Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនម្ចាស់ហាងលក់ទូរស័ព្ទ ឆបោកលុយ ១ម៉ឺន ដុល្លារ

ឃាត់ខ្លួនម្ចាស់ហាងលក់ទូរស័ព្ទ ឆបោកលុយ ១ម៉ឺន ដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនម្ចាស់ ហាងលក់ទូរស័ព្ទម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងរំ លោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណ ១ម៉ឺនដុល្លារ។

ជនសង្ស័យខាងលើ មានឈ្មោះព្រុំ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរម្ចាស់ហាងលក់ទូរស័ព្ទដៃទំនើបយីហោ រតនាប្រសូតិ ស្នាក់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយការិ យាល័យជំនាញ ខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដែលដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពី លោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការឃាត់ជនសង្ស័យ ម្នាក់តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៧៧ អ.យ.ខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ របស់លោកប្លង់ សុផល ព្រះ រាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងរបស់ក្រុមហ៊ុន អេសអេស ប៊្រែសប ឯ.ក ដែលមានឈ្មោះអ៊ី ឬទ្ធី ភេទប្រុស ជាតំណាងប្តឹងពីបទឆបោក និងរំលោភលើទំនុកចិត្ត។

ក្រោយពេលឃាត់ខ្លួនដោយកម្លាំងសហការ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានប្រគល់ជនសង្ស័យ ជូនទៅ លោកវរសេនីយ៍ត្រី ពៅ សាវ៉ុន ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ដើម្បីនាំខ្លួនទៅប្រគល់ជូន ស្ថាប័នអយ្យការអមសាលាដំបូង ដែលសំណុំរឿង នេះបានស្ថិត នៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង បើកការស៊ើបសួរ។

តាមប្រភពពីសមត្ថកិច្ច បានបង្ហើបប្រាប់ថា អង្គហេតុបណ្តាលឱ្យនាំខ្លួនជនសង្ស័យខាងលើនេះ គឺផ្តើមចេញ ពីការងាររកស៊ី គឺដំបូងឡើយ ម្ចាស់ហាងលក់ទូរស័ព្ទដៃយីហោ រតនាប្រសូតិ បានទិញទូរស័ព្ទពីក្រុមហ៊ុន ដើ ម្បីយកទៅលក់បន្ត។ ហើយរបៀបរបបរកស៊ីលក់ដូរ តែងតែមាន ជំពាក់គ្នាទៅវិញទៅមក ដែលហៅថា ម៉ូយ យកថ្មីសងបំណុលចាស់។ ដូច្នេះហើយករណីនេះ ជនសង្ស័យមិនបានសងបំណុលទៅដើមបណ្តឹង ដែលមាន ទំហំទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារនោះទេ ទើបត្រូវគេប្តឹងឱ្យចាប់ខ្លួនពីបទ ឆបោក និងរំលោភលើទំនុកចិត្ត តែម្តង ៕

RELATED ARTICLES