Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែគប់ដបស្រាចោល កូនតូចចិត្ត ចងក

ម៉ែគប់ដបស្រាចោល កូនតូចចិត្ត ចងក

ឧត្តរមានជ័យ ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ រហូតដល់ញៀនស្រា ផឹកដាច់បាយដាច់ទឹក លុះពេល កំពុងអង្គុយផឹកជុំមិត្តភក្តិ ត្រូវម្តាយហាមឈប់ឱ្យផឹកទៀត តែមិនស្តាប់ ទើបម្តាយបានដើរទៅទាញដបស្រា គប់ចោល ស្រាប់តែកូនប្រុសតូចចិត្ត គិតខ្លី ចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ករណីចងកសម្លាប់ខ្លួនខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង។បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះរស់ ហ៊ន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយទទួលពត៌មានពីលោកឡា វាំង អាយុ៥៥ឆ្នាំ ជាមេភូមិកណ្តែក ថាមាន ករណីអត្តឃាត (ចងកសម្លាប់ខ្លួន)  នៅចំណុចភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង លោកអធិការ បានចាត់ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល សំរោង ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសព ។យោងតាមចម្លើយសាក្សី បានប្រាប់ថា នៅចន្លោះម៉ោងប្រហែល៧យប់ ថ្ងៃទី២៧ ខែមិថុនា ២០២៣ ជនរងគ្រោះ ខាងលើបានអង្គុយផឹកស្រា-ស នៅក្នុងផ្ទះ ជាមួយឈ្មោះប៉ុន អ្នករស់នៅភូមិជាមួយគ្នា លុះមួយសន្ទុះក្រោយ មកម្តាយរបស់ខ្លួន បានយកដបស្រាគ្រវែងចោលទៅក្រៅផ្ទះ ជនរងគ្រោះមិនបាននិយាយអី ក៏នាំគ្នាបែកគ្នា ហើយចូលដេកអស់ទៅ។ ស្រាប់តែមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះប៉ុន  បាន មកបបួលជនរងគ្រោះ ដើម្បីផឹកស្រាបន្តទៀត លុះពេលមកដល់ បើកទ្វារមើល ស្រាប់តែឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួននៅលើផ្ទះ ស្លាប់បាត់ទៅហើយ ។

ដោយឡែក តាមសម្តីស្ត្រីចំណាស់ឈ្មោះហេង នឿម អាយុ៧១ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាបថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កូនប្រុសគាត់ឈ្មោះរស់ ហ៊ន់ (ជនរងគ្រោះ) និងឈ្មោះ ប៉ុន បានអង្គុយផឹកស្រា-ស នៅក្នុងផ្ទះ ពេលនោះ គាត់បានហាមឃាត់ កុំឱ្យផឹកច្រើនពេក ព្រោះជនរង គ្រោះ ពេលផឹកស្រាស្រវឹង មានសតិមិនប្រក្រតី ប៉ុន្តែដោយហាមពុំស្តាប់ ទើបគាត់បានដើរទៅទាញដបស្រាគ្រវែង ចោលទៅក្រៅផ្ទះ ពេលនោះកូនប្រុសគាត់ និងឈ្មោះប៉ុន ក៏បានបែកគ្នាឈប់ផឹក។ បន្ទាប់មក កូនប្រុសគាត់ បានចូលដេកក្នុងបន្ទប់តែម្នាក់ឯង លុះដល់វេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះប៉ុន បានមកស្រែកហៅកូនប្រុសគាត់ ដើម្បីទិញស្រាផឹកទៀត តែហៅមិនឮឆ្លើយ ក៏ឡើងទៅបើកទ្វារបន្ទប់មើល ស្រាប់តែឃើញកូនប្រុសគាត់ ចងកស្លាប់ទៅហើយ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុ ផឹកស្រាជាប្រចាំ និងមានសតិមានស្រូវប្រក្រតី និងតូចចិត្ត រឿងម្តាយគប់ដបស្រារបស់ខ្លួនចោល។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES