Wednesday, November 20, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ខួប៤០ឆ្នាំ អនាគតប្ដីចង់ឲ្យនាងមាន​ស្នាមញញឹមគ្រប់ពេល

ពេជ្រ សោភា ៖ខួប៤០ឆ្នាំ អនាគតប្ដីចង់ឲ្យនាងមាន​ស្នាមញញឹមគ្រប់ពេល

ភ្នំពេញ៖ពេជ្រ សោភា បានប្រារពខួបកំណើតរបស់ខ្លួនគម្រប់អាយុ៤០ឆ្នាំគត់នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣ ដែល​មានក្រុមរាំ និងTop Fan របស់នាងបានយកនំខេកទៅជូននាងដល់ផ្ទះ​នាង​តែ​ម្ដង  ។ដោយឡែកលោកឆឹម សក្កដា វិញនៅថ្ងៃពិសេសរបស់អនាគតភរិយា​របស់​លោកបានចេញសារថា”Happy Birthday To You Bae bae ុសូមឲ្យមានស្នាមញញឹមគ្រប់ពេល ពីមនុស្សម្នាក់ដែលឆ្ងាយតែកាយ”។អ្វីដែលគូរឲ្យចាប់អារម្មណ៍​ផងដែរ​លោក​សក្កដា ប្រឹងទៅហាត់ប្រាណនៅប៉ូវយកសាច់ដុំទ្រូង និងដៃឲ្យធំ ដើម្បីឲ្យស្រួលសោភា គេងកើយដោយកក់ក្ដៅ។នេះជាការព្យាយាមប៉ូវរាងកាយថែមទៀតរបស់លោកសក្កដា ដែលក្រោយពីលោក​ក្លាយ​ទៅជាគូដណ្ដឹង​របស់​សោភា ជាង៦ខែមកនេះលោកមិនដែលហ៊ានស្និតស្រីណាខ្លាំងដូច​មុន​ទេ ព្រោះខ្លាចគូដណ្ដឹងប្រចណ្ឌ ខណៈ​ដែលការងាកមកបន្ថែមប៉ូវសាច់ដុំឲ្យធំរឹងមាំ​ថែម​ទៀត​បែប​នេះគេជឿរថាលោកបានដឹងច្បាស់ថាអនាគតប្រពន្ធ​របស់លោកស្រ​លាញ់បុរស​ដែលរឹងមាំ មិន​ចូលចិត្តប្រុសដែលទន់ជ្រាយឡើយ។

 សូមបញ្ជាក់ថាពេជ្រ សោភា ត្រូវបានលោកឆឹម សក្កដា ធ្វើខួបកំណើតឲ្យជារៀងរាល់​ឆ្នាំតាំងពីពួកគេបង្កាត់​ភ្លើងស្នេហាជាមួយគ្នានៅឆ្នាំ២០១៦ មក ប៉ុន្ដែមានតែ១ឆ្នាំប៉ុណ្ណោះ​ដែល​បុរស​រូបសង្ហាររូបនេះមិន​អើពើរនិង​បែ​ខ្នងដាក់សោភា នោះគឺនៅថ្ងៃខួបសោភាឆ្នាំ២០២២ មុនពេល​ពួកគេភ្ជាប់ពាក្យជាមួយគ្នា  ព្រោះកាលនោះ​លោក​សក្កដា អាកអាន់ស្រពោនចិន្ដា និងសោភា ជាខ្លាំងដែលនាងទៅកៀកកើយគ្នាជាមួយបុរស​ម្នាក់នៅថ្ងៃឆ្លងឆ្នាំ​សាកល២០២១ ឈានចូល២០២២ នៅខេត្តសៀមរាប ហើយ​​ពេលនោះលោកខូចចិត្តខ្លាំងពេករហូតដល់ស្បថ​ស្បែសច្ចារ្យថាលែងយក​សង្សារជា​តារា​ដូចគ្នាទៀតផង។ប៉ុន្ដែដឹងអីនៅថ្ងៃទី១១ ខែ១១ សោភា​-សក្កដា បាន​ក្លាយ​ទៅជាគូដណ្ដឹង​គ្នា​ទៅវិញដែលធ្វើឲ្យមានភាពច្របូកច្របល់ខ្លាំងក្នុងពិភព​គូស្នេហ៍របស់អ្នកសិល្បៈ ព្រោះតែ​មនុស្ស​ភាគច្រើនគិតថាពួកគេកំពុងសាងស្នេហា​”ក្លែងក្លាយ”​ដើ​ម្បីឆ្ពិនភ្នែកមហាជន​តែចុង​ក្រោយ​​បែជាស្រលាញ់​គ្នាមែនទែន។យ៉ាងណាក្រោយសោភា និងសក្កដា ក្លាយជាគូ​ដណ្ដឹង​និង​គ្នាជាងកន្លះ​ឆ្នាំមកនេះក្រុមតារាចម្រៀង​ហង្សមាសមួយចំនួន​នៅ​តែមិនជឿរជាក់ថាពួកគេ​ពិត​ជាស្រលាញ់គ្នាមែនទែនឡើយ រហូតមកដល់ពេលនេះ​ព្រោះ​នៅ​ពេលអ្នកយកព័តមាន​យើង​សាកសួរតារាស្និតសោភា ពីគម្រោងរៀបការរបស់នាង​នោះ​ម្នាក់ៗ​បែជា​សើច ហើយ​សួរច្រាសមកអ្នកយកព័តមានយើងវិញថា​”តើចេះតែជឿរថា២នាក់​ហ្នឹងស្រលាញ់គ្នាមែនដែរអី ?”មិន​អាចទេ ពួកគេដឹងច្បាស់ណាស់!…​។ដោយឡែកលោក​ឧក​ញ៉ាហេង ឡុង ស្វាមីអ្នកនាងចន ច័ន្ទ ក៍មិនជឿរដែរថា​សោភា និង​សក្កដា ភ្ជាប់ពាក្យជាមួយគ្នា​មែនទែនដែរដោយលោកថែមទាំងសន្យា​ថាបើពួកគេរៀបការជា​មួយ​គ្នា​លោកនឹងចងដៃចំនួន​៥ពាន់ដុល្លារទៀតផង។

ពេជ្រ សោភា បានលុបចោលមង្គលការជាមួយលោកឆឹម សក្កដា នៅដើមឆ្នាំ២០២៣ នេះទាំងចម្រូងចម្រាស ព្រោះនាងចង់ធ្វើជាកូនក្រមុំជាលើកទី២នៅឆ្នាំនេះ តែលោកសក្កដា បែ​ជាថាគ្មានគម្រោងទៅវិញទើបមង្គល​ការរបស់តារាទាំងពីរត្រវជាប់គាំងមិន​អាចប្រព្រឹត្តិទៅ​បានឡើយ។​ប្រភពខ្លះបានឲ្យដឹងថាលោកសក្កដា មិន​សូវសប្បាយចិត្តនៅពេលដែលលោក​ជិតក្លាយ​ទៅ​ជា​ស្វាមីរបស់សោភា ទៅហើយតែតារាហង្សមាសបែ​ជា​នៅតែតឹងរឹងដាក់លោក​ដូចជាករណីនាង​មិន​អនុញ្ញាត្តិ​ឲ្យលោកមានសិទ្ធិចេញចូលផ្ទះនាង​ដោយសេរីដូចជា​គូណ្ដឹង​គេផ្សេងៗ​ទៀត​ជា​ដើមដែលចំណុចនេះហើយអ្នកខ្លះគេជឿរ​ថាបុរសកំពុងប្រឹង​ហាត់យក​សាច់ដុំធំ​ផ្គាប់ចិត្តកំពូលស្នេហ៍រូបនេះលោកមានចេតនាចង់លើកពេលរៀបការដើម្បីឲ្យសោភា ចេះយល់ចិត្តលោកខ្លះផង ព្រោះមុនភ្ជាប់ពាក្យសោភា ធ្លាប់ប្រាប់ថាសក្កដា មិនអាចចាំពិធី​នេះបាន​តទៅទៀតទេ គឺត្រូវតែ​ធ្វើ​នៅ​ពេលនោះ​ដោយជៀសមិនផុត។

គេកត់សម្គាល់ថាទោះជាពេជ្រ សោភា ឈានចូលវ័យ៤០ឆ្នាំក្ដី តែរូបសម្រស់នាងនៅ​តែ​ក្មេង​ជាងវ័យ ហើយនាង​ត្រូវ​បានគេចាត់ទុកថាជាតារាមានទ្រព្យច្រើន​នាពេលបច្ចុប្បន្ន​ព្រោះនាងមានផ្ទះផ្ទាល់ខ្លួនយ៉ាងប្រណិតលើសពី៣ និងជិះរថយន្ដទំនើបៗជាច្រើន​គ្រឿង​ឆ្លាស់គ្នា។តែសោភា ដែលជាកាន់គ្រិស្ទានជាង២០​ឆ្នាំទៅហើយនោះ​បាន​បង្ហា​ញ​​អា​រម្ម​ណ៍​ផ្លាស់ប្ដូរជាញឹកញាប់ដោយម្ដងថាចង់រៀបការ និងជូនកាលថានាងធ្លាប់រៀបការម្ដងហើយ ហេតុ​នេះ​មង្គលការមិនសូវចាំបាច់សម្រាប់រូបនាងជាដើម។ប៉ុន្ដែនៅថ្ងៃរៀបមង្គលការរបស់ក្មួយស្រីនាងកាលពីខែ១១ ឆ្នាំ២០២២ នោះសោភា បញ្ជាក់ច្បាស់ៗថាមូលហេតុដែល​នាងមិន​បាន​​ហៅភ្ញៀវជាតារាមិត្តរួមអាជីព​មកចូលរួម​ច្រើន​នោះ​ព្រោះតែទុកហៅសរុបនៅ​ថ្ងៃមង្គល​ការរបស់នាងជាមួយលោកសក្កដា នៅឆ្នាំ២០២៣ ។តែលោក​សក្ក​ដា បែជាឆ្លើយបញ្ច្រាស​នាងទៅវិញថាគ្មានមង្គលការរបស់លោកនិងគូដណ្ដឹងកើតឡើងនៅឆ្នាំនេះទេ ហើយក៍​មិន​​អាច​កំណត់ថាធ្វើពេលណាដែរ តែបើធ្វើគឺបែបតូចតាចយ៉ាងច្រើនជប់លៀងត្រឹម​១០តុប៉ុ​ណ្ណោះ​៕

RELATED ARTICLES