Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសម្រាលកូនរួច ម៉ែស្លាប់ ឪទទួលអំណោយ កាកបាទ ក្រហមកម្ពុជា

សម្រាលកូនរួច ម៉ែស្លាប់ ឪទទួលអំណោយ កាកបាទ ក្រហមកម្ពុជា

ស្វាយរៀង ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះសម្រាល ត្រូវបានក្រុមគ្រួសារដឹកទៅ កាន់គ្លីនិកឯកជនមួយ កន្លែង ដើម្បីសម្រាល លុះទៅដល់ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់សម្រាល ប៉ុន្តែក្រោយពីសម្រាលកូនបាន ដោយសុវត្ថិភាព នៅពេទ្យគ្លីនិកឯកជន វីរីយ៉ា នាក្រុងស្វាយរៀង ខេត្តស្វាយរៀង រួច បានបាត់បង់ជីវិត ក្រោយ បញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ស្ត្រីរងគ្រោះដែលសម្រាលកូនរួចស្លាប់ មានឈ្មោះសេង ធួក អាយុ៤២ឆ្នាំ មានប្តីឈ្មោះងួន សារិន និងមានកូន ក្នុងបន្ទុកចំនួន២នាក់ បច្ចុប្បន្នមានលំនៅក្នុងក្រុងស្វាយរៀង។

បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះមរណភាពរបស់ស្ត្រីរងគ្រោះខាងលើ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ បានចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលរួមបុណ្យ ៧ថ្ងៃ អ្នកស្រី សេង ធួក ។

ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល មានក្តីក្តុកក្តួលរន្ធត់ចិត្តក្រៃលែង ពេលបានទទួលដំណឹងនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពអ្នកស្រី សេង ធួក បានទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកស្រី ហួន ច័ន្ទបូរ៉ា ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើលើកទឹកចិត្តដល់លោកងួន សារិន ដែលត្រូវជាស្វាមីនៃសព ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូជម្នះការ លំបាកដើម្បីជីវិតរស់នៅបន្តទៀត ជាពិសេសចិញ្ចឹមកូនៗ ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ ដើម្បីអនាគត ភ្លឺស្វាង ។

លោក ងួន សារិន និងក្រុមគ្រួសារ មានក្តីរំភើបក្តុកក្តួលស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំ ពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរពីសុខ ទុក្ខ លើកទឹកចិត្ត និងជួយសម្រាលការលំបាក តាមរយៈការចូល បុណ្យនូវអង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកា ១០លានរៀល៕

RELATED ARTICLES