Thursday, November 21, 2024
Homeព័ត៌មានជាតិផ្លូវនៅខាងក្រោយធនាគារកាណាឌីយ៉ា បានក្លាយទៅជាចាក់សំរាម និងចំណតរថយន្តតាក់ស៊ី យ៉ាងអាណាធិបតេយ្យ

ផ្លូវនៅខាងក្រោយធនាគារកាណាឌីយ៉ា បានក្លាយទៅជាចាក់សំរាម និងចំណតរថយន្តតាក់ស៊ី យ៉ាងអាណាធិបតេយ្យ

ភ្នំពេញ ៖ ផ្លូវនៅខាងក្រោយធនាគារកាណាឌីយ៉ា បានក្លាយទៅជាចំណតរថយន្តតាក់ស៊ីយ៉ាងអាណាធិបតេយ្យ ដោយសារតែក្រុមអ្នករត់តាក់សីុចតរថយន្តពេញផ្លូវតែម្តង បង្កឲ្យមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ហើយទីតាំងនេះនឹងក្លាយទៅជាទីលានចាក់សំរាម ប្រសិនបើអាជ្ញាធរខណ្ឌដូនពេញ មិនមានវិធានការទប់ស្កាត់។

ទីតាំងចំណតរថយន្តតាក់ស៊ីអនាធិបតេយ្យ និងកន្លែងចាក់សំរាមពេញផ្លូវនេះ គឺនៅតាមផ្លូវលេខ១០៨ កែង៦៧ ស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

គំនរសំរាមពេញផ្លូវខាងក្រោយធនាគារកាណាឌីយ៉ា

ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅទីតាំងនេះគឺវាដូចជាបេនឡាន សំរាប់ក្រុមអ្នកបើករថយន្តតាក់ស៊ីទាំងនេះ មកចតរថយន្តពេញផ្លូវ ចាំម៉ូយរបស់ពួកគាត់ ដោយមិនដែលឃើញខាងអាជ្ញាធររៀបចំ រឺក៏រកទីតាំងណាមួយសំរាប់ធ្វើជាបេនឡានដល់ពួកគាត់នោះទេ គេឃើញមានតែសមត្ថកិច្ចមូលដ្ឋានចុះមកប្រមូលលុយពីក្រុមអ្នករត់តាក់ស៊ីនេះទៅវិញ។

សកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ហេតុអ្វីបានជាក្រុមអ្នករត់តាក់ស៊ីមកយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិទៅវិញ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួកគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសម្រាប់ពួកគាត់ ហើយម៉្យាងវិញទៀតវាបង្កឲ្យមានការកកស្ទះចរាចរផងដែរ។

ចំណតឡានខាងក្រោយធនាគារកាណាឌីយ៉ា

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក៏បានសូមឲ្យខាងសណ្តាប់ធ្នាក់ខណ្ឌដូនពេញ ក៏ដូចជាមន្រ្តីពាក់ព័ន្ធជួយមើលទីតាំងចំណតរថយន្តតាក់ស៊ី យ៉ាងអនាធិបតេយ្យ និងកន្លែងចាក់សំរាមនេះផង បើមិនដូច្នេះទេ ទីតាំងនេះនឹងក្លាយទៅជាទីលានចាក់សំរាមមិនខាន។

តែបើខាងអ្នករត់ឡានតាក់សុីដែលចតនៅបេនឡានខាងលើ បានប្រាប់ថា គឺពួកគាត់បង់លុយអោយខាងគណកម្មការបេនឡាន ក្នុង១ឡាន ៤មុឺនរៀល រាល់ថ្ងៃ៕ ង៉ូវ ឌីណា

RELATED ARTICLES