Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីបន្ទប់ទឹក ពស់ចឹក

ចេញពីបន្ទប់ទឹក ពស់ចឹក

ឧត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានក្រោកពីដេក នៅវេលាទៀបភ្លឺ ដើម្បីចូលបន្ទប់ទឹក លុះពេល ចេញមកវិញ ស្រាប់តែត្រូវពស់ស្រកាចាស់ ដែលជាប្រភេទពស់មានពិសខ្លាំង បានចឹកចំកែងជើងបណ្តាល ឱ្យរងរបួសធ្ងន់ ងងឹតមុខដួល និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ភ្លាមៗ។

ករណីពស់ចឹកបុរសចំណាស់ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីនៅវេលាម៉ោង ៤និង៣៦ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។បុរសរងគ្រោះដែលត្រូវបានសត្វពស់ពិសចឹក បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះទូច ណូរ៉ា អាយុ៥៧ឆ្នាំ មានលំនៅ ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

តាមប្រភពពីក្រុមគ្រូពេទ្យដែលប្រចាំការនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានឱ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មានជនរងគ្រោះម្នាក់ ត្រូវបានសត្វពស់មានពិសខ្លាំង (ពស់ស្រកាចាស់) ចឹក ហើយត្រូវសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យភ្លាមៗ និងត្រូវបានគ្រូពេទ្យជួយសង្គ្រោះ ចាក់ថ្នាំព្យាបាល បានទាន់ពេលវេលា រួចផុតពីសេចក្តីស្លាប់ ពីព្រោះសត្វពស់ ប្រភេទនេះ (ពស់ស្រកាចាស់) មានជាតិពិសសាហាវខ្លាំងណាស់ បើយកមកពេទ្យមិនទាន់ទេ ជាតិពិសអាច ជ្រាបចូលទៅប្រព័ន្ធសរសៃឈាម នោះអ្នកជំងឺអាចប្រឈមនឹងការបាត់បង់ជីវិតជាក់ជាមិនខាន។

តាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះទូច ណូរ៉ា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៤ និង៣៦នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ គាត់បានក្រោកពីដេក រួចបានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹក លុះពេល ចេញពីបន្ទប់ទឹក មកក្រៅវិញ ស្រាប់តែមានពស់ប្រភេទស្រកាចាស់ ១ក្បាល បានចឹកចំកែងជើងខាងឆ្វេងរបស់ គាត់ បណ្តាលឱ្យគាត់ចាប់ផ្តើមកើតមានអាការងងឹតមុខឈឹង ហើយនៅពេលនោះ គាត់បានស្រែកហៅឱ្យក្រុម គ្រួសារប្រញាប់ ដឹកបញ្ជូនគាត់ទៅកាន់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ភ្លាមៗតែម្តង។ ចំណែកសត្វពស់ស្រកា ចាស់ដែលចឹកគាត់នោះ ក៏ត្រូវបានក្រុមគ្រួសារគាត់វាយងាប់ផងដែរ។

ជនរងគ្រោះដែលត្រូវពស់ចឹកខាងលើ ក្រោយពីទទួលការសង្គ្រោះចាក់ថ្នាំ ដាក់សេរ៉ូម ព្យាបាលយ៉ាងយកចិត្តទុក ដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមក អាការមានការធូរស្រាលហើយអាចនិយាយបាន តែស្ថិតនៅក្នុងការតាមដាន បន្តរបស់គ្រូពេទ្យនៅឡើយ៕

RELATED ARTICLES