Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងល្បែងបាញ់ត្រី ឃាត់ខ្លួន៦នាក់

បង្ក្រាបទីតាំងល្បែងបាញ់ត្រី ឃាត់ខ្លួន៦នាក់

ព្រះសីហនុ ៖ លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាលក្រុង សហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់លេខ២ បានឆ្មក់បង្ក្រាបទីតាំងហ្គេមខុសច្បាប់ ១កន្លែង យីហោ ទៀនអ័នឆឹង ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះ សីហនុ ។

នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកគ្រប់គ្រងទីតាំងចំនួន៣នាក់ និងភ្ញៀវចូលលេងចំនួន៣នាក់ ក្នុងនោះរួមមាន ទី១- ឈ្មោះ Lin Zhi Long ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន (ជាអ្នកគ្រប់គ្រងទីតាំងហ្គេម ខាងលើ)។ ទី២-ឈ្មោះញឹម វណ្ណថា ភេទស្រី អាយុ២៤ឆ្នាំ (ជាអ្នកកត់ពិន្ទុ ស្នាក់នៅទីតាំងខាងលើ)។ ទី៣-ឈ្មោះង៉ែត ចំងាយ ភេទស្រី អាយុ១៧ឆ្នាំ (ជាអ្នកកត់ពិន្ទុ ស្នាក់នៅទីតាំងខាង លើ)។ ទី៤-ឈ្មោះ She Yu Yong ភេទប្រុស អាយុ៥០ឆ្មាំ ជនជាតិចិន (ជាអ្នកលេងហ្គេម)។ ទី៥-ឈ្មោះ Lin Qing Hong ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន (ជាអ្នកលេងហ្គេម) និងទី៦-ឈ្មោះតុប សាគង់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបើករថយន្ត ឈ្នួល (ជាអ្នកលេង)។

ជាមួយនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន ទូហ្គេមបាញ់ត្រី ធំចំនួន២គ្រឿង ទូស្លុតម៉ាស៊ីន ចំនួន៨គ្រឿង និងកៅអីដែកអង្គុយ ចំនួន១០។

ក្រោយការឃាត់ខ្លួន ជនទាំង៦នាក់ រួមនិងវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES