Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសកាងទំនិញគេចពន្ធ បាញ់៥គ្រាប់ គំរាមគយ

ប៉ូលិសកាងទំនិញគេចពន្ធ បាញ់៥គ្រាប់ គំរាមគយ

ខេត្តតាកែវ ៖ មន្ត្រីនគរបាលសេដ្ឋកិច្ចមួយរូប ដែលគេស្គាល់ថាជាអ្នកកាងទំនិញគេចពន្ធចេញពីប្រទេស វៀត ណាម ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកខេត្តតាកែវ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខេត្តតាកែវ ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បានផ្ទុះអាវុធ ចំនួន៥គ្រាប់ គំរាមមន្ត្រីគយ ដើម្បីកាងទំនិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅតាម បណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង មានករណីរារាំងការ អនុវត្តច្បាប់របស់មន្ត្រី សាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់ បានកើតឡើងដែលបង្កឡើងដោយបុរសម្នាក់ មានឈ្មោះណុប សំបូរ អាយុ៣១ឆ្នាំ ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានលំនៅ ភូមិកំពង់អម្ពិល ឃុំបុរីជលសា ស្រុកបុរីជលសា។

ប្រភពព័ត៌មានដដែល បន្តថា មុនពេលកើតហេតុ មន្ត្រីនគរបាលឈ្មោះណុប សំបូរ បានជិះរថយន្ត ១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូទ) និងដកកាំភ្លើងខ្លី បាញ់ចំនួន៥គ្រាប់ ដើម្បីគំរាមដល់កម្លាំងគយ ដែលចុះបង្ក្រាបទំនិញគេចពន្ធនាំចូល។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកស្នងការ កម្លាំង ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យ បាន ចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ រកឃើញសំបកគ្រាប់កាំភ្លើងពណ៌ទឹកប្រាក់ ចំនួន១គ្រាប់។ បន្ទាប់មក ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា កម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌ កម្រិតស្រាល បានឃាត់ខ្លួនឈ្មោះណុប សំបូរ រួមជាមួយវត្ថុតាង កាំភ្លើងខ្លី ម៉ាក GLOCK លេខ DZH980 គ្រាប់ កាំភ្លើង ចំនួន១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ ចំនួន១០គ្រាប់) បង់កាំភ្លើងចំនួន១ និងរថយន្ត ១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-9899 នាំយកមកសាកសួរ និងកសាងសំ ណុំរឿង ទៅតាមនីតិវិធី។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា លោកណុប សំបូរ ដែលជាអ្នកកាងទំនិញនៅក្នុងភូមិសាស្ត្រខេត្តតាកែវ គឺតែងតែបង្កការអុកឡុកគ្រប់រូបភាព ជាពិសេសនៅពេលដែលរថយន្តដឹកទំនិញនានា មិនទាន់បានបង់ប្រាក់ឱ្យ ខ្លួន គឺតែងតែឃាត់ រួចបង្ខំឱ្យបង់ប្រាក់ដាក់ខែ ដោយមិន ឱ្យរួចខ្លួនមួយណាឡើយ និងតែងបង្កឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងយប់ទាំងថ្ងៃ មានការភ័យខ្លាចជាខ្លាំង៕

RELATED ARTICLES