Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ១ ដកហូតថ្នាំញៀន ៦០០គ្រាប់

វ៉ៃខ្នោះ១ ដកហូតថ្នាំញៀន ៦០០គ្រាប់

បាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដកហូតបានវត្ថុតាងជាក់ស្តែង ព្រមទាំងឈានដល់ការចុះឆែកឆេរផ្ទះមេខ្លោងជួញដូរថ្នាំញៀនម្នាក់រកឃើញ ថ្នាំញៀន ប្រមាណជាង៦០០គ្រាប់ បន្ថែមទៀត។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវុត សុគង់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដោយ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយា ល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប ករ ណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែងនៅចំ ណុចភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះវុត សុគង់ ព្រមទាំងចាប់ យកវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ២ថង់ ទម្ងន់២៦,៤០ក្រាម។ ទូរស័ព្ទដៃ ចំនួន១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ប្រភពដដែល បន្តថា ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ច បានបន្តឆែកឆេរលំនៅឋានរបស់មេ ខ្លោង ឈ្មោះ នេត ណុយ (រត់គេចខ្លួនបាត់) ចំនួន២គោលដៅ ដោយគោលដៅទី១- ស្ថិតក្នុងក្រុមទី០៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងគោលដៅទី២- ស្ថិតក្នុងក្រុមទី០៨ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ ដំបង។ រីឯវត្ថុតាងឆែកឆេរបាន រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន២ថង់ ទម្ងន់ ៥,៩៨ ក្រាម។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា (WY) ចំនួន៦៣៥គ្រាប់ ទម្ងន់ ៦៤,៩៧ក្រាម។ សម្ភារៈសម្រាប់រំលែក ច្រកថ្នាំញៀនលក់ និងសម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES