Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូគេទៅបញ្ចាំ លេងល្បែងចាញ់អស់ ខ្នោះ

ខ្ចីម៉ូតូគេទៅបញ្ចាំ លេងល្បែងចាញ់អស់ ខ្នោះ

បាត់ដំបង ៖ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូ ១គ្រឿង ពីអ្នកស្គាល់គ្នា ដោយប្រាប់ថា មានការបន្តិច រួចក៏ជិះយកទៅ បញ្ចាំ បានប្រាក់ ៦ពាន់បាត ហើយបង្ហួសចូលលេងល្បែងបាញ់ត្រី ក្នុងកាស៊ីណូមួយកន្លែង រហូតដល់ចាញ់អស់ សល់តែគូទខោ ទីបំផុតម្ចាស់ម៉ូតូប្តឹង សមត្ថកិច្ច ស្រាវជ្រាវចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីករណីរំលោភលើទំនុកចិត្ត (ស៊ីដាច់ម៉ូតូ) នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចហាងលក់បាយក្នុងក្រុមទី១១ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ រហូតមកដល់ថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចផ្សារចាស់ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាស សុខខឿន ហៅដែន ហៅយឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិវត្តលៀប ឃុំចម្ការសំរោង ក្រុងបាត់ដំបង។ ចំណែកម៉ូតូដែលជនសង្ស័យខ្ចីជិះ រួចយកទៅបញ្ចាំ ម៉ាកហុងដា វ៉េវ សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AD-7727 របស់ជនរងគ្រោះ ឈ្មោះឃិន សុផាត ហៅតាបារាំង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសំរោងអូរទ្រា ឃុំសំរោង ក្នុង ស្រុកឯកភ្នំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះមាស សុខខឿន ហៅដែន ហៅយឿន បានធ្វើសកម្មភាពខ្ចីម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ សេ១០០ របស់ជនរងគ្រោះឈ្មោះឃិន សុផាត ហៅតាបារាំង  ហើយក៏ជិះទៅបាត់រហូតតែម្តង។ ដោយសារតែមិនឃើញជនសង្ស័យមកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំអន្តរា គមន៍ពីសមត្ថកិច្ច។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរ បាលស្រុកកំរៀង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាល បឹងរាំង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ ឈានដល់ការឃាត់ខ្លួនជន សង្ស័យឈ្មោះមាស សុខខឿន ហៅដែន ហៅយឿន នៅត្រង់ចំណុចផ្សារចាស់ក្នុង ភូមិដូង ឃុំបឹងរាំង ស្រុកកំ រៀង រួចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខ្ចីម៉ូតូដែលមានភិត ភាគដូចខាងលើ របស់ជនរងគ្រោះ យកទៅដាក់បញ្ចាំគេ បានប្រាក់ចំនួន ៦០០០បាត ហើយយកប្រាក់នោះទៅលេងល្បែងបាញ់ត្រី ក្នុងកាស៊ីណូ ចាញ់អស់ទៅហើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES