សម្រាប់ឆ្នាំថ្មី ឆ្នាំសាកល ២០១៧ នេះ ដើម្បីឱ្យដឹងថា រាសីជីវិតរបស់លោកអ្នក នឹងដំណើរការទៅយ៉ាងណានោះ ទស្សនាវដ្តី “អង្គរធំ” សូមនាំយកតម្រាព្យាករណ៍រាសីជីវិត ប្រចាំឆ្នាំ២០១៧ មកចែកជូនមិត្តអ្នកអានបានជ្រាប នាពេលនេះ ។
ឆ្លៀតឱកាសនេះដែរ ទស្សនាវដ្តី “អង្គរធំ” សូមជូនពរមិត្តអ្នកអានទាំងអស់ នាឆ្នាំថ្មី ២០១៧ នេះ សូមប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ…។
ឆ្នាំជូត
រាសី ៖ មធ្យម។ ការងារ ៖ មិនសូវទទួលបានលទ្ធផលប៉ុន្មានទេ ត្រូវខិតខំប្រឹងប្រែងថែមទៀត។ ខែដែលការងារមានភាពរលូនល្អ គឺខែមីនា មេសា និងសីហា។ ចំណែកខែឧសភា មិថុនា កក្កដា តុលា វិច្ឆិកា និងធ្នូ មានឧបសគ្គច្រើន ត្រូវពុះពារឱ្យបាន។ លុយកាក់ ៖ កាក់កបធម្មតា។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែកុម្ភៈ ឧសភា មិថុនា កញ្ញា តុលា និងវិច្ឆិកា ប្រយ័ត្នការបោះទុនផង កុំប្រថុយប្រថានឱ្យសោះ។ លុយកាក់កាក់កបល្អ នៅខែមេសា និងកក្កដា។ សុខភាព ៖ មិនសូវរឹងមាំ ប្រយ័ត្នជំងឺតម្កាត់បៀតបៀនផង។ ខែដែលអាចមានបញ្ហាសុខភាព គឺខែមេសា ឧសភា កញ្ញា តុលា និងធ្នូ ។ ស្នេហា ៖ គូស្នេហ៍ស្រស់ស្រាយនឹងគ្នាបានល្អ។ ចំណែកអ្នកនៅលីវ កំពុងមានភេទផ្ទុយលួចកត់សម្គាល់ទុកហើយ ។ ស្នេហាមានភាពរលូនល្អ នៅខែកុម្ភៈ មីនា មេសា កក្កដា សីហា និងធ្នូ។ ស្នេហាអាចមានឧបសគ្គ នៅខែឧសភា កញ្ញា តុលា និងវិច្ឆិកា។
ឆ្នាំឆ្លូវ
រាសី ៖ ឡើងខ្ពស់ត្រដែត។ ការងារ ៖ ទទួលបានផ្លែផ្កាខ្ពស់គួរជាទីពេញចិត្ត។ ខែដែលការងារមានបញ្ហាច្រើន គឺខែមេសា មិថុនា កក្កដា តុលា និងវិច្ឆិកា។ ខែដែលការងារមានភាពរលូនល្អ គឺខែកុម្ភៈ ឧសភា សីហា កញ្ញា និងធ្នូ។ លុយកាក់ ៖ ហូរចូលច្រើន។ លុយកាក់កាក់កបល្អនៅខែកុម្ភៈ ឧសភា សីហា កញ្ញា និងធ្នូ។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែមេសា មិថុនា តុលា និងវិច្ឆិកា ជាពេលដែលមិនគួរបោះទុនអ្វីទេ ។ សុខភាព ៖ រឹងមាំល្អ ប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុផង។ ខែដែលអាចមានបញ្ហាសុខភាព គឺខែមេសា និងតុលា។ ចំណែកខែមិថុនា ប្រយ័ត្នពុលអាហារ។ រីឯខែកក្កដា ប្រយ័ត្នគ្រោះថ្នាក់ផ្លូវទឹក។ ស្នេហា ៖ គូស្នេហ៍មានភាពល្អូកល្អិនគ្នាបានល្អ។ ចំណែកអ្នកនៅលីវ នឹងបានជួបអ្នកត្រូវចិត្តក្នុងឆ្នាំនេះ។ ស្នេហារលូនល្អនៅខែកុម្ភៈ ឧសភា សីហា និងធ្នូ។ ស្នេហាអាចមានឧបសគ្គនៅខែមេសា មិថុនា កក្កដា កញ្ញា តុលា និងវិច្ឆិកា។
ឆ្នាំខាល
រាសី ៖ មធ្យម។ ការងារ ៖ មិនសូវរលូនល្អប៉ុន្មានទេ។ ខែដែលការងារមានភាពរលូនល្អ គឺខែមីនា មិថុនា តុលា និងវិច្ឆិកា ។ ចំណែកខែកុម្ភៈ មេសា ឧសភា កក្កដា សីហា កញ្ញា និងធ្នូ ការងារមានការស្មុគស្មាញបន្តិច។ លុយកាក់ ៖ មិនសូវកាក់កប។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែកុម្ភៈ មេសា ឧសភា កក្កដា សីហា និងធ្នូ ត្រូវប្រយ័ត្នការបោះទុនផង។ លុយកាក់កាក់កបល្អ នៅខែមីនា មិថុនា តុលា និងវិច្ឆិកា។ សុខភាព ៖ មិនសូវរឹងមាំ។ ខែដែលអាចមានបញ្ហាសុខភាព គឺខែកុម្ភៈ មេសា ឧសភា និងកញ្ញា។ ចំណែកខែវិច្ឆិកា ប្រយ័ត្នចោរលួចឆក់ និងខែធ្នូ ប្រយ័ត្នគ្រោះថ្នាក់តាមដងផ្លូវ។ ស្នេហា ៖ គូស្នេហ៍មានភាពល្អក់កករនឹងគ្នាខ្លះៗ។ ចំណែកអ្នកនៅលីវ កំពុងមានភេទផ្ទុយលួចសម្លឹងមើលហើយ។ ស្នេហាមានភាពរលូនល្អនៅខែមីនា មិថុនា និងតុលា។ ចំណែកខែកុម្ភៈ មេសា កក្កដា សីហា វិច្ឆិកា និងធ្នូ ស្នេហាអាចមានឧបសគ្គ។
ឆ្នាំថោះ
រាសី ៖ ស្រុតចុះ។ ការងារ ៖ មានឧបសគ្គរាំងស្ទះច្រើន។ ខែដែលការងារមានភាពរលូនល្អ គឺខែមេសា កក្កដា តុលា និងវិច្ឆិកា។ ចំណែកខែកុម្ភៈ ឧសភា សីហា កញ្ញា និងធ្នូ គួរបង្កើនការប្រុងប្រយ័ត្នផង ត្រូវវិភាគស្ថានការណ៍ឱ្យបានល្អផង។ លុយកាក់ ៖ ខ្សត់ខ្សោយ។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែកុម្ភៈ ឧសភា សីហា កញ្ញា និងធ្នូ។ ប្រាក់កាសកាក់កបល្អ គឺខែមីនា មេសា កក្កដា តុលា និងវិច្ឆិកា។ សុខភាព ៖ មិនសូវរឹងមាំ។ ខែដែលអាចមានបញ្ហា គឺខែកុម្ភៈ ឧសភា និងសីហា ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ផង។ ស្នេហា ៖ គូស្នេហ៍មានភាពស្រស់ស្រាយនឹងគ្នាបានល្អ ។ ចំណែកអ្នកនៅលីវ មិនទាន់ជួបអ្នកត្រូវចិត្តទេ ក្នុងពេលនេះ។ ស្នេហារលូនល្អនៅខែមេសា មិថុនា កក្កដា តុលា និងវិច្ឆិកា ប៉ុន្តែអាចមានឧបសគ្គ នៅខែកុម្ភៈ ឧសភា សីហា កញ្ញា និងធ្នូ។
ឆ្នាំរោង
រាសី ៖ ល្អបង្គួរ។ ការងារ ៖ មានលក្ខណៈអំណោយផលច្រើន។ ខែដែលការងារមានភាពរលូនល្អ គឺខែកុម្ភៈ មេសា ឧសភា កក្កដា សីហា និងកញ្ញា។ ចំណែកខែមីនា មិថុនា តុលា និងធ្នូ ការងារមានឧបសគ្គបន្តិច ត្រូវខំប្រឹងប្រែងបន្តិច។ លុយកាក់ ៖ ហូរចូលច្រើន។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែមីនា មិថុនា តុលា និងខែវិច្ឆិកា។ លុយកាក់កាក់កបល្អនៅខែកុម្ភៈ ឧសភា កក្កដា សីហា កញ្ញា និងធ្នូ ។ សុខភាព ៖ រឹងមាំល្អ។ ខែដែលអាចមានបញ្ហា គឺខែមីនា និងវិច្ឆិកា ជាពិសេសប្រយ័ត្នអគ្គិភ័យ។ ស្នេហា ៖ គូស្នេហ៍មានភាពផ្អែមល្ហែមនឹងគ្នាបានល្អ។ ចំណែកអ្នកនៅលីវ កំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីភេទផ្ទុយ។ ស្នេហាមានភាពរលូនល្អនៅខែកុម្ភៈ ឧសភា និងសីហា។ ស្នេហាមានឧបសគ្គនៅខែមីនា មេសា និងមិថុនា។
ឆ្នាំម្សាញ់
រាសី ៖ ស្រុតចុះ។ ការងារ ៖ មានឧបសគ្គរាំងស្ទះច្រើន។ ខែដែលការងារមានភាពរលូនល្អ គឺខែឧសភា តុលា និងធ្នូ។ ចំណែកខែកុម្ភៈ មេសា កក្កដា និងវិច្ឆិកា ការងារមានឧបសគ្គបន្តិច ។ លុយកាក់ ៖ ខ្សត់ខ្សោយ។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែកុម្ភៈ មេសា កក្កដា កញ្ញា និងវិច្ឆិកា។ លុយកាក់កាក់កបល្អ នៅខែឧសភា សីហា តុលា និងធ្នូ ។ សុខភាព ៖ មិនសូវរឹងមាំ ប្រយ័ត្នជំងឺឆ្លងនៅផ្លូវដង្ហើមផង។ ខែដែលអាចមានបញ្ហាសុខភាព គឺខែកុម្ភៈ មីនា មេសា និងកក្កដា។ ស្នេហា ៖ គូស្នេហ៍មានភាពរកាំរកូសនឹងគ្នាបន្តិចបន្តួច។ ចំណែកអ្នកនៅលីវ មិនទាន់ជួបអ្នកត្រូវចិត្តទេ ក្នុងឆ្នាំនេះ។ ស្នេហាមានភាពរលូនល្អ នៅខែឧសភា សីហា កញ្ញា តុលា និងធ្នូ។ ស្នេហាមានឧបសគ្គ នៅខែកុម្ភៈ មីនា មេសា កក្កដា និងវិច្ឆិកា។
ឆ្នាំមមី
រាសី ៖ ឡើងខ្ពស់ត្រដែត។ ការងារ ៖ ទទួលបានផ្លែផ្កាខ្ពស់។ ខែដែលការងារមានភាពរលូនល្អ គឺខែកុម្ភៈ ឧសភា មិថុនា កក្កដា និងតុលា។ ចំណែកខែមេសា សីហា កញ្ញា វិច្ឆិកា និងធ្នូ ការងារមានឧបសគ្គបន្តិច ។ លុយកាក់ ៖ ហូរចូលច្រើន។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែមេសា សីហា និងធ្នូ។ លុយកាក់កាក់កបល្អ នៅខែកុម្ភៈ ឧសភា មិថុនា កក្កដា និងតុលា។ សុខភាព ៖ រឹងមាំល្អ។ ខែដែលអាចមានបញ្ហាសុខភាព គឺខែមេសា សីហា និងវិច្ឆិកា ចំណែកខែមីនា ប្រយ័ត្ន ពាក្យសម្តីរបស់ខ្លួនផង។ ស្នេហា ៖ គូស្នេហ៍មានភាពស្រស់ស្រាយគ្នាបានល្អ។ ចំណែកអ្នកនៅលីវ នឹងបានជួបអ្នកត្រូវចិត្ត ក្នុងឆ្នាំនេះ។ ស្នេហាមានភាពរលូនល្អនៅខែកុម្ភៈ មីនា ឧសភា មិថុនា កក្កដា និងតុលា។ ស្នេហាមានឧបសគ្គ នៅខែមេសា សីហា កញ្ញា វិច្ឆិកា និងធ្នូ។
ឆ្នាំមមែ
រាសី ៖ ស្រុតចុះ។ ការងារ ៖ ជួបប្រទះឧបសគ្គស្មុគស្មាញច្រើន។ ខែដែលការងារមានភាពរលូនល្អ គឺខែមីនា សីហា និងវិច្ឆិកា។ ចំណែកខែកុម្ភៈ មេសា ឧសភា កញ្ញា តុលា និងធ្នូ គួរគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អផង។ លុយកាក់ ៖ ប្រែប្រួលមិនទៀងទាត់។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែកុម្ភៈ មេសា ឧសភា កញ្ញា និងតុលា។ លុយកាក់កាក់កបល្អ នៅខែមីនា កក្កដា សីហា និងវិច្ឆិកា។ សុខភាព ៖ មិនសូវរឹងមាំ ប្រយ័ត្នសុវត្ថិភាពសមាជិកគ្រួសារផង។ ខែដែលអាចមានបញ្ហាសុខភាព គឺខែកុម្ភៈ មេសា ឧសភា កក្កដា កញ្ញា និងតុលា។ ស្នេហា ៖ គូស្នេហ៍មានការប៉ះទង្គិចពាក្យសម្តីគ្នាខ្លះៗ។ ចំណែកអ្នកនៅលីវ មិនទាន់បានជួបអ្នកត្រូវចិត្តទេ ក្នុងឆ្នាំនេះ។ ស្នេហាមានភាពរលូនល្អនៅខែមីនា សីហា និងវិច្ឆិកា។ ស្នេហាមានឧបសគ្គ នៅខែកុម្ភៈ មេសា ឧសភា កក្កដា កញ្ញា តុលា និងធ្នូ។
ឆ្នាំវក
រាសី ៖ មធ្យម។ ការងារ ៖ ទទួលផលបានតិចតួច ត្រូវខំប្រឹងថែមទៀត។ ខែដែលការងារមានភាពរលូនល្អ គឺខែមេសា ឧសភា កញ្ញា និងធ្នូ។ ចំណែកខែកុម្ភៈ មីនា មិថុនា កក្កដា សីហា តុលា និងវិច្ឆិកា គួរចៀសវាងបញ្ហាទំនាស់គ្រប់ប្រភេទ។ លុយកាក់ ៖ ចំណូលធម្មតា ត្រូវគ្រប់គ្រងចំណាយឱ្យបានល្អផង។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែកុម្ភៈ មិថុនា កក្កដា សីហា តុលា និងវិច្ឆិកា កុំចាយវាយខ្ជះខ្ជាយ និងមិនគួរបោះទុន។ លុយកាក់កាក់កបល្អ នៅខែមេសា ឧសភា កញ្ញា និងធ្នូ។ សុខភាព ៖ មិនសូវរឹងមាំ ប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុ និងជំងឺតម្កាត់ផង។ ខែដែលអាចមានបញ្ហាសុខភាព គឺខែកុម្ភៈ មិថុនា សីហា និងវិច្ឆិកា ចំណែកខែកក្កដា ប្រយ័ត្នគ្រោះថ្នាក់ផ្លូវទឹកផង។ ស្នេហា ៖ គូស្នេហ៍មានភាពល្អក់កករនឹងគ្នាខ្លះៗ។ ចំណែកអ្នកនៅលីវ កំពុងមានភេទផ្ទុយ លួចកត់សម្គាល់ទុកហើយ។ ស្នេហាមានភាពរលូនល្អនៅខែមេសា ឧសភា កក្កដា កញ្ញា និងធ្នូ។ ស្នេហាមានឧបសគ្គ នៅខែកុម្ភៈ មីនា មិថុនា សីហា តុលា និងវិច្ឆិកា។
ឆ្នាំរកា
រាសី ៖ ស្រុតចុះ។ ការងារ ៖ មានបញ្ហារាំងស្ទះច្រើន ត្រូវត្រៀមដោះស្រាយឱ្យបានល្អផង។ ខែដែលការងារមានភាពរលូនល្អ គឺខែមេសា សីហា និងវិច្ឆិកា។ ចំណែកខែកុម្ភៈ មីនា ឧសភា កក្កដា កញ្ញា តុលា និងធ្នូ ការងារមានឧបសគ្គបន្តិច ។ លុយកាក់ ៖ ហូរចេញច្រើន ត្រូវទប់ស្កាត់ចំណាយខ្លះផង។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែកុម្ភៈ មីនា កក្កដា កញ្ញា តុលា និងធ្នូ។ លុយកាក់កាក់កបល្អ នៅខែមេសា សីហា និងវិច្ឆិកា។ សុខភាព ៖ មិនសូវរឹងមាំ ប្រយ័ត្នគ្រោះថ្នាក់ពីវត្ថុមុតស្រួចផង។ ខែដែលអាចមានបញ្ហា គឺខែកុម្ភៈ មីនា ឧសភា កញ្ញា និងវិច្ឆិកា ប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុផង។ ស្នេហា ៖ គូស្នេហ៍មិនសូវចុះសម្រុងគ្នា។ ចំណែកអ្នកនៅលីវ មិនទាន់ជួបអ្នកត្រូវចិត្តទេ ក្នុងពេលនេះ។ ស្នេហាមានភាពរលូនល្អ នៅខែមេសា សីហា និងវិច្ឆិកា។ ស្នេហា មានឧបសគ្គ នៅខែកុម្ភៈ មីនា ឧសភា និងកញ្ញា។
ឆ្នាំច
រាសី ៖ ល្អបង្គួរ។ ការងារ ៖ មានលក្ខណៈល្អប្រសើរជាងមុន។ ខែដែលការងារមានភាពរលូនល្អ គឺខែកុម្ភៈ មីនា មិថុនា សីហា កញ្ញា និងធ្នូ។ ចំណែកខែមេសា កក្កដា តុលា និងវិច្ឆិកា គួរមានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយផង។ លុយកាក់ ៖ ហូរចូលច្រើន។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែមេសា កក្កដា តុលា និងវិច្ឆិកា។ លុយកាក់កាក់កបល្អ នៅខែកុម្ភៈ មីនា មិថុនា សីហា កញ្ញា និងធ្នូ។ សុខភាព ៖ រឹងមាំល្អ។ ខែដែលអាចមានបញ្ហា សុខភាព គឺខែមេសា ឧសភា និងវិច្ឆិកា ប្រយ័ត្នពុលចំណីអាហារផង ចំណែកខែឧសភា និងធ្នូ ប្រយ័ត្នគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់ ពិសេសកូនតូច។ ស្នេហា ៖ គូស្នេហ៍មានភាពល្អូកល្អិននឹងគ្នាបានល្អ។ ចំណែកអ្នកនៅលីវ កំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីភេទផ្ទុយ។ ស្នេហាមានភាពរលូនល្អ នៅខែកុម្ភៈ មីនា ឧសភា សីហា កញ្ញា និងធ្នូ។ ស្នេហាមានឧបសគ្គ នៅខែមិថុនា កក្កដា និងតុលា។
ឆ្នាំកុរ
រាសី ៖ មធ្យម។ ការងារ ៖ ទទួលបានលទ្ធផលតិចតួច គួរសិក្សាគម្រោងការងារឱ្យបានហ្មត់ចត់ផង។ ខែដែលការងារមានភាពរលូនល្អ គឺខែ កក្កដា និងវិច្ឆិកា។ ចំណែកខែមីនា ឧសភា មិថុនា សីហា កញ្ញា តុលា និងធ្នូ ត្រូវបង្កើនការប្រុងប្រយ័ត្នផង ។ លុយកាក់ ៖ មិនសូវកាក់កប។ ខែដែលលុយកាក់អាចមានបញ្ហា គឺខែមីនា មេសា ឧសភា មិថុនា សីហា កញ្ញា និងតុលា។ លុយកាក់កាក់កបល្អ នៅខែកុម្ភៈ កក្កដា និងវិច្ឆិកា។ សុខភាព ៖ មិនសូវរឹងមាំ។ ខែដែលអាចមានបញ្ហាសុខភាព គឺខែមេសា ឧសភា សីហា តុលា និងធ្នូ ចំណែកខែមីនា ត្រូវប្រយ័ត្នគ្រោះថ្នាក់ផ្លូវដំណើរផង។ ស្នេហា ៖ គូស្នេហ៍មានការមិនចុះសម្រុងគ្នាខ្លះៗ។ ចំណែកអ្នកនៅលីវ កំពុងមានភេទផ្ទុយលួចកត់សម្គាល់ទុកហើយ។ ស្នេហាមានភាពរលូនល្អនៅខែកុម្ភៈ មីនា កក្កដា និងវិច្ឆិកា។ ស្នេហា មានឧបសគ្គ នៅខែមេសា ឧសភា មិថុនា សីហា កញ្ញា តុលា និងធ្នូ។