Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរ២នាក់ ស្ទាក់ភ្ជង់ប្លន់ម៉ូតូអ្នកគ្រូ

ចោរ២នាក់ ស្ទាក់ភ្ជង់ប្លន់ម៉ូតូអ្នកគ្រូ

ឧត្តរមានជ័យ ៖ អ្នកគ្រូបង្រៀនម្នាក់ ជិះម៉ូតូចេញពីផ្ទះ សំដៅទៅសាលាដើម្បីបង្រៀនសិស្សដូចសព្វដង ស្រាប់ តែធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ កន្លែងស្ងាត់ ក៏លេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង មកស្ទាក់មុខ រួចដកកាំភ្លើងភ្ជង់ ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីស្ទាក់ប្លន់ម៉ូតូអ្នកគ្រូបង្រៀននេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចវាលព្រលឹត ស្ថិតក្នុងភូមិវល្លិយាវ ឃុំបេង ស្រុកបន្ទាយអម្ពិល។នារីរងគ្រោះដែលត្រូវចោរស្ទាក់ប្លន់ម៉ូតូ មានឈ្មោះតង់ សាឡាត់ អាយុ២៤ឆ្នាំ មុខរបរជាគ្រូបង្រៀន មានលំនៅ ភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអម្ពិល។

តាមប្រភពពីសមត្ថកិច្ច បានដឹងថា ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅពេលអ្នកគ្រូ តង់ សាឡាត់ បានចេញពីផ្ទះ ក្នុងគោលបំណងទៅសាលា ដើម្បីបង្រៀន សិស្សនៅបឋមសិក្សាដង្កោតាប៉ុក ដោយមធ្យោបាយធ្វើដំណើរ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ឧ។ជ ១ធ-៣៧០៩ លុះទៅដល់កន្លែងស្ងាត់ ត្រង់ចំណុចវាលព្រលឹត ស្ថិតក្នុងភូមិ វល្លិយាវ ឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ស្រាប់តែមានចោរ ២នាក់ បានធ្វើសកម្មភាពស្ទាក់ប្លន់ ជនរងគ្រោះ យកម៉ូតូជិះទៅបាត់ ។

តាមសម្តីរបស់នារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នាងបានចេញដំណើរពីផ្ទះ បំណងទៅបង្រៀនសិស្ស នៅសាលាបឋមសិក្សាដង្កោតាប៉ុក ដូចសព្វដង ដោយជិះ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1F-3709 លុះពេលម៉ូតូពេលជិះដល់ចំណុចខាងលើ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មានពាក់មួកសុវត្ថិភាពជិតផង បានជិះមកស្ទាក់ ពីមុខ ម៉ូតូរបស់នាង និងឃាត់ឱ្យឈប់ ហើយភ្លាមនោះជនសង្ស័យម្នាក់ ជិះខាងក្រោយ បានលោតចុះពីលើម៉ូតូ ដកកាំ ភ្លើងភ្ជង់ និងទាញដៃនាងចេញទៅវាលស្រែ រួចស្រវាយកកាបូបដែលស្ពាយជាប់ខ្លួន។

នារីរងគ្រោះ បន្តថា នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្លន់យកម៉ូតូពីនាងនោះ ក៏មានម៉ូតូប្រជាពល រដ្ឋម្នាក់ ជិះដឹកប្រពន្ធ និងកូនតូចទៅដល់ ទើបនាងបានស្រែកឱ្យប្រជាពលរដ្ឋនោះជួយអន្តរាគមន៍ចាប់ចោរ ហើយនាងក៏បានឆក់ទាញយកកាបូបរបស់នាងពីចោរវិញដែរ តែចោរបានប្លន់យកម៉ូតូនាង ជិះចេញទៅបាត់ ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរ បាលខេត្ត ហើយកម្លាំងជំនាញ បានធ្វើកំណត់ហេតុ ស្រាវជ្រាវវែកមុខសញ្ញាចោរប្លន់ទាំង២នាក់ ដើម្បីតាមចាប់ ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES