Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ ប៉ើងផ្ទះជាង៤០ខ្នង

ខ្យល់កន្ត្រាក់ ប៉ើងផ្ទះជាង៤០ខ្នង

សៀមរាប ៖ លំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជាង ៤០ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយប្រហារ បណ្តាល ឱ្យរងការខូចខាត កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិអភិវឌ្ឍន៍ធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មាន ភ្លៀង ១មេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះពលរដ្ឋជាច្រើនខ្នង នៅភូមិអភិវឌ្ឍន៍ធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី បង្កឱ្យរងការខូចខាតយ៉ាងដំណំ តែយ៉ាងណា មិនបង្កឱ្យប៉ះ ពាល់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ។

ទោះជាយ៉ាងណា រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរខេត្តសៀមរាប នៅមិន ទាន់បង្ហាញពីតួលេខផ្ទះពលរដ្ឋនៅភូមិអភិវឌ្ឍន៍ធម្មជាតិ រុនតាឯក ដែលរងការខូចខាត ដោយខ្យល់កន្ត្រាក់ នៅឡើយទេ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅភូមិធម្មជាតិ រុនតាឯក បានសំណូមពរអាជ្ញាធរ ជួយរៀបចំប្រព័ន្ធលូបង្ហូរទឹក ឲ្យបានល្អផង ព្រោះពេលភ្លៀងម្តងៗ ទឹកលិចផ្ទះ ពិបាករស់នៅណាស់៕

RELATED ARTICLES