ទាប់មក ស្ត្រីជាម្តាយ បាននាំកូនស្រី ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅជនសង្ស័យជាឪពុក មកធ្វើការសាកសួរតាមជំនាញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ កូនស្រីបង្កើតខ្លួនឯង បានសម្រេចចំនួន៣លើក ប្រាកដមែន។

ជនសង្ស័យជាឪពុកតិរច្ឆានខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES