ភ្នំពេញ ៖ ស្ត្រីជាអ្នករកស៊ីចងការប្រាក់ និងមេតុងទីនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធបណ្តឹងព្រហ្មទណ្ឌ ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួយដូរបាន” ចេញសែកស្អុយ នូវទឹកប្រាក់សរុប ២០ម៉ឺន ដុល្លារ។
ស្ត្រីដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ឈ្មោះលី គន្ធា អាយុ៣៩ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ២៨៩ ផ្លូវទន្លេ សាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ការឃាត់ខ្លួនស្ត្រីរូបនេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោកច្រឹង ខ្មៅ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លេខ២៤២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីឈ្មោះលី គន្ធា បានព្យាយាមរត់គេចលាក់ខ្លួន អស់រយៈពេលជិត ២ខែ ហើយក្រោយមក បានដំណឹងថា ត្រូវបានប្រទះឃើញនៅខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តផ្សេងជាច្រើនទៀត។ ការរត់គេច ខ្លួនរបស់ស្ត្រីឈ្មោះ លី គន្ធា គឺក្នុងអំឡុងពេលដែល ស្ត្រីមេតុងទីនរូបនេះ បានប្រមូលលុយពីកូនតុងទីន និងបាន ចងការប្រាក់គេ យកទៅទិញរថយន្តទំនើប ចំនួន២គ្រឿង យកទៅបើកហាងផឹកស៊ី និងយកទិញផ្ទះ ខុនដូ ជា ច្រើនកន្លែងទៀត៕