Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចផ្ទះប៉ូលិស លក់ឱ្យទាហាន ជាប់ខ្នោះ៣

លួចផ្ទះប៉ូលិស លក់ឱ្យទាហាន ជាប់ខ្នោះ៣

ប៉ៃលិន ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពចូលទៅលួចយកគ្រឿងសង្ហារិមពីផ្ទះមន្ត្រីនគរបាលម្នាក់ រួចយកទៅលក់ឱ្យបុរសជាទាហានម្នាក់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន៣នាក់ នាំយកទៅ ចាត់ការតាមច្បាប់។

ករណីលួចគ្រឿងសង្ហារិមនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះមន្ត្រីនគរ បាលម្នាក់ ស្ថិតក្នុងភូមិសួនអំពៅលិច ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លុះមកដល់វេលាម៉ោង ២និង ៣០ នាទី រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជន សង្ស័យ បានចំនួន៣នាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើជាបន្តបន្ទាប់ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងចំនួន២ផ្សេងគ្នា ពាក់ព័ន្ធករណីលួចគ្រឿងសង្ហារិម ដោយជនរងគ្រោះទី១- ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអាជីវករ រស់នៅភូមិដីក្រហម ក្នុងសង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្តឹងថា មានជនមិនស្គាល់អត្តសញ្ញា បានចូលទៅលួចគ្រឿងសង្ហារិមក្នុងផ្ទះរបស់គាត់ រួមមាន កៅអីសាឡុង១ កៅអីឈើ១ គ្រែដេក២ និងសម្ភារៈផ្សេងៗមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៣២៥០ដុល្លារ។

ចំណែកជនរងគ្រោះទី២-ឈ្មោះឆម ចាន់ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីនគរបាល មានលំនៅភូមិសួន អំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានប្តឹងថា មានជនមិនស្គាស់អត្តសញ្ញាណចូលទៅលួច គ្រឿងសង្ហា រិមនៅក្នុងផ្ទះរបស់គាត់ រួមមាន កៅអីឈើ១០ និងរ៉ឺម៉កសណ្តោងពីក្រោយម៉ូតូ ១គ្រឿង ដែលសរុបជាទឹកប្រាក់ ប្រហែល ១០០០ដុល្លារ។

ក្រោយពីទទួលពាក្យបណ្តឹងខាងលើរួចមក កម្លាំងនគរបាលបានចុះពិនិត្យកន្លែងកើតហេតុ រួចធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ទើបកំណត់មុខសញ្ញាបាន និងឃាត់ ខ្លួនជនសង្ស័យចំនួន២នាក់ ដើម្បីយកមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួនមកសាកសួរ ទី១-ឈ្មោះយឹម រិទ្ធ ហៅហ៊ីង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាអ្នកលួចសម្ភារៈទាំងអស់) និងទី២-ឈ្មោះមាស សំអឿន ហៅបឹម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាអ្នកសម គំនិត) មានផ្ទុកសារធាតុញៀន។ ជនសង្ស័យទាំង២នាក់ មានលំ នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង២នាក់ រួមមក ពួកគេក៏បានឆ្លើយសារភាពថា ពួកគេពិតជាបានលួច សម្ភារៈខាងលើប្រាកដមែន ដោយពេលលួចបាន ក៏យកទៅលក់ឱ្យបុរសម្នាក់ (អ្នកទទួលចោរកម្ម) នៅចំណុច លូដាច់ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ភ្លាមនោះកម្លាំងជំនាញក៏បន្តនីតិវិធីឃាត់ខ្លួនអ្នកទទួលផលចោរកម្ម (ទទួលទិញ) ម្នាក់ទៀត ឈ្មោះសៅ ភា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរទាហានវរៈ៥២១កងពលតូច៥២ ឈរជើងនៅចំណុចលូដាច់ ស្ថិតក្នុងភូមិផ្សារ ព្រំជើង ឃុំស្នឹងកាច់។

ចំណែកវត្ថុតាងដែលត្រូវដកហូត សរុប រួមមាន កៅអីឈើ ចំនួន៥គ្រឿង កៅអីសាឡុង១គ្រឿង គ្រែឈើ១ រ៉ឺម៉ក សណ្តោងម៉ូតូ ១ និងតុម្រេះព្រៅ ១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសៅ ភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញសម្ភារៈ ខាងលើពី ជនសង្ស័យទាំង២នាក់ នោះប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីបន្តអនុ វត្តតាមនីតិវិធី៕

RELATED ARTICLES