Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលផ្ទះសំណាក់ រួមរ័កបាន១ដង អូនប្រាប់ម៉ែ បងជាប់ខ្នោះ

ចូលផ្ទះសំណាក់ រួមរ័កបាន១ដង អូនប្រាប់ម៉ែ បងជាប់ខ្នោះ

ភ្នំពេញ ៖យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយក្មេងស្រីជាអនីតិជនម្នាក់ (អាយុទើប១៤ឆ្នាំ) រហូតដល់ ណាត់ ជួបគ្នា ដើរលេង រួចបង្ហួសចូលផ្ទះសំណាក់ លួងលោមរួមភេទបានម្តង ស្រាប់តែរំលងបាន១០ថ្ងៃ ខាងស្រីទម្លាយ រឿងប្រាប់ម្តាយ ក៏ត្រូវម្តាយនាំទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនខាងប្រុស យកមក ចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវល្បួងសង្សារក្មេងឡើងផ្ទះសំណាក់ រួមភេទនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ ថ្ងៃទី០៨  ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ «ឥន្ទ្រីគោចរ សម្បត្តិជ័យ» មានទីតាំងស្ថិតនៅ តាមផ្លូវលេខ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះហុង គឹមហ័ង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មានលំនៅភូមិ ជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទាក់ទងស្នេហា ជាមួយគ្នាក្មេងស្រី រងគ្រោះ បានមួយរយៈមកហើយ។ លុះមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យបានណាត់ជួប ដឹកក្មេង ស្រីរងគ្រោះជាសង្សារ ទៅដើរលេង រហូតដល់វេលាម៉ោង ១១និង៣០នាទីយប់ ក៏បង្ហួសចូលផ្ទះសំណាក់ ខាងលើ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់មកក៏បានលួងលោមសុំក្មេងស្រីរងគ្រោះរួមភេទ រហូតបានសម្រេច។

រហូតមកដល់វេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្មេងស្រីរងគ្រោះ បានប្រាប់រឿងរ៉ាវឱ្យឪពុកម្តាយ បានដឹង ទើបឈានដល់ការដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរតែម្តង។ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES