Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ត្រីទម្លាយប្រពន្ធមេប៉ុស្តិ៍ វ៉ៃបែកមុខ គេចោទលួច ទាក់ទងប្តីមិត្តភក្តិ

 ស្ត្រីទម្លាយប្រពន្ធមេប៉ុស្តិ៍ វ៉ៃបែកមុខ គេចោទលួច ទាក់ទងប្តីមិត្តភក្តិ

សៀមរាប ៖ ថ្មីៗនេះ មានស្ត្រីម្នាក់ បានទម្លាយរឿងប្រពន្ធមេប៉ុស្តិ៍ជ្រាវ ប្រើហិង្សាមកលើខ្លួន បណ្តាលឲ្យរបួស បែកមុខបែកមាត់ និងក្បាល ព្រមទាំងបានស្នើសុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយរកយុត្តិធម៌ឲ្យខ្លួនទៀតផង។ ប៉ុន្តែក្រោយពីស្ត្រីខាងលើ បានទម្លាយរឿងនេះតាមបណ្តាញសង្គម ហ្វេសប៊ុក ស្រាប់តែត្រូវបានមិត្តភក្តិ និង សាច់ញាតិខាងប្រពន្ធលោកមេប៉ុស្តិ៍ ចោទថា ដោយសារស្ត្រីម្នាក់នោះ លួចទាក់ទងប្តីមិត្តភក្តិរបស់ខ្លួន ហាម មិនស្តាប់ ទើបស្ត្រីជាប្រពន្ធលោកមេប៉ុស្តិ៍ វ៉ៃប្រដៅឲ្យរាងចាល។

 ស្រ្តីដែលទម្លាយរឿងប្រពន្ធលោកមេប៉ុស្តិ៍វាយដំនោះ មានឈ្មោះគង់ ស្រីមុំ អាយុជាង៣០ឆ្នាំ រស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីឈ្មោះ គង់ ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុង គណនីហ្វេសប៊ុក របស់ខ្លួន ដោយអះអាងថា ខ្លួនបានទទួលរងអំពើហិង្សា ពីគ្រួសារលោកស៊ត សៃ មេប៉ុស្តិ៍ជ្រាវ ក្រុងសៀមរាប។ 

ស្ត្រីខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «សូមជម្រាបសួរ សម្តេចពុក សម្តេចម៉ែ។ នាងខ្ញុំបានជួបនូវអំពើហិង្សាពីក្រុមគ្រួសារមេប៉ុស្តិ៍ ឈ្មោះស៊ត់ សៃ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីបានឃើញរូបភាពនិងសំណេរខាងលើ មហាជនបានសម្តែងក្តីអាណិតអាសូរដល់ស្ត្រីរងគ្រោះ និងបាន រិះគន់អ្នកប្រើអំពើហិង្សាមកលើស្ត្រីរងគ្រោះ។ ប៉ុន្តែជាមួយគ្នានេះ មានមនុស្សមួយចំនួន ដែលអះអាងថា ជាអ្នក ស្គាល់ និងរាប់អានក្រុមគ្រួសារលោកមេប៉ុស្តិ៍ បានប្រតិកម្មថា តាមពិត ស្ត្រីខាងលើ បានលួចទាក់ទងប្តីគេ (លោក មេប៉ុស្តិ៍ ស៊ត់ សៃ)  ហើយត្រូវបានស្ត្រីជាប្រពន្ធលោកមេប៉ុស្តិ៍ ព្រមានឲ្យឈប់ទាក់ទងប្តីគាត់ ជាច្រើនលើកមក ហើយ តែស្ត្រីរងគ្រោះមិនព្រមផ្តាច់ទំនាក់ទំនងជាមួយប្តីគេ ទើបនៅពេលតាមទាន់លើកចុងក្រោយ ក៏ត្រូវស្ត្រីជា ប្រពន្ធលោកមេប៉ុស្តិ៍ និងសាច់ញាតិ ព្រួតវ៉ៃប្រដៅបែបនេះតែម្តង។

ជុំវិញករណីខាងលើនេះ ក្រោយពីបានឃើញស្ត្រីខាងលើ បង្ហោះរូបភាពនិងសំណេរខាងលើ តាមហ្វេសប៊ុក ក៏មានអ្នកដឹងរឿង បានចូលទៅបញ្ចេញយោបល់ (Comments) រិះគន់ថា លួចសហាយស្មន់ជាមួយ ប្ដីមិត្តខ្លួន ឯងហើយ នៅហ៊ានផុសទៀតឲ្យគេឃើញទៀត។

ជាក់ស្តែងអ្នកចូលទៅបញ្ចេញយោបល់ទាំងនោះ បានសរសេរថា «ឆ្ងាញ់ប្ដីគេ អ៊ីចឹងហើយ, អត់ទេអូន ឆ្ងាញ់ប្តី មិត្តភក្តិ, កោតមិនចេះខ្មាសគេ សហាយជាមួយប្ដីមិត្តខ្លួនឯងហើយនៅមានមុខផុសទៀត, យកប្តីមិត្តខ្លួនឯង ប្រពន្ធគេតាមទាន់, លួចរបស់គេវាគ្រាន់ គេតាមទាន់វាក្រែលអ៊ីចឹងហើយ, សហាយជាមួយប្ដីគេ ប្រាប់មិនស្ដាប់ គេតាមទាន់គេ វ៉ៃអ៊ីចឹហើយ, មិនគួរសោះ មនុស្សស្គាល់គ្នាសិទ្ធស្នាល ចេះធ្វើអ៊ីចឹងកើត អស់សាច់, អ្នកអត់ ដឹងរឿង គេអាណិតណាស់, អាណិតណាស់ ចង់ដាក់ថែម…»។

ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីស្ត្រីរងគ្រោះខាងលើបានទេ កាលពី ម្សិលមិញ។ ចំណែកលោកស៊ត សៃ មេប៉ុស្តិ៍ជ្រាវ ក្រុងសៀមរាប និងគ្រួសារ ក៏មិនអាចសុំការបក ស្រាយបំភ្លឺបាន ដែរនៅល្ងាចថ្ងៃដដែល។ យ៉ាងណា យើងរង់ចាំទតួលការបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់នៅពេលក្រោយ៕

RELATED ARTICLES