បាត់ដំបង ៖ យុវជនម្នាក់ បានលួចលាក់ទាក់ទងស្នេហាជាមួយក្មេងស្រីវ័យជំទង់ម្នាក់ រហូតឈានដល់លួង លោមសង្សារក្មេង ដែលទើបនឹងមានអាយុ១២ឆ្នាំ រួមភេទបានសម្រេច ២ដង លុះរឿងរ៉ាវបានបែកធ្លាយដឹង ដល់ជីតារបស់ក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់។
ករណីរួមភេទជាមួយអនីតិជននេះ បានបែកធ្លាយ និងត្រូវសមត្ថកិច្ចសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យបាន កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។
យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេង មានឈ្មោះវ៉ឹង សាវុធ អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅ ក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ជ.ស.វ.ល អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅ ក្រុមទី១៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាល ពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានទទួលបណ្តឹងពីតាបង្កើតក្មេងស្រីរងគ្រោះថា មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១២ឆ្នាំ ជាចៅស្រីរបស់គាត់ បានសម្រេច ចំនួន២លើក។
ប្រភពដដែល បន្តថា ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួល ការងារប្រ ឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹក នាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បាន ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ឹង សាវុធ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ៉ឹង សាវុធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភា រួម ភេទជាមួយក្មេងស្រីរងគ្រោះ ឈ្មោះ ជ.ស.វ.ល បានសម្រេចចំនួន២លើកប្រាកដមែន។
ជនសង្ស័យបានសារភាពបន្តថា តាមពិត រវាងពួកគេទាំង២នាក់ គឺជាសង្សារ ហើយស្រលាញ់គ្នា ដោយចិត្ត និងចិត្ត រហូតឈានដល់ការត្រូវរ៉ូវគ្នារួមភេទ ដោយគ្មានការបង្ខិតបង្ខំអ្វីនោះឡើយ តែរឿងនេះ បានបែកធ្លាយ ដឹងដល់ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ទើបឈានដល់ការប្តឹងចាប់ខ្លួនតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕