ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៨និង៤០នាទី ចំណុចផ្លូវលំភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយសារតែបង្កម្នាក់ឈ្មោះគង់ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់រ៉ឺម៉កម៉ូតូត្រូវឃាត់ខ្លួន។ ខណៈប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះលឹម សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់រ៉ឺម៉កដឹកតុទូរ ។
ប្រភពឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះបានឈប់រ៉ឺម៉កនៅកន្លែងកើតហេតុខាងលើ ដើម្បីដាក់អីវ៉ាន់ម៉ូយចុះ ពេលនោះស្រាប់តែជនដៃដល់បានស្ទុះទៅវាយជនរងគ្រោះ ដោយខឹងជនរងគ្រោះនិយាយដើមខ្លួនប្រាប់អ្នកជិះរ៉ឺម៉កជាមួយ បណ្តាលឲ្យជនរងគ្រោះរង របួសលើបបូរមាត់និងក្តោងច្រមុះ ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ជនល្មើសត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្ដចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនដៃសល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរុញច្រានទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួលទៅលើដីរងរបួសលើបបូរមាត់ និងក្ដោងច្រមុះពិតប្រាកដមែន ប៉ុន្តែមិនដែលបានវាយទៅលើជនរងគ្រោះទេ ដោយសារតែខឹងជនរងគ្រោះនិយាយដើមខ្លួនថា ជំពាក់លុយគេរាប់ពាន់ដុល្លារ រហូតដល់មានប៉ូលិសមកព័ទ្ធផ្ទះទៀតផង៕
ខឹងគេនិយាយដើម វាយហើយ ជាប់ខ្នោះ
RELATED ARTICLES