Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនចិញ្ចឹម ដុតផ្ទះម៉ែឆេះហ្មត់

កូនចិញ្ចឹម ដុតផ្ទះម៉ែឆេះហ្មត់

តាកែវ ៖ ជនសង្ស័យម្នាក់ តែងប្រើប្រាស់ថ្នាំញៀនជាប្រចាំ រហូតដល់លែងដឹងខុសត្រូវ ចេះតែរករឿង ឈ្លោះ ប្រកែកជាមួយម្តាយចិញ្ចឹមរបស់ខ្លួន ជាញឹកញាប់ រហូតចុងក្រោយ បែកគំនិតធ្វើសកម្មភាពដុតផ្ទះម្តាយចិញ្ចឹម បណ្តាលឱ្យឆេះអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងចាប់វាយខ្នោះកូន ចិញ្ចឹមចិត្តនោះ យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍កូនចិញ្ចឹមដុតផ្ទះម្តាយឆេះអស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិសំរោង ឃុំសូរភី ស្រុកបាទី។

ជនបង្កដែលធ្វើសកម្មភាពដុតផ្ទះម្តាយចិញ្ចឹមរបស់ខ្លួនចោល និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះជ័យ ចិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។  ចំណែកស្ត្រីរង គ្រោះជាម្តាយចិញ្ចឹម និងជាម្ចាស់ផ្ទះ មានឈ្មោះ ជ័យ ធូ អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ខាងលើជាមួយគ្នា។ រីឯផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើ ជញ្ជាំងក្តារ ប្រក់ក្បឿង រៀបបេតុង ខាងក្រោម មានទំហំ ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កហេតុ ដែលជាមនុស្សញៀនថ្នាំ បានរករឿង ឈ្លោះប្រកែកជាមួយម្តាយចិញ្ចឹមរបស់ខ្លួន បន្ទាប់មកក៏បែកគំនិតធ្វើសកម្មភាពដុតផ្ទះម្តាយចិញ្ចឹម បណ្តាល ឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាជួយពន្លត់ដែរ តែទប់ទល់មិនឈ្នះ។

ចំពោះសម្ភារខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ទូឈើ ចំនួន២ គ្រែឈើ១ ពូក១ លុយដុល្លារចំនួន២០០ដុល្លារ លុយខ្មែរ ចំនួន ២២ម៉ឺនរៀល ប្លង់ដី ចំនួន២សន្លឹក សៀវភៅគ្រួសារ ១ក្បាល សៀវភៅស្នាក់នៅ ១ក្បាល អត្តសញ្ញាណប័ណ្ណ ចំនួន៣សន្លឹក និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃដដែលនោះ កម្លាំងជំ នាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានធ្វើការឃាត់ ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះម្តាយ ចិញ្ចឹមមែន។ មូលហេតុ ដោយសារខ្លួនប្រើប្រាស់គ្រឿងញៀន និងមានជម្លោះជាមួយម្តាយចិញ្ចឹម។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES